
មាន កុមារជាង20 នាក់ជនជាតិអាហ្វហ្គានិស្ថាន នៅក្រោម អាយុ5ឆ្នាំ បានស្លាប់ ដោយសាតែ ភាពត្រជាក់ដែលមានកើតមាន មួយមកនេះ ។ ពួកគេជាកុមាររស់នៅក្នុងជំរុំ មួយនៅក្រុងកាប៊ុល ដែលជាជនភាសខ្លួន ចេញពីតំបន់សង្គ្រាម ។
បើយោងតាម អសប មានមនុស្ស ស្លាប់ ជិត 35,000នាក់ នៅក្នុងជំរុំ ដោយ សាតែ ភាពត្រជាក់ និង បណ្ដាលមកពីការខ្វះចរន្តអគ្គីសនី ។
Zubair Babakarkhail បាបទៅ មើលជំរុំ Nasaji ដែល កំពុងក្របដណ្ដប់ដោយ ផ្ទាំងទឹកកក ហើយ បានជួប គ្រួសារ បាត់ បង់កូន ដែលបានស្លាប់ ដោយ ភាពត្រជាក់ ដែលពុំមានវិធានការការពារ ។លោកនួន បូរិន ជូនសេចក្ដីប្រែសម្រួល។
កូនប្រុសរបស់ខ្ញុំគឺ Khan Mohammad វាមិនអាចទ្រំត្រជាក់ បានទើបវា ស្លាប់ ។ វាជា ក្មេងមានសុខភាពរឹងមាំ ។
Lailumaអាយុ 35ឆ្នាំ គាត់ បានបាត់បង់ កូនទើបកើតម្នាក់ មានអាយុ 3ខែ ដែលជាកូនពៅគេបង្អស់របស់គាត់ ។
នៅទីនេះវាត្រជាក់ខ្លាំងណាស់ ។ អ្នកអាច ទាំ្របាន តែនៅពេលព្រះអាទិត្យរះ ហើយ ដល់ពេលយប់ គឺពិបាកខ្លាំណាស់ ។ដៃជើងរបស់អ្នក ឡើងស្ពឺក ហើយមិនអាច ធ្វើចលនាបានទេ ។ កូនខ្ញុំ ដែលស្លាប់នេះ គឺដំបូងវា ក្អក ហើយ ដល់ពេលយប់ ស្រាប់តែវាស្លាប់ ។ ឥឡូវនេះ យើងមិនអាចគេងពេលយប់បានទេ ដោយសាតែយើងពុំមានអ្វីជួយបន្ថយភាពត្រជាក់
កូនប្រុស របស់ នាង Lailuma គឺជាក្មេងទី24 ហើយ ដែលបានស្លាប់ ដោយភាពត្រជាក់ នៅក្នុងកាប៊ុល នៅឆ្នាំនេះ ។
មករក ខេត្ត Helmand មានកុមារ 6នាក់ បានស្លាប់ ដោយសាជំងឺ ជំងឺ ហើយនឹងភាពត្រជាក់ នៃអាកាសធាតុ ។ កាលពីបីឆ្នាំមុន ក្រុមគ្រួសារនេះ បានភាសខ្លួនដោយសាតែសង្គ្រាម ទៅ រស់ នៅក្បែរទីក្រុងគឺនៅជំរុំប្រមូលNasaji ។
នៅក្នុង គ្រួសារម្នាក់ មានភួយដណ្ដប់តែមួយគត់ គឺ ឪពុក ម្ដាយ កូនត្រូវប្រើចូលគ្នា គឺដូចគ្រួសា របស់កុមារី Feroza អាយុ10ឆ្នាំ នេះដែរ ។ នាង បានិយាយថា នឹងនឹក ប្អូនប្រុសពៅរបស់ នាង ។
វាគឺជាក្មេងប្រុស គួរអោយស្រឡាញ់ ។ ពេលវាស្លាប់ ខ្ញុំយំមិនឈប់ ។ ខ្ញុំ បានសុំអោយអាឡា លេងជាមួយវា តែម្ដាយខ្ញុំគាត់មិនអោយ ។គាត់ ថា គាត់ខ្ញុំនាំវាចេញក្រៅ ហើយក្លាយវាឈឺ ។
ចំពេលមួយនោះ មានព្រិលទឹកកក ធ្លាក់ យ៉ាងខ្លាំង ខណៈមាន315គ្រួសារ នៅក្នុង Nasaji ពុំមានចរន្តអគ្គីសនី ដើម្បីការពារភាពត្រជាក់នោះទេ ។ហើយបើយោងតាម ក្រសួងសុខភិបាល មានកុមារជាង12នាក់បានស្លាប់ នៅក្នុងជំរុំចំនួនពីរ នៅក្រុង Kabul ។
កុមារដែលស្លាប់ គឺបន្ទាបពីរ តំបូល របស់ជមរុំបាក់ធ្លាក់សង្កត់មកលើ ពួកគេ ហើយដោយសាតែ ព្រឹលធ្លាក់ ខ្លាំងពេក។អាកាសធាតុ ដែល ត្រជាក់ខ្លាំង គឺនៅក្នុងខែមករា គឺវាទើបមាន20មកទេ វាមានស្ថានភាពត្រជាក់កំរិតដក 16 ដឺគ្រេ។
ប្រទេសអាហ្វហ្គានិស្ថាន បានទទួលជំនួយ ជាង60ពាន់លានដុល្លារ អាមេរិក ដែលជាជំនួយរបស់សហគមន៍អន្តរជាតិ ដែលមានរយៈ មួយទសវត្សមកនេះ ។
កាលពីសប្ដាហ៍មុន ប្រធានាធិបតី Hamid Karzai បានស្នើសុំប្រទេស លោកខាងលិច អោយផ្ដល់ជំនួយ ដល់ជនរងគ្រោះ ដោយស្ថានភាពអាកាសធាតុ ដ៍ត្រជាក់នេះ ។
Ken Yamashita ប្រធាន USAID របស់អាមេរិក ដែល ជាអ្នកជំនួយ សំរាប់ ជំរុំជនភាសខ្លួន នៅក្រុង កាប៊ុល ។
យើងបានជួយច្រើនមកហើយ ហើយជាដំបូង ដូចជា សំភារៈ ទប់ទលនឹង ស្ថានភាពត្រជាក់ នេះមានភួយមុង និងសំភារៈជួយបន្ថយភាពត្រជាក់ និងការពារ នៅពេលមានរំញ្ជួយដី ។ ទីពីរ យើងបានជួយ មូលនិធី ទៅ IOM ដែលពួកគេ ជួយមើលទាំងសិទិ្ធរស់នៅ និងការធ្វើបំលាស់ទី ដែលកើតមាននៅ ទូទាំងប្រទេស និងខ្លះទៀតជួយតាមរយៈភ្នាក់ងារជំនួយ។
នៅខាងក្រៅជំរុំ នាង Lailuma កំពុង កៀរព្រឹលចេញពីលើដំបូល ជំរុំ។ នាងពាក់ស្រោម ដៃស្រោមជើង និងអាវរងារ ដែលជាងសំលៀកបំពាក់់ប្រពៃណីរបស់ អាហ្វហ្គានិស្ថានដែល ផលិតពីកប្បាស់ ។
តែនាងមិនមាន សំលៀកបំពាក់ អោយភាយកំដៅ និង ម្ហូបទទួលទានទេ ។
ខ្ញុំជាមនុស្សមានជំងឺ ដែរ ។ខ្លួនប្រាណខ្ញុំ ឈឺទាំងអស់ ហើយ ជួនកាលខ្ញុំ សន្លប់ក៍មាន ។ ខ្ញុំបារម្ភថា ខ្ញុំនឹងមិនរស់ទេ ហើយ ខ្ញុំអាចនឹងស្លាប់ថ្ងៃនេះ ឬ ពេលយប់ នៅពេលអាកាសធាតុកាន់តែត្រជាក់ខ្លាំង។
មាន ប្រជាជនអាហ្វហ្គាន 60ពាន់នាក់ បានភាសខ្លួន ដោយសាតែ សង្គ្រាម ហើយ ភាគច្រើន ពួកគេមក រស់នៅក្នុងជំរុំ នៅក្រុងកាប៊ុល។
ពួកគេកំពុងតស៊ូ ដើម្បី ជីវិត ជាមួយនឹងស្ថានភាពអាកាសធាតុ ដ៍ត្រជាក់ ។ Mohammad Ibrahim,ជា មេដឹកនាំ ជំរុំ Nasaji បាន ពោរដូចនេះ ។
យើងបានស្នើសុំរដ្ឋាភិបាល អោយដីមួយចំនួន មកអោយពួកយើង ដើម្បីអោយយើងសង់សាលារៀនសង់ផ្ទះ និងមន្ទីរពេទ្យ ហើយ អោយយើងអាចមានការងារធ្វើនៅទីនេះ គឺយើងសប្បយចិត្តបើគេ ជួយយើង ។ យើងធ្វើអោយជីវិតយើង ល្អប្រសើរប៉ុន្តែដែលធ្វើអោយរង់ចាំគឺនៅពេលណា ទើបជំនួយបរទេស និងរដ្ឋាភិបាល ធ្លាក់មកល់ពួកយើង។










