AsiaCalling

Home News Bangladesh ការបៀតបៀនផ្លូវភេទលើស្ត្រីបង់ក្លាដេស

ការបៀតបៀនផ្លូវភេទលើស្ត្រីបង់ក្លាដេស

សំបុត្រអគ្គិសនី បោះពុម្ព PDF

Download

អំពើបៀតបៀន ខាងផ្លូវភេទ ទៅលើស្ត្រី បង់ក្លាដេស កាន់តែ អាក្រក់ ។  ស្ថានភាពនេះ វាធ្វើអោយ ស្ត្រី រងគ្រោះ សំរេច ធ្វើអត្តឃាត ។ 
របាយការណ៍ របស់ក្រុម​សិទិ្ធមនុស្ស ក្នុងស្រុក រកឃើញថាមាន ស្ត្រី យ៉ាងតិច​28នាក់​ក្នុងមួយឆ្នាំៗបាន​ធ្វើអត្តឃាតដើម្បី គេចអោយផុតពីការបៀតបៀន ផ្លូវភេទ ។  មុន​ពេល​ពួកគេ ធ្វើអត្តឃាត  ស្ត្រីទាំងនោះ បានសរសេរ  កំនត់ហេតុ  ដោយ​ទាមទា​រ​អោយ​មាន ការបញ្ឈប់ អំពើ យ៉ុងឃ្លងមកលើ ពួកគាត់ ។ នៅក្នុងប្រទេសក្រីក្រមួយ មានក្មេង​ជំទង់​ជាក្រុម​អ្នកលេខ បានដើរស្ទាក់ចាប់ ស្ត្រី ដើរតាមផ្លូវ អោយមាន ការអា​ក្រាត ខ្លួន ហើយ ពេល ខ្លះ នាំគ្នា សើចចំអក ថែមទៀត​ ក្រោយពេល ពួកគេរំ​លោភ ស្ត្រីរូបនោះ ហើយ នោះ ។
ហ្វាសាណា រូប៉ា (Farzana Rupa)មានសេចក្ដីរាយការណ៍ ពី ប្រទេស Bangladesh ហើយ លោកនួន បូរិន​ជូនសេចក្ដី ប្រែសម្រួល។




Afroza Begum នាងអង្គុយនៅតែតុចង្ក្រានបាយ នាងបានហុចកំណត់ហេតុកូនរបស់នាង​ មកឲ្យ  យើងបើកមើល។​ កំណត់ហេតុនេះនិយាយពីមរណៈភាពរបស់កូនស្រីនាងដែលសុខ​ចិត្តសំលាប់ ខ្លួនដោយសារតែរឿងបៀតបៀនផ្លូវភេទ។ វាមានអត្ថន័យថា ខ្ញុំមានការឈឺចុក ចាប់ណាស់​ ខ្ញុំរងការឈឺចុកចាប់ជាយូរមកហើយលើរាយកាយរបស់ខ្ញុំ​ ដោយក្មេងប្រុស ខិលខូច ជាក្រុម អ្នកលេង។ ខ្ញុំបានព្យាយាមបិទបាំងនូវករណីរបស់ខ្ញុំជាយូរឆ្នាំមកហើយ ប៉ុន្តែគ្មាន អ្នកណា គេបញ្ឈប់ ជនល្មើសនោះបានទេ។​ វាជាសញ្ញាមួយដែលខ្ញុំត្រូវតែធ្វើអត្ត ឃាត ដើម្បី បញ្ជាក់ ថាគ្មានស្ត្រីណាជំនាន់ក្រោយត្រូវបានពួកបុរសខិលខូចនោះ ធ្វើការ បៀតបៀនដូចខ្ញុំនោះទេ។​​

បន្ទាប់ពីសរសេរកំណត់ហេតុនេះភ្លាម ស្ត្រីរងគ្រោះរូបនេះបានសំរេចលេបថ្នាំពុលសំលាប់ ខ្លួន។​​​ Afroza begum នាង​បាត់បង់កូនស្រីម្នាក់ដ៏តូចច្រឡឹងគួរឲ្យស្រឡាញ់របស់នាង។​​​​ នាង បានដឹងអំពីការបៀតបៀនកេរ្តិ៍ខ្មាស់របស់កូនស្រីនាង។​ កូនស្រីរបស់នាងបានប្រាប់នាងថា មានក្រុមក្មេងជាក្រុមស្ទាវ​ ពួកគេបានមកចាប់រំលោភនាង ហើយក្រោយមកគេយកកន្ទុយ បារីឈួលដើមទ្រូងនាង​ នាងពោរពេញដោយការឈឺចាប់។ ពួកគេព្យាយាមយកកន្ត្រៃកាត់ សក់នាងឲ្យខ្លីទៀតផង។ ក្រុមក្មេងស្ទាវទាំងនោះព្រមានថា នឹងធ្វើបាបនាងអស់មួយជីវិត។

រយៈពេល១០ឆ្នាំបន្ទាប់ពីរមណៈភាពរបស់នាង ម្តាយឈ្មោះAfrozaបានស្វះស្វែងរកយុត្តិ​ធម៌​​សំរាប់កូន ស្រី។ នាងបានទៅប្តឹងដល់ប៉ុស្តិនគរបាល និងមនុស្សដែលមានឥទ្ធិពលនៅ ក្នុងសហគមន៍ របស់នាងឲ្យជួយទាមទារយុត្តិធម៌ និងវែកមុខក្រុមក្មេងប្រុសស្ទាវទាំងនោះ ដើម្បីរក យុត្តិធម៌  ឲ្យកូនស្រីរបស់នាង។​​ 

ប៉ុន្តែយុត្តិធម៌ មិនត្រូវបានគេផ្តល់ឲ្យនាងទេ។   

ខ្ញុំ ត្រូវការយុត្តិធម៍ ។ ខ្ញមានការធុតទ្រាន់​នឹងការនិយាយ​ជាមួយ អ្នកកាសែត ។ តែត្រូវអោយអ្នកកាសែត ជួយខ្ញុំ “។ តើមានអ្នកណា អាចជួយ​ខ្ញុំបាន ជួយ ដាក់ទណ្ឌកម្ម ទៅលើ ជនល្មើស ។

វាគួរឲ្យកោតសរសើរមួយសំរាប់ស្ត្រីបង់ក្លាដេស ដែលបានងើបឡើងប្រឆាំងនឹងការរើស​ អើងផ្លូវភេទប្រឆាំងមកលើពួកគេ។ ​​

កាលពីឆ្នាំទៅមិញ មាននិស្សិតនិងគ្រូបង្រៀនរាប់រយនាក់បានដើរតាមផ្លូវនានានៅខាង ក្រៅសកលវិទ្យាល័យ Jahangir Nagar។ ពួកគេមកទីនេះ​ដើម្បីគាំទ្រគ្រូបង្រៀនរបស់គេម្នាក់ ដែលត្រូវបានក្មេងប្រុសខិលខូចនោះបៀតបៀនកេរខ្មាស់ ប៉ុន្តែគ្រូបង្រៀនរបស់ពួកគេផ្ទាល់ មិនបានចូលរួមតវ៉ាជាមួយពួកនិស្សិតនោះទេ។ នាងលាក់ខ្លួននៅក្នុងបន្ទប់រៀនឯណោះ ជាមួយនឹងការបិទស្បៃមុខ នាងមិនចង់ឲ្យគេដឹងពីអត្តសញ្ញាណរបស់នាងនោះទេ។ ​​

 “ប្រសិនបើ ខ្ញុំ បង្ហាញ អត្តសញ្ញាណរបស់ ខ្ញុំ  ពិតជា​មាននុស្ស ជាច្រើន គេ នឹងឃើញខ្ញុំតាមកញ្ចក់ទូរទស្ស ​ អ្នកកាសែតនឹងយករូបខ្ញុំ ហើយ ក្រោយមក ខ្ញុំនឹងត្រូវ គេ ធ្វើបាន ថែមទៀត  វាពិតណាស់ ។

ការបៀតបៀនផ្លូវភេទ វាកំពុងស្ថិតក្នុងស្ថានភាពអាក្រក់ហើយពាសពេញប្រទេសបង់ក្លា ដេស​ហើយសំរាប់បុរសបង់ក្លាដេសមួយចំនួនគិតថាវាជារឿងធម្មតាទេ។ 

Jafar Hasan ជានិស្សិតសកលវិទ្យាល័យម្នាក់ គាត់កំពុងតែអង្គុយហូបទឹកតែនៅឯហាងកា ហ្វេមួយនៅជិតសាលារៀននោះ។

 “កើតមកជាមនុស្សស្រីត្រូវតែមានស្បៃមុខ ប្រសិនបើគេមិនធ្វើ តាមទេ មិនពាក់វាទេ វានឹងងាយធ្វើឲ្យបុរសឃើញមុខ នោះហើយវាធ្វើឲ្យបុរសដែលមាន កាមតណ្ហាខ្ពស់មិនអាចគ្រប់គ្រងស្ថានភាពរបស់ខ្លួនបាន​​ ទើបកើតមានរឿងចង្រៃដូចនេះ។”

Abdur Rashid បំរើការងារមួយនៅក្បែរហាងទីនោះផងដែរ។

“បុរសអាចបញ្ចេញសំលេង និងទស្សនៈរបស់គេជុំវិញបញ្ហា នេះ ហើយអាចនិយាយបានចំពោះបញ្ហាទុក្ខសោករបស់ស្ត្រី វាជាសិទ្ធិរបស់យើងដែល យើងត្រូវតែជួយស្ត្រីទាំងនោះ។​ ”

នៅខាងមុខហាង មានក្រុមនិស្សិតស្ត្រីក្មេងៗមួយក្រុម​ ពួកគេកំពុងនិយាយពីការបៀតបៀន ផ្លូវភេទមកលើស្ត្រីរបស់ពួកគេដែលគេចាត់ទុកថាជាផ្នែកមួយដែលកើតមានជារៀងរាល់ថ្ងៃ ទៅហើយ។  Ayesha Begaum​ ជានិស្សិតម្នាក់ក្នុងចំនោមពួកគេ។

“ក្មេងប្រុស ខិលខូចទាំងនោះ ។ ពួកគេ ច្រើនតែ​មក​ឃ្លាំមើល  ក្មេងស្រី នៅខាងសាលារៀន ។ ពួកគេ ក្រឡែកមើល មកយើង ដោយ​រូប​ភាពអាក្រក់។វាសញ្ញាមួយដែលគេចង់បៀតបៀនមកលើយើង ។

Faria Ahmed ជាមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលម្នាក់។

 “ស្ថានភាពក្នុងប្រទេស របស់យើង ចំពោះបញ្ហា​ស្ត្រី គឺកាន់​តែអាក្រក់ ​។ មានក្មេងប្រុស អាក្រក់ខ្លះ ហ៊ាន លូកលាន់ក្មេងស្រី ដោយទាញ​ស្បៃមុខ ខណៈ ស្ត្រី នោះ កំពុងធ្វើដំណើរតាមដងផ្លូវ។ ក្មេងប្រុស ទាំងនោះ អាក្រក់ ណាស់ ។  យើង មិនដែល និយាយ ពីបញ្ហារបស់ បុរស នោះទេ ។យើង គោរព ពួកគេ តែពួកគេ មិនដែល គិតពីសេរីភាព របស់យើងទេ ។

នៅក្នុងការិយាល័យនេះ មានស្ត្រីជាមេធាវីជាច្រើនកំពុងតែតស៊ូដើម្បីផ្លាស់ប្តូរស្ថានភាពនៅ បឹងក្លាដេស។ កាលពីឆ្នាំ២០០៩​ សមាគមមេធាវីស្ត្រីបឹងក្លាដេសបានដាក់ពាក្យបណ្តឹងទៅ កាន់តុលា ការ ជាន់ខ្ពស់របស់ខ្លួន ដោយទាមទារ​ឲ្យបញ្ឈប់នូវការរើសអើងផ្លូវភេទដែលកើត មាននៅ តាមដងផ្លូវ និងនៅតាមស្ថាប័នមួយចំនួន។ បន្ទាប់ពី២ឆ្នាំនៃការប្តឹងផ្តល់ទៅកាន់ តុលាការ កំពូល តុលាការក៏បានសំរេចថា​ការិយាល័យពាណិជ្ជកម្ម ឫក៏មហាវិទ្យាល័យ​ ឫក៏ ស្ថាប័នរដ្ឋទាំងអស់ត្រូវតែធ្វើយ៉ាងម៉េចទុកកន្លែងសុវត្ថិភាពសំរាប់ស្ត្រី និងត្រូវជៀសឲ្យផុត នៅការ រើសអើងខាងផ្លូវភេទ។  

សំរាប់នាង Salma Aliវិញដែលជានាយកប្រតិបត្តិអង្គការBNWLA និយាយថា វាពិតជាមាន ការផ្លាស់ប្តូរមួយជំហានមែន​ ប៉ុន្តែនៅមានបញ្ហាជាច្រើនទៀតត្រូវតែបានអនុវត្ត។   

ស្ត្រី ណាដែលមិនមានអារម្ភ ឈឺចាប់ បើ ពួកគេ មិន រងការ​ឈឺ​ចាប់ដោយផ្ទាល់ ។   បញ្ហា កាន់តែ អាក្រក់ សំរាប់ ខ្ញុំ គិតថា ស្ត្រីណាដែល មានប្ដី គួរមិនត្រូវ អោយធ្វើទៅកាន់ ការិយាល័យ ដោយ ម្នាក់ឯងទេ  ហើយ គេត្រូវ​រៀប​​ចំបិទបាំង កន្លែងធ្វើការងារ អោយស្ត្រីមានភាពសមរម្យ។

ប៉ុន្តែមានសញ្ញាតិចតួចណាស់ដែលថាមានការផ្លាស់ប្តូរចំពោះការបៀតបៀនផ្លូវភេទលើស្ត្រី​នៅក្នុងប្រទេសបឹងក្លាដេស។ 

មានអ្នកជំងឺស្ត្រីម្នាក់ និងគ្រួសាររបស់គេបានមកជួបនឹងនាយកសកលវិទ្យាល័យវិជ្ជាសាស្ត្រ សុខាភិបាល ដែលជាមន្ទីរពេទ្យកម្មសិក្សាដ៏ធំបំផុតរបស់ប្រទេសបឹងក្លាដេស។ ​ពួកគេមក ទីនេះ ដើម្បីនិយាយពីរឿងរើសអើងខាងផ្លូវភេទលើស្ត្រីម្នាក់ដែលបានប្រព្រឹត្តិដោយគ្រូ​ពេទ្យនៅទីនេះ។ ប៉ុន្តែភាគច្រើនវេជ្ជបណ្ឌិតនៅទីនេះ​ តែងតែពោលពាក្យការពារខ្លួន

“ខ្ញុំមិនបានធ្វើអ្វីខុសទេ។ វាគ្រាន់តែពិនិត្យ​និងការឆែកមើល សុខភាពរបស់អ្នកជំងឺដោយការស្ទាបជីពចរគ្មានអ្វីខុសទេ ដូច្នេះខ្ញុំអាចពិនិត្យមើលកែវភ្នែក​របស់នាងបាន ថាតើកែវភ្នែករបស់នាងឡើងបាយ ឫក៏យ៉ាងណា។ នេះជាសិទ្ធិរបស់ខ្ញុំ ជាគ្រូពេទ្យ។”

“ បើអ្នកពិនិត្យភ្នែតខ្ញុំ សុំអ្នកកុំប៉ះរាងកាយខ្ញុំ ។ បើអ្នក​បាន​ប៉ះ អ្នកពិតជាដើរ និយាយពីរឿង របស់ស្ត្រី  គឺអ្វីដែលបាន ដឹង។

បន្ទាប់ពីបានស្តាប់ការបំភ្លឺរបស់ជនរងគ្រោះ​រូបនេះ មានវេជ្ជបណ្ឌិតម្នាក់ត្រូវបានគេព្យួរពីការ ងារនៅមន្ទីរពេទ្យនេះ។
បាន​បន្ទាន់​សម័យ​ចុង​ក្រោយ​បំផុត ( ថ្ងៃសុក្រ ទី09ខែ​ធ្នូឆ្នាំ2011ម៉ោង11:08 )  

Search