AsiaCalling

Home News Bangladesh ការរុករកឧស្ម័ននៅបង់ក្លាដេស

ការរុករកឧស្ម័ននៅបង់ក្លាដេស

សំបុត្រអគ្គិសនី បោះពុម្ព PDF

Download

ក្រុមហ៊ុនថាមពលពហុជាតិសា សន៍របស់សហរដ្ឋអាមេរិចឈ្មោះ ConocoPhillips ឆាប់ៗ នេះនឹងចាប់ ផ្តើមរុករកឧស្ម័ននៅក្នុ ងតំបន់ឈូងសមុទ្រ Bengal។ ដោយសាតែការ ធ្លាក់ ចុះការផ្គត់ផ្គង់ឧស្ម័ន ហើយ​នឹងការកាត់បន្ថយការបំរុងទុក ។រដ្ឋាភិបាលបង់ក្លាដេស​ មានការ អស់សង្ឃឹមនឹងការស្វែង រកប្រភព​ថ្មីដើម្បីផ្គត់ផ្គង់ឧស្ម័ន ។ ប៉ុន្តែនេះជា លើក ទី១ ហើយ ដែលរដ្ឋាភិបាលបានបើកដែនទឹកឈូង សមុទ្រ​របស់​ខ្លួនឲ្យពួកបរទេស រុករក  ឧស្ម័ន។ ទោះបីជាយ៉ាងណាក៏ដោយ មានមនុស្សមួយចំនួនបានរិះគន់ រដ្ឋាភិបាល ក្នុងការ​ ចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយនេះជាមួយនឹងក្រុមហ៊ុនប្រេងអន្តរជាតិ។ 
ដាវិដ  ប៊ើមេន(David Bergman) បានប្រាប់រឿងរ៉ាវពីភាគីទាំងសងខាង។ លោកនួន បូរិន ជូន សេច​ក្ដីប្រែ​សម្រួល។

បង់ក្លាដេសមិនគ្រាន់តែប្រើឧស្ម័នដើម្បីបំភ្លឺស្ថានីយថាមពលរបស់ខ្លួន សំដៅកាត់បន្ថយ អគ្គិសនី ប៉ុណ្ណោះ​​ទេ ឧស្ម័នក៏មានសារៈសំខាន់សំរាប់ផ្នែកជា ច្រើនទៀតក្នុងសេដ្ឋកិច្ច របស់ ប្រទេសនេះផងដែរ។

អ៊ីហ្ចាស ហូសេន(Ijaz Hossain) គឺជាអ្នកជំនាញខាងថាមពលម្នាក់របស់ប្រទេស ហើយ ក៏ជាប្រធាន ក្រុម​ហ៊ុន​រុករកឧស្ម័នក្នុងប្រទេស ដែលមានឈ្មោះថាBAPEX។
“ដោយសារតែការផ្គត់ផ្គង់ឧស្ម័នរបស់យើងថោក និងសំបូរបែប អស់រយៈពេលជាយូរមកហើយ ពេលនេះស្ទើរតែគ្រប់ផ្នែក នៃសេដ្ឋកិច្ចទាំង អស់ ពឹងផ្អែកលើឧស្ម័ន ហើយសន្តិសុខស្បៀងរបស់យើង គឺពឹងផ្អែកយ៉ាងខ្លាំង ទៅ លើឧស្ម័ននេះ។ យើងបានកសាងបណ្តាញ បំពង់ដ៏ធំមួយនៅក្នុងប្រទេសបង់ក្លាដេស ដើម្បី ផ្គត់ផ្គង់ឧស្ម័នក្នុងស្រុកដល់អ្នកប្រើប្រាស់ផ្សេងៗគ្នា​នៅ ទីក្រុង។ ដូច្នេះ ប្រសិន បើអ្នកក្រលេកមើលមកអ្វីៗទាំងអស់នេះ សេដ្ឋកិច្ច និងប្រទេស គឺពឹងផ្អែក យ៉ាង ខ្លាំងទៅលើឧស្ម័ន។ ដូច្នេះ ប្រសិនបើយើងមិនមានឧស្ម័នគ្រប់គ្រាន់នោះទេ នោះសេដ្ឋ កិច្ចរបស់ យើង ច្បាស់ជាជួបគ្រោះថ្នាក់។”

ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងការកើនឡើងនៃតំរូវការថាមពលក្នុងប្រទេស ក៏ដូច ជាការ បំរុងទុកមានការកាត់បន្ថយ ប្រទេសបង់ក្លាដេសនឹងប្រឈមមុននឹងវិបត្តិ ប្រសិន បើខ្លួនមិនអាចរុករក តំបន់ថាមពលឧស្ម័នថ្មីនោះទេ។

Ijaz ពន្យល់ពីមូលហេតុដែលគាត់គិតថា រដ្ឋាភិបាលមិនអាចពឹងផ្អែកលើក្រុមហ៊ុនក្នុងស្រុក ដើម្បី រុក រក​តំបន់ឧស្ម័នថ្មី។

“ នៅលើច្រាំងសមុទ្រ ក្រុមហ៊ុនរដ្ឋាភិបាលដែល មានឈ្មោះថា Bapex គឺមានសមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើការរុករក តែពេលនេះ ដើម្បីឲ្យការ រុករកដំណើរការទៅដល់ កម្រិតដែលត្រូវការនោះ គេតម្រូវអោយមានការ សាកល្បង ខួងរយៈពេលមួយឆ្នាំអោយបាន10រណ្ដៅ ។ហើយយើងមិនមានកម្មករធ្វើការ ងារនេះទេ ទោះបីអ្នកឲ្យលុយគេទិញ សំភារៈក៏ដោយ​ ពួកគេមិន​មាន​កម្មករជីកបាន ច្រើន ជាង៣ រណ្ដៅ ក្នុងមួយឆ្នាំនោះទេ ដូច្នេះយើងត្រូវ ការពិចារណា​ពីចំនួន​ក្រុម​ហ៊ុន​​​ប្រេង ឯករាជដែលកំពុងដំណើរការនៅក្នុងប្រទេសបង់ក្លាដេស។”

នៅពេលវាចូលមកដល់ការរុករកឧស្ម័ននៅតំបន់ច្រាំងសមុទ្រនៅឈូងសមុទ្រBengal។​Ijaz បញ្ចា​ក់​ថា​នេះជាការងារសំរាប់ក្រុមហ៊ុនបរទេស។

“បង់ក្លាដេសមិនមានលទ្ធភាពរុក រកនៅក្នុង សមុទ្រជ្រៅៗទេ។ សូម្បីតែនៅក្នុងច្រាំងសមុទ្ររាក់ៗ ក៏សមត្ថភាពរបស់បង់ ក្លាដេសនៅ ឆ្ងាយ ពីអ្វីដែលត្រូវការ ដើម្បី ដំណើរការរុករកឲ្យបានល្អដែរ។  

រដ្ឋាភិបាលបានយល់ព្រម ហើយកាលដើមឆ្នាំនេះបានចុះ ហត្ថលេខាលើកិច្ចព្រម ព្រៀង ជាមួយ ក្រុម​ហ៊ុន​សហរដ្ឋអាមេរិច ConocoPhillips ដើម្បីទទួលរ៉ាប់រងរុករក នៅក្នុងឈូង សមុទ្រ Bengal។

នេះជាកិច្ចសន្យាលើកទី១ដែលក្រុមហ៊ុនបរទេសបានផ្តល់ឲ្យ យោងទៅលើការរុករកឧស្ម័ន នៅឈូង សមុទ្រ។   

បណ្ឌិត Hossain Mansur ជាប្រធានសាជីវកម្មប្រេងនិងឧស្ម័នក្នុងប្រទេស​ដែលមានឈ្មោះ ថា Petrobangla។

“ប្រសិនបើទីតាំងនោះតូច នោះប្រទេសបង់ក្លាដេស នឹងទទួល បានឧស្ម័ន៥៥% ហើយក្រុមហ៊ុនConnoco Philips នឹងយក៤៥% ហើយប្រសិនបើពួកគេរុករកឃើញ ថាមានឧស្ម័នច្រើន នោះប្រទេសបង់ក្លាដេសនឹងយក ៨០% ហើយក្រុមហ៊ុនConoco Philips នឹងយក ២០%។ ដូច្នេះ យើងបានការពារ ផល ប្រយោជន៍របស់ពួកយើង។”

ទោះបីជាយ៉ាងណាក៏ដោយ សំលេង និងក្រុមប្រជាពលរដ្ឋបានហៅគណកម្មការប្រេង និងឧស្ម័ន  នោះ ថា  ជាកិច្ចសន្យាមានការប្រថុយ។

ក្តីកង្វល់ចំបង របស់ពួកគេគឺថា ក្នុងនាមកិច្ចព្រមព្រៀង វានឹងអនុញ្ញាត្តិ ឲ្យក្រុមហ៊ុន នាំចេញ ឧស្ម័នរបស់ ពួកគេ ជាជាងលក់ឲ្យប្រជាជនបង់ក្លាដេស។  

M. M. Akash, សាស្ត្រាចារ្យសេដ្ឋកិច្ចនៅសកលវិទ្យាល័យដាកា(Dhaka University) គឺជា អ្នក គាំទ្រដឹក នាំក្រុម។

Akash 1, English, Male: “មានតំបន់សំរាប់ការនាំចេញឧស្ម័ន។ វាត្រូវបានដាក់ឲ្យ រងនៅ ក្រោម លក្ខខ័ណ្ឌច្បាស់លាស់ ដែលអាចមើលឃើញច្បាស់ថា វាមិនអាចកើតឡើង សំរាប់ ពួកគេ ដើម្បីនាំចេញ ឧស្ម័ន តែជាមួយឧទាហរណ៍របស់ យើងពីមុននៃភាព អត់ធ្មត់របស់ យើងទៅលើផ្នែកខ្លះនៃ Bapex និង អ្នកគ្រប់គ្រង ហើយគ្រឿង លើកទឹក ចិត្តសំរាប់ IOCឲ្យ នាំចេញ ជាមួយនឹងកម្លាំងខុសគ្នាទាំងពីរនេះ ដែលនឹងរួម សហការ គ្នានៅពេល ដែល ឧស្ម័ន ពិតប្រាកដនឹងត្រូវបានរុករក និងត្រូវបាន រកឃើញ។ ប្រសិនបើ យើង រក្សាអនុប្រយោគនេះដែលទុកឱកាសឲ្យពួកគេ ពួកគេអាច ធ្វើការនាំចេញដោយ​ខ្លួនគេ បាន​​ ។​ ហើយនោះមិនគួរត្រូវបានអនុញ្ញាតិ្តនោះទេ។”

គាត់គិតថាលទ្ធភាពនានានៃការនាំចេញ នឹងគំរាមកំហែងដល់សន្តិសុខថាម ពល ក្នុង ប្រទេស។  

“ប្រសិនបើរដ្ឋាភិបាលបញ្ជូនច្បាប់ទៅសមាជជាតិថា ការ ប្រើប្រាស់ ឧស្ម័ន ៥០ឆ្នាំ គួរតែរក្សាទុកមុន សំរាប់សន្តិសុខថាមពល ហើយបន្ទាប់ពី នោះមក ប្រសិនបើមានចំនួនលើស យើងអាចនាំចេញ ប្រសិនបើច្បាប់ ឫគោល នយោបាយ នោះត្រូវបានយល់ស្របនៅក្នុងរដ្ឋសភា នោះ យើងមិនមានអ្វី ត្រូវព្រួយ បារម្ភ ពីកិច្ចព្រមព្រៀងនោះទេ។ ”

ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញខាងថាមពលIjaz ​មិនយល់ស្របជាមួយនឹងគំនិត ដែលថា ការនាំ​ចេញឧស្ម័ននឹងធ្វើឲ្យប៉ះពាល់ដល់ប្រទេសបង់ក្លាដេសនោះទេ។

“សេណារីយ៉ូនាំចេញនឹងចូលមកដល់ទីនេះ ប្រសិន បើក្រុម ហ៊ុនទាំងនេះមានលទ្ធភាពរុករកឧស្ម័នបានច្រើន ហើយជាក់ស្តែង គ្មាន  នរណា ម្នាក់ជឿថាមានលទ្ធភាព ស្វែងរកបានចំនួនឧស្ម័នច្រើនបែបនោះទេ។ តែប្រសិន បើពួក គេរកបានមែន ប្រសិនបើឧស្ម័នជាច្រើន ត្រូវបានរកឃើញមែន នោះមិនមែនជា រឿងអាក្រក់ នោះទេសំរាប់ប្រទេសបង់ក្លាដេស ខណៈដែលវា មានន័យថា យើងមាន ឧស្ម័ន គ្រប់គ្រាន់សំរាប់ប្រទេស ហើយមានចំនួនលើសដែលអាចនាំចេញ។  មនុស្សជា ច្រើន ជំទាស់ថា នេះជាចំនួនលើសដែលមានរយៈពេលខ្លីតែប៉ុណ្ណោះ ព្រោះយើងនឹង ត្រូវការ វានៅពេលក្រោយ។ តែនេះជាសេណារីយ៉ូសំរាប់ ប្រទេសដែល ធ្វើការនាំចេញ។ ប្រទេសឥណ្ឌូនេស៊ី បាននាំចេញប្រេងជាយូរណាស់មកហើយ តែពេលនេះ កំពុងចាប់ ផ្តើមនាំ ចូលវិញហើយ។ នៅពេល ដែលគេនាំចេញ ពួកគេអាចផ្គត់ផ្គង់ថាម ពលក្នុង តំលៃថោកដល់សេដ្ឋកិច្ចប្រទេស ហើយសេដ្ឋកិច្ច របស់ពួកគេបានរីកលូតលាស់។ ឥលូវ នេះ ពួកគេមានលទ្ធភាពនាំចូល។ ដូច្នេះខ្ញុំគិតថា នេះមកពី ប្រភេទធនធាន ជាតិនិយម របស់ក្រុមមនុស្សនៅក្នុងប្រទេស ដែលមិនចង់ ឲ្យប្រទេស មិនថាក្នុងកាលៈ ទេសៈណា មិនឲ្យធនធានធម្មជាតិត្រូវបាននាំចេញ។”

សាស្ត្រាចារ្យMM Akash មានចិត្តសប្បាយរីករាយណាស់ ដែលមានឈ្មោះ ថាអ្នក ជាតិ និយម។  

គាត់គិតថា នៅពេលដែលធនធានធម្មជាតិ តួយ៉ាងដូចជាឧស្ម័ននេះជាដើម រដ្ឋាភិបាលត្រូវ តែជាតិ និយម។

“ក្នុងករណីដែលធនធានកកើតឡើងវិញ ដែលអាចផលិតឡើង វិញម្តងហើយ ម្តងទៀត អ្នកអាចមានលទ្ធភាពនាំចេញ តែក្នុងករណីមិនកកើតឡើងវិញ តំលៃនឹងបន្តកើនឡើង ហើយក្នុងពិភពលោកទាំងមូល គ្រប់ៗគ្នាកំពុងការពារវាសំរាប់ខ្លួន ពួកគេផ្ទាល់ ព្រោះប្រសិនបើពួកគេ ចំនាយវាខ្ជះខ្ជាយហួសហេតុពេកនៅពេលនេះ នោះនៅពេល អនាគតពួកគេនឹងត្រូវទិញវាក្នុងតំលៃថ្លៃ ជាងមុន៣ ទៅ៤ដង។  សូម្បីតែ សហរដ្ឋអាមេរិចក៏មិនរុករកឧស្ម័នផ្ទាល់របស់គេដែរ ពួកគេសុខចិត្ត ទិញវា។ ប្រទេសឥណ្ឌា ក៏មិនធ្វើបែបនោះដែរ។ ប្រទេសចិនក៏មិនធ្វើ។ ពួកគេមានឧស្ម័នគ្រប់ គ្រាន់។ តែពួកគេនៅ តែនាំចូល។ ហេតុអ្វីពួកគេធ្វើបែបនោះ? ព្រោះ​វាមិនមែនជាធនធានកកើតឡើងវិញ។ សំរាប់ធនធានដែលមិនកកើតឡើងវិញ ប្រជាជាតិត្រូវតែជាតិនិយម។​​

វានឹងចំនាយពេលជាច្រើនឆ្នាំមុននឹងប្រទេសស្វែងរកឃើញ ទោះបីជាក្រុមហ៊ុន សហរដ្ឋ អាមេរិច បាន រកឃើញឧស្ម័ននៅឈូងសមុទ្រ Bengalហើយក៏ដោយ ហើយប្រសិន បើរក ឃើញ មិនថាវាយូរទៀត ប៉ុណ្ណា មុនពេលប្រទេសទទួលបាន ផលប្រយោជន៍ពីវាក៏ ដោយ។​​​ ជាមួយនឹងការផ្តាច់ថាមពលជា រឿយៗសំរាប់ប្រជា​ជនជាច្រើននៅក្នុង ប្រទេស បង់ ក្លាដេស របកគំហើញឧស្ម័នដ៏ធំនេះ អាចធ្វើឲ្យមាន ភាពខុសប្លែកគ្នា យ៉ាងធំធេង សំរាប់ ជីវិតរបស់ពួកគេ។

ទោះបីជាយ៉ាងណាក៏ ដោយ វាក៏អាចមានន័យថា ការចាប់ផ្តើមជំលោះនយោបាយដ៏ ធំនៅ ក្នុងប្រទេស បង់ក្លាដេសលើអ្វីដែលបានកើតឡើង ចំពោះការលើសឧស្ម័ននានា ដែល ប្រទេស មិនអាចប្រើប្រាស់។


បាន​បន្ទាន់​សម័យ​ចុង​ក្រោយ​បំផុត ( ថ្ងៃអង្គារ ទី10ខែ​មករាឆ្នាំ2012ម៉ោង15:15 )  

Search