
ដោយសារតែសង្គ្រាមវាបង្ខំ ឲ្យមានការចាកចេញភូមិករ ។ ពួកគេនេះ ជាជនភាសខ្លួន ជនជាដើម ។ ពួកគេ មានចំនួនរាប់លាននាក់បានផ្លាស់ទីលំនៅទីរស់នៅក្នុងជំរុំភ្លៀសខ្លួនអស់រយៈពេល ជាច្រើនឆ្នាំ ។ ក្នុងកិច្ចព្រមព្រៀងកំណែរទម្រង់របស់រដ្ឋាភិបាល ពួកគេខ្វាយខ្វល់ពីការត្រឡប់ទៅភូមិពួកគេវិញ ។ ប៉ុន្តែជាមួយនិងអនាគតមិនច្បាស់លាស់នៃការរង់ចាំត្រឡប់ទៅផ្ទះវិញ ពួកគេភាគច្រើនបានសម្រេចចិត្ត ទៅរស់នៅ ក្នុងជំរុំ បន្តទៀត។ តែខណៈម្ចាស់ជំនួយអន្តរជាតិរឹតបណ្តឹងតំបន់របស់ពួកគេ ធ្វើអោយពួកគេលំបាកក្នុងការរកស៊ីដើម្បីជីវិត។
Banyar Kong Janoi បានតាមស្ថានភាព ពួកគេ នៅជំរុំជនភៀសខ្លួនភូមា។លោកនួន បូរិន ជូនសេចក្ដីប្រែសម្រួល។
អាយុ២៥ឆ្នាំ Chae Mae កំពុងត្បាញជាមួយនិងស្រ្តីបួននាក់ទៀតនៅក្នុងហាងមួយនៃជំរុំជនភៀសខ្លួន Mae Hong Son
“ខ្ញុំគ្មានអ្វីធ្វើនៅផ្ទះនោះ ដូច្នេះខ្ញុំមកទីនេះដើម្បីធ្វើការ រកលុយនិងរៀនជំនាញថ្មីៗខ្លះដែរ ។
Chae Maeបានប្រាក់ប្រហែលជា២៥ដុល្លារសម្រាស់ការងារក្នុងរយៈពេលពីរខែ ។ ប្រាក់ទាំងនោះជាធម្មតានាងយក ទៅទិញគ្រឿងបរិភោគផ្សេងៗសម្រាប់ចំអិនអាហារ ។ ការងារកាត់ដេរគឺជាការងារតែមួយគត់ដែលមាននៅក្នុងជរុំនេះ ហើយនាងមិនបានធ្វើការអស់រយៈពេលប្រាំបីម៉ោងក្នុងមួយថ្ងៃនោះទេ ។
ជំរុំនោះគឺជាតំបន់ដែលនៅជិតព្រំដែនថៃភូមា ហើយនៅក្រោមការគ្រប់គ្រងនៃប្រទេសថៃ ។ ជនភៀសខ្លួនគឺមិន អនុញ្ញាតឲ្យទៅធ្វើការនៅក្រៅជំរុំនោះទេ ។
Prae Mae អាយុ45ឆ្នាំ និយាយថា គ្មានការសង្ស័យអ្វីទេចំពោះការនៅទីនេះ រឺក៏ទៅផ្ទះវិញ វាគឺជាជម្លោះនៃការសម្រេចចិត្ត សំរាប់គ្រួសារនាង ។
ស្រី) Prae Mae 2 “ខ្ញុំចង់ត្រឡប់ទៅផ្ទះវិញ ប៉ុន្តែការត្រឡប់ទៅវិញនោះ វាមិនងាយស្រួលទេ ពីព្រោះពួកយើង គ្មានអ្វី,,,, ។ គ្មានដីសម្រាប់ដាំណាំដែលជាអាហារសម្រាប់ពួកយើង ។ ហើយគ្មានបន្លែអ្វីសម្រាប់ការចិញ្ចឹមជីវិត ហើយគ្មានលំនៅដ្ឋានទៀតនោះ ។ ប៉ុន្តែការស្នាក់នៅទីនេះគឹពួកយើងតស៊ូណាស់ ព្រោះតែ ខ្ញុំជាមនុស្សតែម្នាក់គត់ដែលរកលុយពីការដេរនេះដើម្បីចិញ្ចឹមកូនរបស់ខ្ញុំទាំងអស់ ។
Prae Mae បានមករស់នៅក្នុងជំរុំនេះអស់រយៈពេលជិត១០ឆ្នាំទៅហើយ ជាមួយនិងកូនៗទាំងបួននាក់របស់នាង ។ ពេលមួយនោះ ប្តីរបស់នាងបានធ្លាក់ខ្លួនឈឺ ហើយបានស្លាប់នៅពេលដែលនាងបានមកដល់ជំរុំនេះ ។ ពួកគេ បានចាកចេញពីភូមា ដោយសារតែភ័យខ្លាចនិងអំពើដ៏អាក្រក់របស់ទាហានភូមា ។
“នៅក្នុងពេលនោះ ទាហានបានចាប់ប្រជាជនជាច្រើននាក់ ។ ខ្ញុំមិនដឹងថាហេតុបានពួកគេធ្វើយ៉ាងដូច្នេះទេ ។ យើងរស់នៅក្នុងផ្ទះទាំងភ័យខ្លាចខ្លាំងណាស់ ហើយយើងក៍សម្រេចចិត្តថាចាកចេញមកប្រទេសថៃនេះតែម្តង ។ ពូកយើងទាងអស់គ្នាគឺមកពីភូមិតែមួយ ។ ប្រាំឆ្នាំកន្លងផុតកូនប្រុសច្បងរបស់ខ្ញុំបានទៅផ្ទះវិញ ដើម្បីប្រមូលទ្រព្យសម្បត្តិខ្លះរបស់យើង ប៉ុន្តែគេត្រូវ បានទាហានភូមាចាប់ខ្លួន ហើយពួកគេបានសម្លាប់កូនប្រុសរបស់ខ្ញុំនោះ ។
គំរោងកាត់ដេរនេះបានដំណើរការដោយ សារជំនួយពីសមាគមន៍ស្រ្តីអន្តរជាតិ Karenni ដើម្បីអនុញ្ញាតឲ្យស្រ្តីនិងកុមារក្នុងការរស់នៅក្នុងជំរុំនេះ មានការងារធ្វើ។ Rosy Htwe, អ្នកនាំពាក្យសមាគមន័នេះគាត់បាននិយាយថា គំរោងនេះបានដំណើរ ការប្រហែលជាជាង១០ឆ្នាំហើយ ។
“យើងចង់បង្កើតការងារជាច្រើនសម្រាប់ស្រ្តីនិងកុមារដែលគ្មានការងារ ធ្វើនៅក្នុងជំរុំនេះដើម្បីរកលុយបានខ្លះ ។ នៅក្នុងពេលជាមួយគ្នានេះដែរ យើងចង់ផ្តល់សម្លៀកបំពាក់ខ្លះសម្រាប់ពួកគេ ។ ពួកគេអាចធ្វើការសម្រេចពួកយើង ហើយពួកគេអាចខ្ចីលុយខ្លះដើម្បីបង្កើតកំណែកនៃសម្លៀកបំពាក់របស់គេផ្ទាល់ ដោយគេអាចរកលុយខ្លះ ។
វាគឺជាគម្រោងតូចមួយជាមួយនិងមនុស្ស៣០នាក់ នៃជនភៀសខ្លូនជាងមួយម៉ឺននាក់នៅខាងក្នុងជំរុំនេះ ។ អ្នករៀបចំកំពុងតែពង្រឹកគំរោងនេះ ប៉ុន្តែ Mahm Saw ប្រធានគណះកម្មការ ជាតិ សំរាប់ជនភៀសខ្លួនបាននិយាយថា វាមិនអាចទេ ។
“រាល់ពេលដែលពួកគាត់មានគឹជាផ្លូវមួយ ដែលឈរនៅលើហរិញ្ញត្ថុដែលកម្ម សិទ្ធិរបស់យើង ។ មានឧបសគ្គជាច្រើន ឧទាហរណ៍យើងចង់ផលិតឥដ្ឋ ។ ប៉ុន្តែវានិងជះឥទ្ធិពលទៅលើអ្នកជំនួយថៃ ។ ដូចគ្នានេះបើយើងចង់ចិញ្ចឹមសត្វ និងដាំដំណាំ គឺលំបាកនោះញគឺពួកយើងគ្មានដីសម្រាប់ធ្វើវាទៀតផងនោះ ។ ជនភៀសខ្លួនខ្លះមិនបានលាក់ខ្លួននៅក្នុងជំរុំថៃប៉ុន្តែនៅខាងក្នុងភូមា ។
ប្រជាជនរាប់ម៉ឺនគ្រួសារ កំពុងរស់ព្រំដែននៃ Mae Hong Son. ។ពួកគេមានជំនឿលើម្ចាស់ជំនួយអន្តរជាតិដែលផ្តល់ថរិកាសម្រាប់ពួកគេ ។
មានមនុស្សប្រមាណជា៣០០នាក់នៅក្នុងជំរុំនេះ ជាមួយនិងកុមារ៨០នាក់ដែលបានចុះឈ្មោះចូល រៀននៅក្នុងថ្នាក់បឋមសិក្សា នៅក្នុងជំរុំ ។
Ko Han Aung, ជាអ្នកគ្រប់គ្រងសម្រាប់សាលានៅក្នុងជំរុំនេះ បាននិយាយថា វាពិបាកណាស់ក្នុងការធ្វើការងារសាលានេះ ។
“ពួកយើងមានលុយខ្លះដើម្បីដំណើរការការសិក្សានៅក្នុងឆ្នាំនេះ ។ ប៉ុន្តែខ្ញុំមិនដឹងថា មានអ្វីនៅកើតឡើងនៅឆ្នាំក្រោយនោះទេ ។ យើងកំពុងតែគិតជិតកន្លះឆ្នាំហើយ ធ្វើយ៉ាងម៉េចដើម្បីរក្សាសាលានេះ បើពួកយើងមិនបានទទួលថរិកាពីអ្នកណាម្នាក់នោះ ។ ឥលូវនេះពួកយើង កំពុងធ្វើច្រវាក់សោ ដើម្បីទប់និងការដាំបន្លែដែលជាផ្នែកមួយនៃការទ្រង់ទ្រង់ជីវភាព ។ ហើយពួកយើងលក់បន្លែទាំងនោះ ។
គាត់បានបន្ថែមថា ទោះយ៉ាងណាក៏ដោយពួកគេបានរកផ្លូវតូចៗជាច្រើនដើម្បីជីវិត ដែលវាមិនបើ្រពេលយូរនោះទេ ។
“យើងមានទំនុកចិត្តយើងច្រើន ទៅម្ចាស់ជំនួយដែលបានជួយយើង ។ ព្រោះតែយើងមិនអាចទទួលនៅប្រាក់កម្រៃឆាប់ៗពីការដាំបន្លែនេះទេ ។ គេគឹផ្តល់ផលយូរណាស់ វានិងចំណាយពេលអស់៤-៥ឆ្នាំ គិតពីពេលនេះ ។










