AsiaCalling

Home News Cambodia កម្មវិធីប្រព័ន្ធផ្សព្វផ្សាយមួយ លើកទឹកចិត្ត

កម្មវិធីប្រព័ន្ធផ្សព្វផ្សាយមួយ លើកទឹកចិត្ត

សំបុត្រអគ្គិសនី បោះពុម្ព PDF

Download 

កម្ពុជា គ្រោងនឹងបោះឆ្នោត ក្រុមប្រឹក្សា ឃុំសង្កាត់ នៅខែមិថុនា ឆ្នាំនេះហើយ ការបោះឆ្នោត ជាតិ នៅឆ្នាំក្រោយ ។

មានប្រជាពលរដ្ឋ ជាង9លាននាក់ ត្រូវបានចុះបោះឆ្នោត ដោយក្នុងនោះមានយុវជន ជាង​​​

ចំនួ​ន​​​​ពាក់​កណ្ដាល។ប៉ុន្តែការស្ទង់មតិមួយនៅឆ្នាំ2010 បានបង្ហាញថា ប្រជាពលរដ្ឋ ខ្មែរក្នុង​វ័យ​យុ​ជន ជាក្រុមមនុស្សមិនសូវអើពើនឹងកិច្ចការសង្គម ហើយតិចជាង10ភាគ  បានបង្ហាញ​យោបល់​ជាសាធារណៈ ពីឆន្ទៈរបស់ពួកគេ ចង់បោះឆ្នោត ។
ទស្សនៈរបស់ពួកគេ បាន ធ្វើឡើងតាម រយៈកម្មវីធី ប្រព័ន្ធផ្សព្វផ្សាយមួយដ៍ទាក់ទាញ ដែល គេហៅថា កម្មវីធីLoy9  គឺជាកម្មវិធីមួយលើកទឹកចិត្តដល់យុវវ័យ អោយ ចេញក្រៅផ្ទះ ទៅបោះឆ្នោត ។

លោកនួន បូរិន បានជួប ប្រធាន ផលិតកម្មវិធី របស់ Loy9 នៅក្រុងភ្នំពេញ  ។ សូមស្ដាប់​ការ​ប្រែសម្រួល ដូចទៅនេះ ។ (នួន បូរិន)


នេះជាកម្មវីធី ល្ខោនរឿង របស់ទូរទស្សន៍ ដែលវាបានបង្ហាញអំពី យុវជនកម្ពុជា វ័យក្មេង មួយ​ក្រុមជួ​យជួសជុល ផ្លូវលំមួយខ្សែនៅតាមជនបទ ។ ល្ខោនរឿងក្ដីនេះ  វាជាផលិតផលរបស់ កម្មវធី Loy9  ដែល ចាក់ បញ្ជាំង លើកដំបូង កាលពីខែមុននេះ ។គឺជាយុទ្ធនាការ ប្រព័ន្ធផ្ស​ព្វ​ផ្សាយ​ថា្នក់ជាតិ មួយ សំដៅ លើកទឹកចិត្ត យុវវ័យ កម្ពុជា អោយ ចាប់អារម្មណ៍នឹង កិច្ចការ​សង្គម ។
គោលដៅ ដំបូង របស់កម្មវិធី ត្រូវលើកទឹកចិត្តយុវជន និងអ្នកមានសិទិ្ធបោះឆ្នោត ចាប់​អារម្ម​ណ៍ នឹងការបោះឆ្នោតឆ្នាំនេះ ដែលគេរំពឹងថា នឹងមានអ្នកចេញទៅបោះឆ្នោត មានចំនួនធំ ចាប់​តាំងពីការបោះឆ្នោតឆ្នាំ1993 ជាការបោះឆ្នោតលើកដំបូងរបស់ប្រទេសនេះ ។
កម្មវីធី ឡូយ9 ត្រូវបានចាក់ផ្សាយ ពីដងក្នុងមួយសប្ដាហ៍ នៅលើកញ្ចក់ ទូរទស្ស ក្នុងស្រុក និងបណ្ដាញខ្សែកាប ។

Ros Marie ជា ប្រធានផលិតកម្មវិធី ។

កម្មវីធី នេះ មានគោលដៅ លើកដំកើងការយល់ដឹង អោយ​ដល់​យុវជនអោយយល់ពីសិទិ្ធនិងការតព្វកិច្ច នៅក្នុងសង្គម ប៉ុន្តែ យើង មិនអាច បង្ខំ ពួកគេ អោយ សកម្មភាព អ្វី ចំពោះអនាគត របស់ពួកគេនោះទេ។ ជំនួសមកវិញ យើងពន្យល់ពួកគេ ថា ពួកគេ មានអនាគតល្អ ប្រសិន បើ ពួកគេ ចង់ ពាក់ព័ន្ធនឹងការ កែប្រែសង្គម។


កម្មវីធីនេះ មានចុះផ្សាយ ផងដែរ តាម ទំព័រសារព័តមាន ប្រេះព័ន្ធ online  និងស្ថា​នីយ័​មួយ​ចំនួន នៅក្នុងស្រុក ។   

Ani និង  Sokh Pheap ជាពិធីករ នៃកម្មវិធីនេះ នៅ វិទ្យុ ពាណិជ្ជកម្ម FM 103។ ខណៈនេះ ពួកគេ

កំពុង ទទួលការហៅតាមទូរស័ព្ទ ដែល ចង់បញ្ចេញទស្សនៈ របស់ពួកគេ ហើយ ប្រធានបទ និយាយពី ឪកាសការរបស់យុវវ័យ បន្ទាប់ពី បញ្ចប់ការសិក្សា ។
ប្រទេសកម្ពុជា មាន យុវជន ក្មេងជាងគេ នៅអាស៊ីអាគ្នេយ៍ ដោយ ម្នាក់ក្នុងចំណោម បីនាក់ មានអាយុពីរវាង 15ឆ្នាំ ទៅ30ឆ្នាំ ។

សំរាប់កម្មវិធីទូរទស្សន៍ មានប្រជាប្រិយភាព ជាងគេ ។ លើកញ្ជក់ទូរទស្សន៍ បាន បង្ហាញ ពី រឿងខ្លីនេះ គឺ កម្មវិធីBright Spotsដែល កម្រងភាពយន្ត មានឈុតខ្លី និយាយពីយុវជន កម្ពុជា ដែលមានគំនិត ផ្សេងគ្នា ។ ដូចនៅត្រង់ ឈុតនេះ គេ និយាយ ពី រឿងមួយរបស់នាង Hout Khem ។ នាង ធ្លាប់ មានមុខរបរកាប់ ឈើ យកធ្វើជា ធ្យូង ហើយ កាលណោះជាមួយ គ្រួសារនាង ប៉ុន្តែ បន្ទាប់ នាងបានឃើញ ដើមឈើ កាប់ដួលអោយ អាប់អស់ ។ នាង បានសំរេចចិត្ត លែងប្រកបមុខរបរ ដូចនេះ តទៅទៀត។
នាង ខេម Hout ឥឡូវនេះ គឺជា មគ្គុទ្ទេសបរិស្ថាន ម្នាក់។ នាង អំពាវនាវ ទៅអោយ អ្នកដទៃ អោយ ឈប់កាប់ព្រៃ ទៀតទៅ ។
អាយុ 22ឆ្នាំ Chhun Ly ជានិស្សតសាកលវិទ្យាល័យ  មាន ឆន្ទៈ ដូចការណែនាំរបស់ កម្មវីធីនេះ ដែរ។

ពួកយើង ជាកំលាំងស្នូរនៃសង្គម ។ យើង ត្រូវបោះបង់ចោល ទស្សនៈអវិជ្ជមាន ហើយ ចូលរួម ជួយកែប្រែមួយ អោយ អនាគត យើង ភ្លឺស្វាង ។

នេះជាយប់មួយ នៅថ្ងៃអាទិត្យ  ។ ស្រីពៅ កំពុងមើលកម្មវីធីឡូយ9 តាមកញ្ចក់ទូរទស្សន៍ មួយ ក្នុងស្រុក ដែលកម្មវីធីនេះ និយាយ រឿងរបស់យុវជន ។ នាង ចង់អោយកូនរបស់នាង មាន ចេះធ្វើសេចក្ដីសំរេចចិត្ត ដោយគេផ្ទាល់ សំរាប់អនាគតរបស់ពួកគេ ។

ខ្ញុំចង់អោយ កូនរបស់ខ្ញុំ ធ្វើជា ពលរដ្ឋល្អ នៃសង្គម ។ ប្រសិន​បើពួកគេមានសមត្ថភាព កែប្រែពិភលោកជាមួយនឹងចំណេះដឹងរបស់ពួកគេ ខ្ញុំសង្ឃឹម​ថា អនាគតរបស់ពួកគេ នឹង ស្វាង ។ កម្មវិធីនេះ ពិតជាល្អ សំរាប់កូនរបស់ខ្ញុំ ប្រសិនប់ពួកគេ ធ្វើសេចក្ដីសំរេចអ្វីមួយដោយ គ្មានការពិចារណា វាអាចបំផ្លាញអនាគតរបស់ ពួកគេ។

អាយុ23ឆ្នាំ  ខុន ធារិទ្ធ និស្សិត សាកលវិទ្យាល័យ ម្នាក់និយាយថា កម្មវិធីនេះពិតជាពេញ​ចិត្ត​នឹង ទ​ស្សនៈ របស់ខ្លួន ។  សំរាប់ ខុនធារិទ្ធ មិនមែនជាលើកទីមួយទេ ដែលគាត់ ទៅបោះ​ឆ្នោត​ គាត់ថា គាត់ត្រៀប ទៅចូលរួម បោះឆ្នោត ឆ្នាំនេះទៀត ។

យុវជនត្រូវដឹងថា ខ្លួនគេ គឺជា កំលាំងស្នូររបស់គ្រួសារ ហើយ នៅពេលនេះ យើងត្រូវដឹងថាខ្លួនយើងកំពុងដឹងនាំ ខ្លួន យើង ទៅរកអនាគត ដោយ​ត្រូវ​ធ្វើសេចក្ដីសំរេច ទាំងបញ្ហាសង្គម និងនយោបាយ ។ យើងត្រូវធ្វើសេចក្ដីសំរេច​អោយ​បាន​ល្អ​គឺដើម្បី អនាគត យើងភ្លឺស្វាង ។ “


បាន​បន្ទាន់​សម័យ​ចុង​ក្រោយ​បំផុត ( ថ្ងៃច័ន្ទ ទី20ខែ​កុម្ភៈឆ្នាំ2012ម៉ោង10:32 )