
Download វីរីនដាវ៉ាន់(Vrindavan)ឋិតនៅ ប្រទេសឥណ្ឌាភាគខាងជើង នៃរដ្ឋអ៊ុតតា ប្រាដែស(Utta Pradesh) ដែលត្រូវបានគេហៅថាជាទីក្រុងនៃស្រ្តីមេម៉ាយ។ នេះគឺជាកន្លែងស្រ្តីមេម៉ាយថ្នាក់ខ្ពស់នៃអ្នកកាន់សាសនាហិណ្ឌូដែលលែងទទួលស្គាល់ដោយគ្រួសាររបស់ពួកគេ ហើយពួកគេក៏មករស់នៅទីនេះ។ ពួកកគេត្រូវបានគិតថានេះជាប្រផ្នូលមិនល្អ ដូច្នេះគេក៏បង្ខំចិត្តកោរសក់ ស្លៀកសំលៀកបំពាក់ស និងច្រៀងចំរៀងថ្វាយអាទិទេពដើម្បីបន្តជីវិតរស់នៅ។ អស់រយះពេលជាងពីរឆ្នាំកន្លះ ដែលកម្មវិធីផ្តល់អាហារថ្ងៃត្រង់ដោយមិនគិតប្រាក់ត្រូវបានផ្តល់ឲ្យ ពួកគេជាច្រើនតាមតំរូវការ។ ចាវីនដឺ សិហ្គល(Jasvinda Sehgal) បានរាយការណ៍ពីវីរីនដាវ៉ាន់(Vrindavan)។ ហើយលោកនួន បូរិនជូនសេចក្ដីប្រែសម្រួល។
អាហារថ្ងៃត្រង់គឺត្រូវបានផ្តល់ឲ្យនៅផ្ទះមួយទៅពួកស្រ្តីមេម៉ាយដែលត្រូវបានគេបោះបង់ចោលក្នុងវីរីនដាវ៉ាន់(Vrindavan) ។ បញ្ជីមុខម្ហូបថ្ងៃនេះគឺមានបាយ បន្លែ និង នំបុ័ងឥណ្ឌា។
មុនពេលពួកគេបរិភោគអាហារ ស្រ្តីមេម៉ាយទាំងនោះបានអរគុណដល់ព្រះជាម្ចាស់សំរាប់ការប្រទានអាហារនេះ។ ពួកគេក៏បានអរគុណដល់អាក់សាយផាត្រា(Akshaypatra)ដែលមិនមែនជាក្រុមរបស់រដ្ឋាភិបាលដោយបានផ្តល់អាហារមិនគិតប្រាក់ដល់ពួកគេជារៀងរាល់ថ្ងៃ។ ផាវាទី(Parvati)បានបរិភោគអាហារកាលឆ្នាំមុន។
អាហារពិតជាឆ្ងាញ់ណាស់។ ព្រះជាម្ចាស់បានជួយស្រោចស្រង់ឲ្យពួកយើងមានជីវិត។តាំងពីឆ្នាំមុននាងបានច្រៀងចំរៀងថ្វាយអាទិទេពនៅក្នុងព្រះវិហារ ហើយពេលខ្លះនាងក៏បានសុំទាននៅតាមចិញ្ចើមផ្លូវដើម្បីចិញ្ចឹមជីវិតរបស់នាង។ កូនប្រសារស្រីរបស់នាងបានបណ្តេញនាងចេញពីផ្ទះបន្ទាប់ពីស្វាមីរបស់នាងបានស្លាប់។
កូនប្រសារស្រីគឺមិនជាប់សាច់ឈាមនោះទេ ដូច្នេះខ្ញុំមិនមានទំនាក់ទំនងដ៏ល្អជាមួយកូនប្រសារស្រីនោះទេ។ ខ្ញុំគឺជាមេគ្រួសារនៅក្នុងផ្ទះរបស់ខ្ញុំ ប៉ុន្តែពេលវេលាល្អនេះមិនអាចកើតឡើងយូរអង្វែងនោះទេ។ ខ្ញុំកំពុងតែតស៊ូណាស់ ប៉ុន្តែតិចបំផុតក៏ខ្ញុំបានទទួលអាហារខ្លះដែរ។
មានស្រ្តីមេម៉ាយប្រហែល១៤០នាក់ផ្សេងទៀត ដែលមកទទួលអាហារថ្ងៃត្រង់នៅទីនេះ។ ពួកគេភាគច្រើនមានអាយុ៧០ឆ្នាំឡើងទៅ។ ស៊ូយាកតា ណារ៉ាស៊ីមហាដាសា(Suvyakta Narassimha) បានចូលរួមក្នុងកម្មវិធីការផ្តល់អាហារដោយមិនគិតប្រាក់នៅក្នុងវីរិនដាវ៉ាន់(Vrindavan) ។
យើងឃើញថាមានស្រ្តីមេម៉ាយជាច្រើនដែលគួរអោយអាណិតនៅក្នុងវីរីនដាវ៉ាន់ (Vrindavan) ។ ហើយនោះគឺជាពេលដែលយើងបានពិចារណា ពីព្រោះចំនុចសំខាន់របស់យើងគឺជាការផ្តល់អាហារ។ យើងក៏បានផ្តល់អាហារបរិភោគទៅដល់កុមារជាច្រើននៅក្នុងភូមិម៉ាធូរ៉ា(Mathura District) ដូច្នេះហេតុអ្វីក៏យើងមិនអាចផ្តល់អាហារដល់ស្រ្តីមេម៉ាយទាំងនេះផងដែរ។ ថ្មីៗនេះយើងបានសំរេចចិត្តថានឹងផ្តល់អាហារបរិភោគដល់ស្រ្តីទាំងនេះ។ ជារៀងរាល់ថ្ងៃយើងបានផ្ញើរអោយពួកគេ នូវអាហារ៤ប្រភេទសំរាប់បរិភោគ យើងផ្តល់អាហារនេះ១ ដងក្នុង១ថ្ងៃជារៀងរាល់ថ្ងៃ ដែលមានចំនួន៣៦៥ថ្ងៃក្នុង១ឆ្នាំ។ អស់រយៈពេលជាយូរមកនេះយើងជឿជាក់ថានឹងមានអ្នកផ្តល់ជំនួយជាច្រើន ដោយផ្តល់ការឧបត្ថម្ភ ដែលអាចផ្តល់អាហារបានគ្រប់គ្រាន់ដល់ស្រ្តីមេម៉ាយទាំងអស់នៅវីរីនដាវ៉ាន់(Vrindavan) ។
មានស្រ្តីមេម៉ាយនិងស្រ្តីទុរគតជាង៣០,០០០នាក់រស់នៅក្នុងវីរីនដាវ៉ាន់(Vrindavan) ។ គណៈកមា្មការជាតិសំរាប់ស្ត្រីដែលរាយការណ៍ទៅតុលាការកំពូល បាននិយាយថាស្ត្រីមេម៉ាយទាំងនេះកំពុងតែរស់នៅក្នុងស្ថានភាពដ៏លំបាក ដោយគ្មានការជួយគាំទ្រពីរដ្ឋាភិបាលទៅលើ ផ្នែកសុខុមាលភាព និង សុខភាពនោះទេ។ វាប្រឆាំងនឹងច្បាប់ក្នុងការដកហូតសិទ្ធិរបស់ស្ត្រីមេម៉ាយដើម្បីទទួលបានកេរមតក ឬ ទ្រព្យសម្បត្តិបន្ទាប់ពីការស្លាប់បាត់បង់ជីវិតរបស់ស្វាមី។ ប៉ុន្តែនៅក្នុងភាពជាក់ស្តែង នៃជំនឿសាសនាហិណ្ឌូដែលពួកគេគិតថាជាភ័ព្វសំណាងអាក្រក់ គឺប្រើប្រាស់សំរាប់គ្រាន់តែជាការដោះសារ ដើម្បីឈប់ទទួលស្គាល់ពួកគេតែប៉ុណ្ណោះ។ ចាណាគី(Janaki) អាយុ៦៣ឆ្នាំ ត្រូវបានបណ្តេញចេញពីផ្ទះរបស់នាងដោយកូនប្រុសរបស់នាងតែមួយគត់ បន្ទាប់ពីការបាត់បង់ជីវិតរបស់ប្តីនាង។ ជាមួយនឹងទឹកភ្នែកហូរស្រក់ចុះ នាងកំពុងតែព្យាយាមបង្ហាញពីជីវិតរបស់នាង។
ដោយសារតែជំងឺដ៏យូរឆ្នាំ ប្តីរបស់ខ្ញុំបានស្លាប់កាលពី៨ខែកន្លងទៅនេះ។ ឥលូវនេះ ខ្ញុំមានអារម្មណ៍ថាខ្ញុំជាមនុស្សតែម្នាក់ គត់ដែលរស់នៅក្នុងពិភពលោកដ៏ធំធេងនេះ។ ខ្ញុំពឹងផ្អែកទៅលើអ្នកដទៃដើម្បីជួយខ្ញុំឲ្យរស់រានមានជីវិត។ ប្រសិនបើអ្នកផ្តល់អាហារឲ្យខ្ញុំ ខ្ញុំអាចរស់បាន បើសិនជាមិនផ្តល់ទេខ្ញុំនឹងចាកចេញទៅឋានសួគ៌។
ស្ត្រីជាងពាក់កណ្តាលដែលរស់នៅក្នុងមជ្ឈមណ្ឌលក្រីក្រនេះ ចេញពីគ្រួសារអ្នកមាន។ ម៉ូហ៊ីនី ហ្គីរី (Dr. Mohini Giri) គឺជាប្រធាននៃគណៈកមា្មការជាតិសំរាប់ស្ត្រី បានសិក្សាទៅលើស្ថានភាពនៃស្រ្តីមេម៉ាយនៅក្នុងវីរីនដាវ៉ាន់(Vrindavan) ។ នាងនិយាយថា មិនទាន់មានទិដ្ឋភាពប្រែប្រួលអ្វីដែលត្រូវបានធ្វើសំរាប់ ស្រ្តីមេម៉ាយនោះទេ។
រហូតមកដល់ពេលនេះបុរសនិងសង្គមទាំងមូលមិនមានធ្វើបំរែបំរួលទិដ្ឋភាពអ្វីឲ្យល្អនោះទេ ស្រ្តីមេម៉ាយទាំងនោះមិនអាចខ្លាចជាអ្នកមានអំណាចនោះទេ។ នាងត្រូវការអំណាចពីក្នុងសង្គម និងពីបុរសដែលមើលងាយពួកនាង។ ដូច្នេះវាជាការចាំបាច់ណាស់ដែលយើងត្រូវផ្តោតទៅលើសង្គម ទៅលើមេដឹកនាំសាសនា និងបុរសទាំងឡាយ ឲ្យមើលពីស្ថានភាពនៃស្ត្រីទាំងឡាយ ដើម្បីកុំឲ្យមានការធ្លាក់ចុះយ៉ាងដូច្នេះ។
ការផ្តល់អាហារថ្ងៃត្រង់ដោយមិនគិតប្រាក់បានកន្លងផុតទៅ។ នេះគ្រាន់តែជាអាហារមួយពេលក្នុងមួយថ្ងៃ ហើយវាមានកង្វះខាតក្នុងការជួយផ្តល់តាមតំរូវការដល់ស្រ្តីចាស់ៗទាំងនេះ។











