AsiaCalling

Home News India បញ្ហាអាបធ្មប់នៅឥណ្ឌា

បញ្ហាអាបធ្មប់នៅឥណ្ឌា

សំបុត្រអគ្គិសនី បោះពុម្ព PDF

Download 

មេធ្មប់ដែលប្រម៉ាញ់ក្រុមគោលដៅជាស្ត្រី គឺជារឿងសាមញ្ញនៅភាគក ណ្តាលប្រទេសឥណ្ឌា។ ហើយ រដ្ឋកុលសម្ព័ន្ធ Chhattisgarh គឺជារដ្ឋមួយក្នុងចំនោមរដ្ឋទាំងនោះ ដែលមាន​ចំនួនករណី​នេះកើតឡើង ខ្ពស់បំផុត។

ស្ត្រីដែលត្រូវរងការប្រកាន់ថាជាអាបធ្មប់ ជារឿយៗត្រូវបានគេទំលា ក់កំហុសដាក់​នៅពេល​មាន​​ការ ឈឺថ្កាត់ ស្លាប់ ហើយសូម្បីតែដំណាំមិនល្អក៏ដោយ។ មនុស្សជា​ច្រើននាក់​ត្រូវបាន​សំលាប់ជារៀងរាល់ ឆ្នាំ លើករណីសង្ស័យថាជាអាបធ្មប់។ រដ្ឋបានដាក់​ចេញនៅកិច្ច​ការពារ​អំពើ​អាបធ្មប់ក្នុងឆ្នាំ២០០៥ តែការប្រព្រឹត្តនៅតែបន្ត។ Gayatri Parameswaran បានធ្វើ​ដំណើរទៅរដ្ឋ Chhattisgarh ទៅជួបក្រុម​មនុស្សដែលធ្វើការដើម្បី​លុបបំបាត់ជំនឿ​​មិនពិត​​​ទាំង​នេះ និងការពារស្ត្រីដែលរងការធ្វើទុក្ខបុកម្នេញ នោះ។ កញ្ញាចាបកវី ជូនសេចក្ដីប្រែសម្រួល។


វាជារសៀលថ្ងៃអាទិត្យ នៅអាគារសន្ទរកថាមួយ​នៅសកលវិទ្យាល័យរដ្ឋ គឺពោរពេញដោយ​និស្សិតដែលភាគច្រើនមកពីតំបន់កុលសម្ព័ន្ធជុំវិញនោះ។  

នៅលើឆាក វេជ្ជបណ្ឌិត Dinesh Mishra កំពុងបង្ហាញពីការពិសោធន៍មួយ។ គាត់ជាវេជ្ជបណ្ឌិត ដែលដឹកនាំអង្គការមួយដែលប្រឆាំងនឹងការយាយីលើស្ត្រីដែលរងការចោទប្រកាន់ថាជាមេធ្មប់។ គាត់បាន ច្របាច់ក្រូចឆ្មារមួយចំណិត ដាក់លើសន្លឹកក្រដាសពណ៌ស។ ការដកស្រង់ បាន​បន្សល់ទុកស្នាម ប្រឡាក់ពណ៌ក្រហមនៅលើក្រដាស ដែលវាមើលទៅដូចជាឈាមពិតៗ។

ឧបាយកលនេះហាក់ដូចជាសាមញ្ញទៅហើយសំរាប់សិស្ស ដូចដែលគ្រូពេទ្យតាមភូមិតែង​តែ​សំដែង​​ថាវាជា អំពើអាបធ្មប់ នៅតែជាផ្នែកមួយនៃវប្បធម៌ឥណ្ឌា។ គាត់ពន្យល់ថា នេះជា​ប្រតិ​កម្ម​គីមីមិនមែនជាអំពើធ្មប់នោះទេ។ ដោយបានឆ្លងកាត់ករណីរាប់រយរបស់ស្ត្រីដែលត្រូវចោទប្រកាន់ថា ជាអាបធ្មប់នោះ លោក​វេជ្ជ​​បណ្ឌិត Mishra មានប្រសាសន៍ថា មូលហេតុចម្បងគេបង្អស់លើបាតុភូតនេះ គឺការខ្សត់ ខ្សោយ​​ខាងការអប់រំ។  
“នៅChhattisgarh ស្ទើរតែ៩៩.៩% នៃករណី​ទាំង​អស់លើការ ចោទប្រកាន់លើអំពើអាបធ្មប់ដែលខ្ញុំបានឆ្លងកាត់ គឺដោយសារ​តែការឈឺ​​ថ្កាត់ និង​ជំងឺ។ មូលហេតុធំ ជាងគេបង្អស់សំរាប់ “បាតុភូតអាបធ្មប់នេះ” គឺជំនឿងងឹតងងល់  អនក្ខរ​​​កម្ម និងខ្វះការយល់ដឹង។ ប្រជាជនមិនត្រូវបានផ្តល់ព័ត៌មាននានាពីជំងឺ។ ពួកគេគិតថា នរណាម្នាក់អាចធ្លាក់ខ្លួនឈឺ ដោយសារ នរណាម្នាក់បានធ្វើធ្មប់។ យើងបាននិយាយទៅ​កាន់មនុស្សទាំងនេះ ហើយប្រាប់ពួកគេថា រាល់ជំងឺ និងវិបល្លាសនានា មានមូលហេតុ​វិទ្យា​​សាស្ត្ររបស់វា។ យើងប្រាប់ពួកគាត់ថា គ្មាននរណាម្នាក់ឈឺ ដោយសារបុគ្គល​ណា​ម្នាក់ធ្វើធ្មប់នោះទេ។ មនុស្សធ្លាក់ខ្លួនឈឺ ដោយសារតែបាក់តេរី ឫផ្សិត ឫ មេរោគ។ យើង​ស្នើឲ្យពួកគេមើលមីក្រូទស្សន៍ ហើយមើលថាតើអ្វីៗទាំងនេះមើលទៅយ៉ាងម៉េច។ យើង​​ស្នើឲ្យ​ពួកគេ​​អានសៀវភៅសិក្សារបស់ក្មេងៗ។

ដោយធ្វើការនៅក្នុងមន្ទីរពេទ្យឯកជន វេជ្ជបណ្ឌិត Mishra ជួបជាមួយអ្នកជំងឺជារៀងរាល់ថ្ងៃ។ ពួកគេ មួយចំនួន គឺជាជនរងគ្រោះរបស់គ្រូពេទ្យក្លែងក្លាយតាមភូមិ។

“ខ្ញុំបានជួបអ្នកជំងឺម្នាក់ដែលគាត់មិនអាចដើរបាន ដោយសារ គាត់គាត់ខ្វិនជើងទាំងពីរ។ អ្នកភូមិដែលនៅជុំវិញគាត់ជឿថា នរណាម្នាក់បាន​ធ្វើធ្មប់ដាក់គាត់។ គាត់ បានទៅរកគ្រូធ្មប់នៅក្នុងភូមិ ឫគ្រូពេទ្យក្លែងក្លាយដែល​បានប្រាប់​គាត់ថា គេអាចជួយសង្រ្គោះគាត់ពី ការស្លាប់បាន។ ចាប់តាំងពីអ្នកជំងឺមិន​អាចធ្វើដំណើរ​មកមន្ទីរពេទ្យបាន ខ្ញុំបានទៅតាមភូមិជាមួយមិត្ត ភ័ក្រ្តរបស់ខ្ញុំ។ អ្នកភូមិបានប្រាប់ខ្ញុំថា ពួកគេ​បានព្យាបាលបុរសនោះ។ តែខ្ញុំបានរកឃើញថា គ្រូពេទ្យ ក្លែងក្លាយតាមភូមិទាំងនោះ គ្រាន់តែ​ធ្វើពិធីក្លែងក្លាយលើគាត់ប៉ុណ្ណោះ។  ពួកគេបានសែងអ្នកជំងឺដាក់ លើរទេះគោ​ នាំទៅរក​គ្រូពេទ្យក្លែងក្លាយទាំងនោះ ហើយពួកគេបានឲ្យលុយគ្រូក្លែងក្លាយនោះពី២០០ ទៅ៤០០​ដុល្លារ។ ពួកគេបានលក់គ្រឿងអលង្ការរបស់ពួកគេដើម្បីថ្លៃចំណាយនោះ ឫក៏ចងការគេដើម្បី បានលុយប្រភេទនោះ។ ពួកគេក្រីក្រណាស់ ជាមនុស្សដែលងាយរងគ្រោះ។

ហើយនៅពេលអ្នកជំងឺមិនត្រូវបានព្យាបាល គ្រូពេទ្យក្លែងក្លាយទាំង​នោះតែងតែទំលាក់​កំហុសដាក់ នរណាម្នាក់នៅក្នុងភូមិនេះ ដែលជារឿយៗគឺស្ត្រី ទើបបណ្តាលឲ្យមានជំងឺ។ ស្ត្រីដែលរង​ការចោទ ប្រកាន់ ភ្លាមនោះត្រូវរងការយាយីពីអ្នកភូមិ។

សារព័ត៌​មានក្នុងស្រុកបានរាយការណ៍ថា មានមនុស្សអាបធ្មប់ ច្រើនជាង២០០នាក់នៅ​​ទូទាំង​ប្រទេសឥណ្ឌាជារៀងរាល់ឆ្នាំ។  
Chhattisgarh បានដឹកនាំកិច្ចប្រជុំរួមជាមួយរដ្ឋពីរបីទៀតរបស់ឥណ្ឌាភាគកណ្តាល និងភាគ​ខាង​​​​កើត។

ក្នុង​ឆ្នាំ២០០៥ រដ្ឋបានដាក់ចេញកិច្ចការពារអាបធ្មប់ ដែលត្រូវកាត់ទោសរយៈពេល៣ឆ្នាំ​លើ​អ្នក​ដែល​​ចោទប្រកាន់ថាស្ត្រីបានធ្វើអំពើអាបធ្មប់ទាំងនោះ។ 

ស្ត្រី៣នាក់នៅ Lachkera ដែលជាភូមិតូចមួយចំងាយប្រហែល៨០គីឡូម៉ែត្រពីរដ្ឋធានីរបស់រដ្ឋ បានប្រយុទ្ធប្រឆាំងដើម្បីសិទ្ធិសេរីភាពរបស់ពួកគេ ដោយប្រើប្រាស់ច្បាប់នេះ។

កាលពី១២ឆ្នាំមុន អ្នកភូមិបានចោទប្រកាន់ពួកគាត់ថាបានធ្វើអំពើធ្មប់ ដោយសារតែការ​ប្រយុទ្ធ​នៅក្នុង ភូមិលើបញ្ហាសាសនា។ Teerath Bai ប្រាប់ខ្ញុំពីអ្វីដែល​បានកើត​​ឡើង​នៅ​ថ្ងៃនោះ។
“ពួកគេបានយកខោអាវខ្ញុំទាំងអស់ ហើយ ដុតវាចោល។ ហើយនៅទីនោះ ពួកយើងអង្គុយដោយគ្មាន​សេចក្តីថ្លៃថ្នូរនៅចំពោះ​មុខអ្នកភូមិ ដោយ គ្មានខោអាវ។ ពួកគេបានកោរសក់របស់ខ្ញុំ។ ពួកយើងបានយំ ពួកយើងទាំង​បីនាក់ជាស្ត្រី។ គ្មាននរណា ម្នាក់ ក្នុងនាមព្រះជាម្ចាស់ ដើម្បីបញ្ឈប់រឿងទាំងនេះទេ។ ហើយ​​មិត្តរបស់ខ្ញុំ Bisahin Bai កំពុងមានរដូវ ហើយបន្តធ្លាក់ឈាមនៅទីនោះ។ អ្នកមើល​នាំគ្នាអង្គុយ ហើយសើច និងទះដៃ។ ឱព្រះជាម្ចាស់អើយ! បន្ទាប់មក ពួកគេ​ឲ្យយើងលោត​ចូលក្នុងភ្លើង “ ឆាប់លោតទៅ ឆាប់លោតទៅ”។ យើងបានបដិសេធ ហើយភ្លាមនោះពួក​​គេបានប្រកាស​នៅក្នុងភូមិថាៈ “ អ្នកគ្រប់គ្នាបិទទ្វារ ហើយស្ត្រីៗត្រូវស្នាក់​នៅក្នុង ផ្ទះ។ មេធ្មប់ទាំងនេះ​នឹងដើរ​អាក្រាតខ្លួននៅក្នុងភូមិ។” ពួកគេដើរហែក្បួនពួក​យើងដើរ​ស្រាតនៅជុំវិញ ភូមិ។ ឱព្រះ​ជាម្ចាស់​អើយ!

ពួកគេត្រូវធ្វើឲ្យអាម៉ាស់មុខ និងវាយដំដូចសត្វតិរច្ឆានអស់រយៈពេល៨ម៉ោង។ ពួកគេសំណាង​ណាស់ ដែលនៅរស់។ នៅក្នុងករណីជាច្រើន ការចោទប្រកាន់លើករណី​អាបធ្មប់ ត្រលប់ទៅ​ជាគ្រោះកម្មទៅ វិញ។ មន្ត្រីរដ្ឋនិយាយថា ស្ត្រីបួនដប់នាក់ត្រូវបានសំលាប់ជារៀងរាល់ឆ្នាំ។ ជាមួយនឹងជំនួយ​ពីអង្គការ សិទ្ធិស្ត្រីក្នុងស្រុក Teerath Bai បានលើកយកករណីរបស់​នាងទៅ​តុលាការ​ក្នុងឆ្នាំ២០០៦។

Shashi Sail ដឹកនាំក្រុមស្ត្រីដែលជួយសម្រួលនៅអំឡុងពេលកាត់សេចក្តី។  

“វាជាច្បាប់ដែលវិជ្ជមាន វាជាការជួយគាំទ្រស្ត្រី។ វាបាន​ធ្វើរឿង រ៉ាវល្អៗសំរាប់សង្គម ដែលពេលនេះមានក្តីព្រួយបារម្ភដែល​ថាច្បាប់នេះអាច​ត្រូវបាន​​​​ប្រើ។ សំរាប់ស្ត្រី ដែលបានរងគ្រោះ ឫត្រូវបានចោទប្រកាន់ថាធ្វើអំពើធ្មប់ យើងបាន​​ភស្តុតាងបង្ហាញពីការប្រែប្រួលនៅ ក្នុងអាកប្បកិរិយារបស់ពួកនាង ដែលនាងមិន​មានអារម្ម​ណ៍មាន​​សង្ឃឹមអ្វីទៀតនោះទេ ហើយជាមួយ នឹងការគាំទ្រតិចតួច ការគាំទ្រខាងសីលធម៌ និងលើកទឹក​ចិត្តពីអង្គការ គឺអង្គការស្ត្រី នាងបានត្រៀម ខ្លួនរួចរាល់ហើយ ដើម្បីដើរគ្រប់​ផ្លូវទាំង​អស់ឆ្ពោះទៅរកយុវត្តិធម៌។

គួរឲ្យកោតសរសើរ ពួកគេបានក្លាយជាស្ត្រីទីមួយដែលបានឈ្នះនៅក្នុងករណីនេះ។ តែបុរស​​៧នាក់ ដែលត្រូវបានផ្តន្ទាទោសពីបទរំលោភបំពានពួកគេ បានជាប់គុកតែមួយ​ឆ្នាំប៉ុណ្ណោះ។

ស្ត្រីទាំងនោះបានទទួលប្រាក់ជាង២០០០ដុល្លារជាថ្លៃសងការខូចខាត តែពួកគេទទួលបានតែ​លុយ សំរាប់ការចំណាយលើថ្នាំពេទ្យប៉ុណ្ណោះ។

យោងទៅតាមក្រុម ការលើកកំពស់ការយល់ដឹងបន្ថែមទៀតពីច្បាប់ ត្រូវការធ្វើសំរាប់វឌ្ឍនៈ​​ភាពពិតប្រាកដ។

ត្រឡបប់ទៅសាលសន្ទរកថាសកលវិទ្យាល័យវិញ វេជ្ជបណ្ឌិត Dinesh Mishra ប្តេជ្ញាបន្តអប់​រំមនុស្សប្រឆាំងនឹងជំនឿងងឹតងងុលនៅក្នុងអំពើដែលគេហៅថាអំពើធ្មប់។
“អ្វីដែលបានកើតឡើងប៉ុន្មានថ្ងៃនេះ ដែលយើងមាន​អ្នកទទួលបានការអប់រំយុវជនវ័យក្មេង និងអ្នកដឹកនាំក្នុងស្រុកជាច្រើនដែល​យល់ពីអ្វីដែល​យើង​​កំពុងតែធ្វើ។ តែ បរិស្ថាននៅក្នុងភូមិ គឺថាមនុស្សចាស់ៗធ្វើជាប្រធាន​នៅក្នុងការធ្វើសេច​​​ក្តី​សំរេចសំខាន់ៗ។ មនុស្ស គោរព  និងធ្វើតាមការបញ្ជារបស់មនុស្សវ័យចំណាស់។ ទាំង​នេះជា​ឋានានុ​ក្រម​ដ៏តឹងរ៉ឹងមួយដែលមិន អាចបដិសេធបាននោះទេ។ ប្រសិនបើគាត់​យល់​ព្រមថា​នរណាម្នាក់គឺជាមេធ្មប់ គ្មានក្មេងៗណា មិនថាគាត់មានសមត្ថភាពប៉ុណ្ណានោះទេ អាច​បដិសេធបាននោះទេ។

គាត់បានទទួលស្គាល់ថា ផ្លូវនៅតែមានក្រួសថ្មនោះឡើយ។


បាន​បន្ទាន់​សម័យ​ចុង​ក្រោយ​បំផុត ( ថ្ងៃច័ន្ទ ទី20ខែ​កុម្ភៈឆ្នាំ2012ម៉ោង09:30 )