AsiaCalling

Home News India ការបាត់ខ្លួន កុមារនៅ ឥណ្ឌា

ការបាត់ខ្លួន កុមារនៅ ឥណ្ឌា

សំបុត្រអគ្គិសនី បោះពុម្ព PDF

Download 

កុមារឥណ្ឌារាប់ពាន់នាក់បា នបាត់ខ្លួនជារៀងរាល់ឆ្នាំ។ បើតាមស្ថិតិ មានកុមារច្រើនជាង13នាក់ បាន​ខ្លួន​​​រយៈពេលមួយម៉ោង ហើយភាគច្រើនពួកគេ ជាទាសករ និងជនត្រូវបានជួញដូរក្នុងទំរង់ព​លកម្ម​ឬពួកគេ ត្រូវបាន ក្លាយជា​បំរើខាងផ្លូវភេទ។
Murali Krishnan នៃវិទ្យុអូស្ត្រាលី មានសេចក្ដីរាយការណ៍ ហើយ កញ្ញាចាបកវីជូន​សេចក្ដី​ប្រែ​សម្រួល ។


នៅតាមផ្លូវតូចមួយ នៅសង្កាត់ Badarpur នៃក្រុងញូវដែលី មានក្រុមស្ត្រីមួយក្រុម ដែលគេ​ហៅ​ថា ក្រុមស្ត្រីជួយខ្លួនឯង ពួកគេ កំពុង ពិភាក្សាគ្នា លើ ស្ថានភាពរបស់ ក្មេងម្នាក់អាយុ 2ឆ្នាំ គឺFalak, ដែលត្រូវគេយកព្យាបាលនៅមន្ទីរពេទ្យមួយ របស់ក្រុងញូវដែលី ដោយសាតែ វា មាន​របួស​ត្រង់ក្បាល  បាក់ដៃ និងមុខរលាក់ឆ្នាំងអ៊ុត។
SFX: ATMO - Street sounds, children shouting etc:

វាមិនច្បាស់ថា ម្ដាយរបស់វា ជាអ្នកបង្កអោយមាន របួស ទាំងនេះទេ ។ ប៉ុន្តែច្បាស់នោះគឺ ក្មេង Falak គឺជាម្នាក់ក្នុងកុមារ រាប់ពាន់នាក់ ជាពិសេស កុមារនៅក្រុងដែលី បានបាត់ខ្លួន​ម៉ោង។
នៅក្នុងបន្ទប់តូចមួយ ជាប់នឹងផ្លូវតូចមូយនេះ នាង Shaizadi, ជាម្ដាយ របស់ក្មេងម្នាក់ បាន​និយាយ​ថា ក្មួយស្រីរបស់គាត់បានបាត់ខ្លួន ពីក្រុងញូដែលី មានរយៈពេល5ឆ្នាំមកហើយ ។

SHAIZADI CLIP 1 (Female, Hindi): ខ្ញុំនៅចាំថា នៅរសៀលថ្ងៃមួយនោះ នៅពេលក្មួយស្រីខ្ញុំ វាទៅផ្ទះឪពុកមា ទៅទទួលអំណោយ សំរាប់ថ្ងៃបុណ្យ ប៉ុន្តែនាងមិនបានវិលមកវិញទេ ។ យើង​បានចំណាយប្រាក់ ច្រើនដើររក វា ។ ករណីនេះ នគរបាល មិនមានលទ្ធភាព តាមរក​ទេ ។
មានរឿងជាច្រើនដែលមិនអាចរាប់​បាន ដូចជាករណី របស់ក្មួយស្រីរបស់នាង Shaizadi​ ដែល​ជា​ការ​មិនយកចិត្តទុកដាក់ របស់សមត្ថកិច្ច ហើយ ការរំលោភលើក្មេងស្រី មានកំរិតខ្ពស់ ដូច​អាត្រាមរណៈភាពទារកនោះដែរ។

SFX: People talking, street sounds

បើតាម ស្ថិតិចំនួនប្រជាជន ដែលបានស្រាវជា្រវកាលពីឆ្នាំទៅមិញ បង្ហាញថា ម្នាក់ ក្នុង​ចំណោម ​ក្មេងស្រី 914នាក់ បានបាត់ខ្លួន ក្នុងរូបភាព ធ្វើជាកុមារី ដែលត្រូវបានជួញដូរ​ផ្លូវភេទ ហើយទារិការភេទប្រុស 1000នាក់ ដែលទើបកើត ក៍បានបាត់ខ្លួន​ដែរ។

Pramod Kumar Chauhan មកពី មជ្ឈមណ្ឌល តស៊ូ មតិនិងស្រាវជា្រវ ដែលជាអង្គការមួយ កំពុង​តស៊ូមតិអោយមានការកាត់បន្ថយ លើការរើសអើង​ស្ត្រីនិងអោយមានការ​គោរ​ព​ស្ត្រី​អោយ​បាន​​និយាយថា បញ្ហាការជួញដូរកុមារ ហាក់ដូចមិនថបថយឡើយ។

ប្រុស) បាន  នៅក្រុងញ័វដែលី ការជួញដូកុមារ​ជាពិសេស ក្មេងស្រី ដើម្បី​ធ្វើ​​ជាស្ត្រី​បេស្យាចារ នៅតែកើតមាន ហើយ ហេតុផលមកពីការខ្វះសមត្ថភាព ការទទួល ខុស​ត្រូវ​​របស់ អាជ្ញាធរមូលដ្ឋាន ហើយ ពួកគេ ច្រើនទៀតនោះ គឺជាកុមារ ត្រូវបានគេរំលោភ​។

ករណីនេះ វាបានបង្កអោយមាន ស្ថានភាពសិទិ្ធស្ត្រី ត្រូវបាន រំលោភ ជាខ្លាំង។

អ្នកវិភាគមួយចំនួន គិតថា វាដូចជាការលើកទឹកចិត្តអោយមានការរំលោភ ជាពិសេស ការ​ជួញ​ដូរស្ត្រី ដែលមានពេលខ្លះ ពួកគេ ត្រូវបានវាយធ្វើបាបនិង សំលាប់ ដោយ មេជួញដូរ។

មានរបាយការណ័ដែលផ្សព្វផ្សាយដោយ អង្គការ Bachpan Bachao Andolan (BBA),ដែលជា​អង្គការសិទ្ធកុមារបានចេញផ្សាយកាលខែធ្នូរឆ្នាំ2011 ដែលបានដាក់ចំនងជើងថា ការបាត់ខ្លួន កុមារនៅឥណ្ឌា  បានបង្ហាញមានស្រុក ចំនួន392 នៅទូទាំងប្រទេស បាន អោយដឹងថា មានកុ​មារ​យ៉ាង ចំនួន 120000នាក់ បានបាត់ខ្លួន ក្នុងអំឡុង ខែមករា ឆ្នាំ2008 ដល់ខែមករា​ឆ្នាំ​2010​ហើយ នៅពេលជាមួយគ្នានោះ កុមារជិត 14000 នាក់ បានបាត់ខ្លួននៅក្រុងញ័វដែលី។

Sheotaj Singh,សកម្មជនសិទ្ធកុមារ និយាយថា មានករណីធំមួយនៅពីក្រោយ ការបាត់ខ្លួន កុមារ ។

បើនិយាយពីចំនួនក្នុងរបាយការណ៍នេះ គឺនៅតិចនៅឡើយទេ ព្រោះកុមារបាត់ខ្លួន មានកាន់តែច្រើន។ ពួកគេ ត្រូវបានជួញដូរ នៅក្នុងរូបភាពផ្សេងៗគ្នា ទៅ​​ ជា​ច្រើនហើយភាគច្រើន ប្រទេស  មានសេដ្ឋកិច្ច ជឿនលឿន ។ ហើយ ករណីនេះ គឺជា ការ​ខ្លះ​ការគ្រប់គ្រងរបស់ សមត្ថកិច្ចប៉ូលិស ។

Pramod Kumar Chauhan  ជាអ្នកគ្រប់គ្រងកម្មវីធី នៅមជ្ឈមណ្ឌលស្រាវជ្រាវនិងតស៊ូមិ ។

ប្រជាជនក្រុង  Delhi មិនស្រូវគោរពសិទិ្ធស្ត្រីនោះទេ ហើយ ជាផលលំបាក គឺកើតមានដូចនេះ ។ ហើយបញ្ហាវប្បធម៍សង្គម គឺវាមានយ៉ាងដូចនេះ គឺ  ទៅលើ ស្ត្រី ហើយបន្ថែមលើសនេះ គឺបញ្ហាសុវត្ថិភាព និងសន្តិសុខ ក៍កាន់អោយ មាន​ជា​​ ​ មនុស្ស ភាគច្រើនគេមិនអោយ តំលៃលើស្ត្រីនោះទេ ។


បើទោះបីជាចំនួនក្មេងបាត់ខ្លួន បានកើតឡើង ដូចនេះក្ដី ក៍រហូតមកដល់ពេលនេះ ពុំមាន វិ​ធាន​ការ ច្បាស់លាស់ បានត្រូវបង្កើតឡើង នោះទេ  គឺជាបុព្វហេតុនោះគឺប្រទេសIndia ជា ពិភព​មួយដែលអោយតំលៃតិចតួចទៅលើកុមារ ជាពិសេស ក្មេងស្រី។


បាន​បន្ទាន់​សម័យ​ចុង​ក្រោយ​បំផុត ( ថ្ងៃច័ន្ទ ទី20ខែ​កុម្ភៈឆ្នាំ2012ម៉ោង10:08 )