
ប្រជាជនឥណ្ឌូនេស៊ីមានការអាក់អន់ចិត្ តនឹងការសំដែងឧបាយកលហឹង្សា របស់ក្រុមមនុស្សដែលមាន ទស្សនៈដាច់ខាត គឺក្រុមអ្នកការពារអ៊ីស្លាមនាំមុខ ឫហៅកាត់ថា FPI ហើយដែលត្រូវគេដឹងឮគ្រប់គ្នាពីសកម្មភាពឃោរឃៅរបស់ពួកគេ ជាពិសេស សកម្មភាពដែលធ្វើដាក់ក្រុមជនជាតិភាគតិច។ ការតវ៉ាដ៏ស្ងៀមស្ងាត់មួយប្រឆាំងនឹង FPI ដែលធ្វើឡើងដោយ ក្រុមកុលសម្ព័ន្ធDayak នៅរដ្ឋកាលីម៉ាន់តាន់ (Kalimantan) បានធ្វើឲ្យមានរលកនៃការគាំទ្រ។
នៅរដ្ឋធានីហ្សាកាតានៅសប្តាហ៍នេះ មនុស្សរាប់រយនាក់បានប្រមូលផ្តុំដើម្បីបង្ហាញពី ការ អាក់អន់ចិត្តរបស់ពួកគេប្រឆាំងនឹងក្រុមអ្នកដែលតាំ ងខ្លួនថាជាអ្នកការពារឥស្លាម។
Citra Prastuti មានសេចក្តីរាយការណ៍នេះ។លោកនួន បូរិនជូនសេចក្ដីប្រែសម្រួល។
មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅទីនេះ នៅមុខចំនុចផ្លូវរង្វង់មូលធំបំផុតនៅរដ្ឋធានីហ្សាកាតា។ ហ្វូង មនុស្សទាំងនេះបានកាន់ផ្ទាំងបដាធំៗដែលសរសេរថាៈ “ ប្រទេសឥណ្ឌូនេស៊ីមិនត្រូវមានអំពើហឹង្សា ។ប្រទេសឥណ្ឌូនេស៊ីមិនត្រូវមានក្រុមអ្នកការពារអ៊ីស្លាមនាំមុខ ទេ។
Vivi Widyawati បានដឹកនាំក្រុមអ្នកតវ៉ានេះ។
“យើងបានដឹងពិតប្រាកដដែលថា តើក្រុមមនុស្សដែលមាន ទស្សនៈដាច់ខាតទាំងនេះបានវាយប្រហារទៅលើក្រុមដទៃដោយរបៀបណា។ សកម្មភាពនោះ វាបាន រំលោភបំពានលើសិទ្ធិមនុស្ស ហើយរហូតមកដល់ពេលនេះ យើងមិនឃើញមានការអន្តរាគមន៍តឹងរ៉ឹងណា មួយពីសំណាក់រដ្ឋាភិបាល និងប៉ូលីសនៅឡើយទេ ហើយដោយគ្មានសកម្មភាពទាំងនោះ អំពើហឹង្សានៅ តែបន្ត មិនត្រឹមតែនៅហ្សាកាតាប៉ុណ្ណោះទេ តែក៏នៅកន្លែងផ្សេងៗទៀតផងដែរ។
ការប្រមូលផ្តុំនេះ ត្រូវបានលើកទឹកចិត្តដោយសេចក្តីក្លាហានដែលបង្ហាញដោយប្រជាជនម្ចាស់ស្រុក រាប់រយនាក់នៅក្នុងភាគកណ្តាលកាលីម៉ាន់តាន់ ដែលបដិសេធនឹងវត្តមានរបស់ពួក FPI នៅក្នុងទីក្រុង របស់ពួកគេ។ ពួកគេគឺជាប្រជាជនDayak ដែលបានបិទផ្លូវមិនឲ្យចេញចូល និងរារាំងមិនឲ្យយន្តហោះដែលផ្ទុក សមាជិក FPI មិនឲ្យចុះចត។
Sabran Ahmad គឺជាអ្នកដឹកនាំក្រុមDayak ។
“ក្រុមប្រឹក្សាជនជាតិដើមDayakបានបដិសេធវត្តមានរបស់FPI នៅ ក្នុងភាគកណ្តាលកាលីម៉ាន់តាន់។ យើងមិនទទួលយកសកម្មភាពណាមួយរបស់ពួកគេនោះទេ។
មេដឹកនាំ FPI ម្នាក់ ក្រោយត្រូវបានហ្វូងមនុស្សចោទ ថាជាអ្នកអនាធិបតេយ្យនិយម។ តែ Salim Alatas អ្នកដឹកនាំរបស់FPIប្រចាំនៅហ្សាកាតា បានបដិសេធពាក្យចោទប្រកាន់ស្រដៀងគ្នានេះប្រឆាំងនឹងក្រុមមនុស្សដែលមានទស្សនៈដាច់ខាតទាំងនោះ។
“ប្រសិនបើក្រុមអ្នកសេរីនិយមចង់បំបែក FPI ដោយនិយាយថាយើង ប្រព្រឹត្តិអនាធិបតេយ្យ នោះខ្ញុំមានសំណួរមួយសួរទៅរដ្ឋាភិបាល។ ចុះគណបក្សនយោបាយដែលប្រើ ប្រាស់អំពើហឹង្សាអំឡុងពេលការបោះឆ្នោតក្នុងស្រុក ដុតអ្វីៗនោះវាយ៉ាងម៉េចដែរ? ហេតុអ្វីក៏រដ្ឋាភិបាល មិនបានបំបែកពួកគេផង? FPIមិនបានសំលាប់មនុស្ស ហើយយើងមិនដុតកន្លែងដែលមានបាបកម្ម មិនបានធ្វើអ្វីទាំងអស់រហូតមកដល់ពេលនេះ។ តើភាពអនាធិបតេយ្យប្រភេទណាដែលយើងធ្លាប់បានធ្វើ?
FPI មានប្រវត្តិដ៏វែងអន្លាយនៃការប្រើហឹង្សាវាយប្រហារប្រឆាំងនឹងក្រុមជនជាតិភាគតិច ដូចជាក្រុម អាម៉ាឌីយ៉ាដ(Ahmadiyah) ក្រុមមនុស្សប្រុសកែភេទ និងវិហារគ្រឹស្ត។ អំឡុងពេលខែបួសអាហារបុណ្យ រ៉ាម៉ាដាន់(Ramadhan) FPI តែងតែឆ្មក់ចូលក្លឹបរាត្រី និងហាងអាហារដែលនៅបើកលក់អំឡុងពេលថ្ងៃ។
មួយក្នុងចំនោមការវាយប្រហារជាច្រើនដែលគួរឲ្យកត់សំគាល់ បានកើតឡើងក្នុងឆ្នាំ២០០៨នៅពេលដែល FPI បានលបវាយប្រហារការប្រជុំគ្នាមួយដែលរៀបចំដោយ សម្ព័ន្ធមិត្តជាតិដើម្បីសេរីភាពជំនឿ និង សាសនា។ ស្ត្រី និងក្មេងៗរាប់សិបនាក់ត្រូវបានរងរបួសនៅក្នុងអំពើហឹង្សានោះ។
បញ្ញាវ័ន្តវ័យក្មេងម៉ូស្លីម Guntur Romli ស្ថិតនៅក្នុងកិច្ចប្រជុំនោះ បាននិយាយថា សាធារណៈជន ឥណ្ឌូនេស៊ីកំពុងទន្ទឹងមើលអន្តរាគមន៍ដ៏រ៉ឹងប៉ឹងពីរដ្ឋាភិបាល។
“អ្នកទេសនាអាចណែនាំFPI ឲ្យត្រិះរិះពិចារណាដោយខ្លួនឯង តែមិន មែនប្រធានាធិបតីនោះទេ។ ប្រធានាធិបតីមានសិទ្ធិ ហើយរដ្ឋកាន់កាប់សិទ្ធិតែមួយគត់ ដើម្បី ប្រើបញ្ឈប់ហឹង្សានៅក្នុងប្រទេស។ នោះហើយជាអ្វីដែលត្រូវធ្វើ។
តែប្រធានាធិបតី Yudhoyono កំពុងការពារសិទ្ធិរបស់FPI ឲ្យរៀបចំលើមូលដ្ឋាននៃសេរីភាពការបញ្ចេញ មតិ និងសកម្មភាព។
“អង្គការធំៗត្រូវតែយល់ថា ពេលខ្លះអ្វីដែលពួកគេកំពុងធ្វើ បានធ្វើ ឲ្យអ្នកដទៃមិនមានផាសុកភាពនៅក្នុងប្រទេសរបស់យើង។ តែអង្គការណាដែលរំលោភច្បាប់ ត្រូវតែ ប្រឈមមុខនឹងដំណើរការច្បាប់ ដោយគ្មានការលើកលែងនោះទេ។ វានៅក្រោមច្បាប់កម្មសិទ្ធិ តែវាមិន អាចកើតឡើងបាននោះទេ សំរាប់ប្រធានាធិបតីអនុវត្តផុតពីច្បាប់នោះទេ។
ហើយរដ្ឋមន្ត្រីគ្រឹះស្ថាន លោកGamawan Fauziមានប្រសាសន៍ថា គាត់បានបំពេញសេចក្តីព្រមានលើក ទី២ និងចុងក្រោយប្រឆាំងនឹង FPI រួចហើយ។
“យើងមានច្បាប់។ មិនត្រូវបំផ្លើសអ្វីៗ ដោយសារតែវាជារឿងរ៉ាវ របស់ រណៈសរ្យការពារឥស្លាមនោះទេ។ អង្គការណាក៏ដោយដែលរំលោភច្បាប់ នឹងត្រូវឲ្យសច្ចាប័ន។
យោងទៅតាមច្បាប់ឆ្នាំ១៩៨៥លើអង្គការធំៗ និងអង្គការនានាជាមួយនឹងប្រវត្តិធ្លាប់ប្រើហឹង្សា អាចត្រូវ បានបំបែក តែវាជានីតិវិធីដ៏វែងអន្លាយដែលត្រូវការសេចក្តីបង្គាប់ពីតុលាការជាន់ខ្ពស់។ ច្បាប់នេះនឹង ត្រូវត្រួតពិនិត្យឡើងវិញដោយសភានៅខែក្រោយនេះ។
ដោយច្រៀងភ្លេងជាតិ ក្រុមអ្នកតវ៉ានៅហ្សាកាតានិយាយថា ពួកគេក្រោកឈរដើម្បីប្រទេសឥណ្ឌូនេស៊ី ដែលប្រកបដោយសន្តិភាព និងភាពអត់ធ្មត់។
Alissa Wahid គឺម្នាក់ក្នុងចំនោមហ្វូងមនុស្ស។ នាងជាកូនស្រីរបស់អតីតប្រធានាធិបតី Abdurrahman Wahid ដែលត្រូវបានគេស្គាល់ថាជាលោកឪពុកនៃពហុនិយមនៅក្នុងប្រទេសឥណ្ឌូនេស៊ី។
“នៅក្នុងដៃរបស់យើង ប្រទេសឥណ្ឌូនេស៊ីប្រហែលមិនមែនជាប្រទេស ឥណ្ឌូនេស៊ីដែលយើងសុបិន្តចង់បាននោះទេ តែវាជាការចាប់ផ្តើម។ យើងកំពុងធ្វើការងារ ដើម្បីជា ប្រយោជន៍ដល់កូនៗ និងចៅរបស់យើង។ យើងចង់ឲ្យកូនៗរបស់យើង និងប្រទេសឥណ្ឌូនេស៊ីមាននៅ លើផែនទី។ យើងត្រូវតែធ្វើទាំងអស់គ្នា។ ប្រសិនបើអ្នកមិននិយាយទេនោះរដ្ឋាភិបាលនឹងមិនស្តាប់នោះទេ។
Yuli Rettroblaut ក៏នៅទីនោះផងដែរ ដើម្បីបង្ហាញពីការគាំទ្ររបស់នាង។ ក្នុងនាមជាមនុស្សកែភេទ នាង ជាសាក្សីនៃសកម្មភាពហឹង្សាជាច្រើនដែលបង្កឡើងដោយFPI។ ពេលនេះ Yuliកំពុងឈរឈ្មោះជាបេក្ខ ជនសំរាប់ដំណែងសមាជិករបស់គណកម្មការសិទ្ធិមនុស្សជាតិ។
Yuli clip 1 (female, Indonesia): “យើងត្រូវបានរងគ្រោះដោយហឹង្សារបស់FPI។ ហើយយើងបានគិតថា យើងក៏ជាប្រជាពលរដ្ឋដែរ យើងមានសិទ្ធិដូចគ្នានឹងប្រជាពលរដ្ឋដទៃទៀត។
Q. តើមានការគាំទ្ររឹងមាំប៉ុណ្ណាពីសំណាក់សហគមន៍អ្នកកែភេទ ដើម្បីបំបែក FPI?
“យើងផ្តល់ការគាំទ្រ១០០%។ អ្វីដែលយើងឃើញ គឺហឹង្សាលើមិត្តភ័ក្រ្តរបស់យើង។ តើយើងអាចអនុញ្ញាតិ ឲ្យអ្វីបែបនោះកើតឡើងបានដោយរបៀបណា? ជាជាងរក្សាវាទុក FPIគួរតែត្រូវបានបំបែកចេញ។










