
នៅថ្ងៃទី11ខែមិនា គឺជាខួបមួយឆ្នាំ នៃការផ្ទុះរលកយក្យសូណាមិៈ ប្រទេសជប៉ុនដែលកាលណោះ វាបានសំលាប់មនុស្ស ប្រហែល 19000នាក់ និង មនុស្សរាប់សែននាក់បាត់បង់ទីជម្រក។ការផ្ទុះរលកយក្យ ដ៍ធំនោះ វាកើតមាន រយៈពេល 25ឆ្នាំ ដែលទាញអោយមាន ការធ្លាយវិទ្យុសកម្ម នុយគ្លែអែចំនួន3នៅរោងចក្រ Fukushima ។ឧបទ្ទវហេតុនេះបានបណ្ដាលអោយតំបន់ Fukushima ក្លាយជាទីក្រុងខ្មោច។MarkWillacy នៃវិទ្យុអូស្រ្តាលីមានសេចក្ដីរាយការណ៍ហើ យកញ្ញាចាបកវីជូនសេចក្ដីប្រែសម្រួល។
ដោយសារតែការធ្លាយវិទ្យុសកម្ម នៃរោងចក្រ Fukushima ដែលកម្លាំងសាយភាយជាច្រើនគីឡូម៉ែត្រ វាបណ្តាលឲ្យមានភាពភ័យខ្លាចនៃការរស់នៅរបស់ប្រជាជន ។
នៅខណៈនេះខ្ញុំបានជួបជាមួយនិង Kazuo Okawa នៅឯរោងចក្រនេះ គាត់នៅតែមិនមានក្តីសង្ឃឹមណា មួយនៃការរស់នៅដោយស្ថានភាពធម្មតានោះទេ បើទោះបីគាត់រស់នៅស្ថិតពីរោងចក្រ យ៉ាងណាក៏ដោយនោះ។
នោះគឺជាស្រុក Futaba ដែលជាសហគមន៍មួយរងការប៉ះពាល់ជាខ្លាំងដោយ ការសាយភាយរបស់ វិទ្យុសកម្ម នៃរោងចក្រ Fukushima ដែលឥលូវនេះវាដូចជាទីក្រុងខ្មោចទៅហើយនោះ ។
"បន្ទាប់ពីមានឧបទ្ទវ ហេតុកើតឡើងខ្ញុំមិនដែលគិតថាចង់ត្រឡប់ទៅវិញទេ ។ ខ្ញុំចង់ត្រឡប់ទៅទីនោះប៉ុន្តែ កម្រិតនៃការសាយភាយវិទ្យុសកម្មធ្វើឲ្យយើងមិនអាចរស់នៅទីនោះបានទេ ។
ផ្ទះរបស់ KazuoOkawa'sបានរងការប៉ះពាល់ដោយវិទ្យុសកម្មរយៈពេល១២ខែមកហើយ ហើយសូម្បីតែ របស់របរប្រើប្រាស់ក្នុងផ្ទះក៏ពោពេញទៅដោយការប៉ះពាល់វិទ្យុសកម្ម ។បន្ទាប់បានរុករកប្រអប់និងវាលីដាក់សម្លៀកបំពាក់រយៈពេល១៥នាទី លោក អូកាវ៉ា បាន រកពីអ្វីដែលគាត់និយាយថា គឺកម្រិតនៃការសាយភាយវិទ្យុសកម្ម ។ សម្រាប់គាត់ចំាបាច់រកការងារថ្មីធ្វើទៀតដែលគាត់ធ្លាប់មានការងារនៅឯរោងចក្រហ្វូយកូស៊ីម៉ារយៈ២០ឆ្នាំមក នោះ ។ ឥលូវគាត់សម្រេចថា លែងទៅធ្វើការនៅទីនោះទៀតហើយ ។
"អំឡុងពេលដែលខ្ញុំ កំពុងធ្វើការឲ្យរោងចក្រ ហ្វូយកូស៊ីម៉ា នៃក្រុមហ៊ុន ទេបកូ ខ្ញុំក៏អរគុណដែលរោងចក្រនេះ បានផ្តល់ការងារឲ្យខ្ញុំមានដែរ ប៉ុន្តែតាំងពីមានការផ្ទុះរលកយក្សស៊ូណាមិមក អ្វីៗគឺអាក្រក់ ណាស់ ។
នៅខណះនេះកាហ្សូអូកាវ៉ាបានបិទទ្វារផ្ទះរបស់គាត់ដើម្បីកុំឲ្យការសាយភាយវិទ្យុសកម្មចូលក្នុងផ្ទះរបស់គា ត់បាន។តែមួយឆ្នាំកន្លងផុតគាត់នៅតែមិនដឹងថាមានអ្នកស្រុករាប់ ពាន់នាក់នៅសង្កាត់ហ្វូយតាប៉ានិងទីក្រុងដទៃទៀតទៅទីណានោះទេ ។
ប៉ុន្តែអ្នកដទៃទៀតបានបាត់បង់លំនៅឋាននិងការងារ ដោយសារតែថ្ងៃ១១មីនាឆ្នាំទៅមិញ នេះ ។ ជារៀងរាល់ថ្ងៃកេតារូ ហ្វួយកូដា បានលត់ជង្គង់ នៅក្នុងបន្ទប់របស់គាត់គឺ ជាការសម្តែងសេចក្តីឈឺចាប់នៅពេលដែលគាត់បា នឃើញរូបថតកូនរបស់គាត់ពីរនាក់ដែលបាន ស្លាប់ក្នុងឧបទ្ទវហេតុ ។
"នៅពេលណាខ្ញុំ មានអាហារ នៅទីនេះខ្ញុំនឹកដល់កូនរបស់ខ្ញុំ ។ ទាំងខ្ញុំនិងប្រពន្ធរបស់ខ្ញុំ ធ្លាប់មានសុភមង្គល ដោយសារតែភាពខ្ញាវខ្ញាជាមួយនិងកូន រស់នៅក្នុងផ្ទះនេះ ។
ខ្ញុំបានជួបដំបូងកេតារា ហ្វូយកូដា កាលពីខែមីនាឆ្នាំមុន នោះខណះនោះគាត់បាន កំពុង តែស្រាវជ្រាវ រកមើលប្រវត្តិរៀនសូត្ររបស់កូនគាត់នៅបឋមសិក្សាមួយនៅទីនេះ ។កូនប្រុសរបស់គាត់ម្នាក់អាយុ៩ឆ្នាំគឺ ម៉ាសាអាគី និង កូនស្រីអាយុ១២នាង រីហ្សា បានជម្លៀសចេញពីសាលារៀន អស់ចំងាយ ៦ គីឡូម៉ែត្របន្ទាប់ពីរលកយក្សស៊ូណាមីបានវាយបក់មកដល់ពីនេះ ។ ប៉ុន្តែរលកយក្សស៊ូណាមិកាលនោះបានលេបត្របាក់គ្រូអស់ ១០នាក់និងសិស្ស៧២នាក់។រយៈខែមកហើយសាលារៀនអូកាវ៉ាមិនអាចទទួលសិស្សចូល រៀនបានទៀតទេ ។
"ខាងរោងចក្រគេ បានសូមទោសយើងគឹវាគ្មានន័យទេយើង ពួកគេមិនឈឺចាប់ជាមួយយើងច្រើនខែមក ហើយ ។
វាបានដើរព័ទ្ធជុំវិញសាលាអូកាវ៉ា ជាមួយនិងឪពុករបស់ខ្ញុំ ដោយគាត់មានទឹកមុខក្រៀមក្រំ បំផុត ដោយសារតែគាត់ចងចាំថាមានសិស្សសាលាយ៉ាងតិច១០នាក់បានស្លាប់ភ្លាម នៅ ក្នុងសាលារៀននេះ ។
ឥលូវភាពអ៊ូអរសឹងតែមិនមាន ហើយជំនួសមកវិញព្រះសង្ឃមួយអង្គគត់គង់នៅទីនោះ ដោយព្រះអង្គធ្វើធម៌ដើម្បីការចងចាំ នៃឧបទ្ទវហេតុស៊ូណាមិ ។ ហើយបើសូម្បីតែសាលា រៀនទាំងនោះត្រូវបានជួសជុលឡើងវិញក៏ដោយ ក៏មិនមានសិស្សមករៀននៅទីនេះច្រើន ដូចមុនទៀតទេ ។












