AsiaCalling

Home News Malaysia ទិវាបុណ្យនៃក្ដីស្រឡាញ់នៅម៉ាឡេស៊ី

ទិវាបុណ្យនៃក្ដីស្រឡាញ់នៅម៉ាឡេស៊ី

សំបុត្រអគ្គិសនី បោះពុម្ព PDF

Download 

ប៉ូលីសខាងសីលធម៌អ៊ីស្លាមនៅក្នុងប្រទេសម៉ាឡេស៊ី បានចាប់ផ្តើមប្រឆាំងនឹងថ្ងៃបុណ្យ​នៃក្តី​​ស្រឡាញ់ នៅក្នុងឆ្នាំនេះ ដោយចាប់ខ្លួនគូរស្នេហ៍អ៊ីស្លាមជាច្រើនគូរដែលបានប្រារព្វពិធី khalwat ឫហៅថា “ភាព ជាញាត្តិសន្តានជិតដិតនឹងគ្នា”។ ដោយត្រូវបានចាត់​​ទុកថាជា​ប្រពៃណី ​​លោក​ខាងលិចដែលមិនមាន សីលធម៌។ អាជា្ញធរអ៊ីស្លាមបាននិយាយថា ប្រជាជន​ម៉ូស្លីមដែលប្រារព្វពិធីបុណ្យនៃក្តីស្រឡាញ់ នឹង “ធ្វើឲ្យមានសេចក្តីក្រោធ​ខឹងពីព្រះ​អាឡោះ”  ។

ក្នុងឆ្នាំ២០០៥ ក្រុមប្រឹក្សា Fatwa ម៉ាឡេស៊ី បានចេញសេចក្តីប្រកាសព័តមានមួយថា Haram​ថ្ងៃបុណ្យនៃក្តី ស្រឡាញ់គឺត្រូវហាមឃាត់នៅក្នុងសាសនាអ៊ីស្លាម។

ប្រជាជនម៉ាឡេស៊ីប្រហែល៦០%គឺជាជនជាតិម៉ូស្លីម ហើយការហាមប្រាមនៅ​ក្នុងថ្ងៃបុណ្យ​​នៃក្តី​ស្រឡាញ់ គឺជាសកម្មភាពដ៏មានប្រជាប្រិយមួយ ក្នុងចំនោមសកម្មភាព​ដ៏ប្រជាប្រិយជា​ច្រើនដែលត្រូវបានគេចាត់ទុក ថាជា “ការមិនស្របច្បាប់នៅក្នុងសាសនាអ៊ីស្លាម”។ អ្នកឆ្លើយ​ឆ្លងព័ត៌មានរបស់យើង ក្លរ៉ងជួរ បានធ្វើ ដំណើរទៅភាគកណ្តាលរដ្ឋធានី​គូឡាឡាំ​ពួរដើម្បី​រក​​ មើល​ព័ត៌មានបន្ថែមទៀតពីករណីនេះ។លោកនួន បូរិន ជូនសេចក្ដីប្រែសម្រួល។


វាជាថ្ងៃបុណ្យនៃក្តីស្រឡាញ់ ហើយប្រធានបទស្នេហាគឺមាន​នៅគ្រប់រលកធាតុអាកាស​ទាំង​អស់។ ខ្ញុំបាន សួរប្រជាជនម៉ាឡេស៊ីមួយចំនួននៅក្នុងរដ្ឋធានី ថាតើជាទូទៅពួក​គេប្រារព្ធ​ពិធី​បុណ្យនេះដោយរបៀប ណា។ Mohd Saiful អាយុ៣០ឆ្នាំ មកពីIpoh រដ្ឋPerak។

“ដូចដែលខ្ញុំដឹង ថ្ងៃបុណ្យនៃក្តីស្រឡាញ់គឺ​ជាថ្ងៃដែលគេប្រារព្វ​នូវក្តីស្រឡាញ់ និងសេចក្តីសេ្នហា។ ខ្ញុំពិតជាមិនបានប្រារព្ធពិធីបុណ្យនេះទេ តែពេលខ្លះ​ប៉ុណ្ណោះ មិនមែនរៀងរាល់ឆ្នាំ នោះទេ។ តែប្រសិនបើខ្ញុំប្រារព្ធ ខ្ញុំគ្រាន់តែទៅ​ញ៉ាំបាយ​ល្ងាច​ប៉ុណ្ណោះ។”

ប៉ុន្តែអាជ្ញាធ័រអ៊ីស្លាមជឿជាក់ថា ប្រជាជនម៉ូស្លីមគួរតែជៀសវាងពិធីបុណ្យនៅថ្ងៃ១៤ កុម្ភះ​ទាំងអស់គ្នា។នៅក្នុង​​ធម្មទេសនា​ដែលរៀបចំឡើងដោយរដ្ឋនិងអាជ្ញាធ័រសហព័ន្ធអ៊ីស្លាម ប្រជា​ជន​​ម៉ូស្លីមត្រូវបានគេ ប្រាប់ថា ការស្នើសុំនរណាម្នាក់ជាសង្សាររបស់ពួកគេ អាច​ឈានទៅ​រក”​រូបសក្ការៈបូជា”។​​អង្គការបងប្អូនស្រី(NGO Sisters)អ៊ីស្លាមនៅក្នុងសាសនាអ៊ីស្លាម ដែល​មានកិត្តិស័ព្ទល្បីល្បាញ​ដោយសារ តែជំហរដ៏រឹងមាំរបស់ខ្លួនក្នុងការប្រឆាំងនឹងការវាយដំស្ត្រី បានលើកឡើងថា អាជ្ញាធ័រមានអាទិភាពរបស់ ពួកគេក្នុងការ​ធ្វើខុសទាំងអស់។

Noor Akmal Zulkifli គឺជាមន្ត្រីកម្មវិធី។

“វាមានបញ្ហាជាច្រើនទៀត។ សំរាប់យើង បញ្ហាស្នូលដែល​​យើងប្រយុទ្ធ ប្រឆាំងគឺការបង់ប្រាក់លើសោធនអាហារកិច្ច ប្រពន្ធនិងកូនៗដែល​ត្រូវបោះបង់​ចោលដោយប្តីរបស់ពួកគេ ច្បាប់គ្រួសារអ៊ីស្លាមដែលថយក្រោយបំផុត​ដែលយើងកំពុងតែតស៊ូ​​មតិដើម្បីកែប្រែ។ ទាំងនេះគឺជាបញ្ហា   ដែលត្រូវដោះស្រាយបន្ទាន់ ពិតដូចដែលព្យាយាម​​បញ្ជូន​​ថាមពល និងធនធានរបស់ពួកគេទៅដោះ ស្រាយបញ្ហា ជាក់ស្តែងដូចជាពិ​ធីបុណ្យនៃក្តី​ស្រឡាញ់ ឫហាមឃាត់យោគៈ ឫហាមឃាត់poco poco។ អង្គការបងប្អូន​​ស្រីនៅក្នុង​សាសនាអ៊ីស្លាម(Sisters in Islam) យើងបានបង្កើត តួនាទីជាសាធារណៈអំពីគោល​នយោ​បាយសីលធម៍។ ព្រោះខ្ញុំគិតថាវារំលោភទៅលើសេចក្តីថ្លៃថ្លូរផ្ទាល់ខ្លួន និងភាព​ឯកជន​របស់​បុគ្គលម្នាក់ៗ ហើយជាថ្មីម្តងទៀត នេះវាប្រឆាំងនឹងដួងព្រលឹងរបស់អ៊ីស្លាម។

កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ អាជ្ញាធ័រអ៊ីស្លាមនៅក្នុងប្រទេសម៉ាឡេ​ស៊ីបានប្រកាសពីសកម្ម​ភាព​ដែល​មាន ប្រជាប្រិយភាពមួយចំនួនថាជាHaram។

ក្នុងឆ្នាំ២០០៨ ក្រុមប្រឹក្សាFatwaជាតិបានប្រកាស​ថាយោគៈជាសកម្មភាពមួយ​ដែលខុសនឹង​ច្បាប់ ដោយ អះអាងថាវាជាប់ទាក់ទងនឹងសាសនាហិណ្ឌូ​ដែលអាចធ្វើឲ្យចុះអន់​ថយនូវ​ជំនឿរបស់ប្រជាជនម៉ូស្លីមដែល បានអនុវត្តលំហាត់កីឡានោះ។

កាលពីឆ្នាំមុន អ្នកដឹកនាំសាសនាប្រចាំនៅរដ្ឋPerak បានហាមឃាត់ការរាំpoco pocoឥណ្ឌូ​នេស៊ី ដោយ អះអាងថាវាមានធាតុរបស់សាសនាគ្រឹស្ត ព្រោះជំហានរបស់វាបង្កើត​ជាសញ្ញា​ឈើឆ្កាង។ ឥលូវនេះអនុស្សរណះ​ការតវ៉ាកំពុង​ស្រែក​អំពាវនាវសុំបញ្ឈប់​រាល់ការផ្ស​ព្វផ្សាយ​ពីទិវា​នៃក្តីស្រឡាញ់ ដែលត្រូវបានផ្តោតសំខាន់ទៅលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកទាំងអស់។ ហើយចលនាពិតជាមានអ្នកគាំទ្រ។MohdSaifulមកពីរដ្ឋPerak​ធ្វើការពន្យល់។
“ជាទស្សនៈផ្ទាល់ខ្លួន តាមរយៈទស្សនវិស័យសាសនា វា​ប្រឆាំងនឹង ការបង្រៀនរបស់សាសនាអ៊ីស្លាម ព្រោះវាមានធាតុរបស់សាសនាគ្រឹស្ត។ ហើយ​ខ្ញុំជឿ​ជាក់យ៉ាងខ្លាំងថា តាមវិធីខ្លះវានឹងប៉ះពាល់ដល់ពួកយើង ព្រោះសំរាប់ពួកយើង​​​ជាម៉ូស្លីម យើង​តែងតែពឹងផ្អែកលើគម្ពីរគូរ៉ាន ហើយយើងជឿជាក់ថាអ្វីៗទាំងអស់នេះ​មានធាតុរបស់​សាស​នាដទៃៗទៀត។ ខ្ញុំជឿថា ការណែនាំឲ្យទប់ ស្កាត់ការប្រារព្ធពិធីនេះ ក៏ល្អផងដែរដូច​ដែល​វាជួយ​កាត់បន្ថយសកម្មភាពបាបកម្មមួយចំនួន។

តែ Akik Sanyol ជាគ្រឹស្តសាសនិកម្នាក់មកពីរដ្ឋSarawakនិយាយថា នេះជាឧទាហរណ៍​មួយផ្សេងទៀត នៃការអភិរក្សនិយមសាសនា ដែលកំពុងតែបំផ្លាញពហុនិយម​នៅក្នុងប្រទេស​ម៉ាឡេ​​​ស៊ីដែលមានជាតិ សាសន៍ច្រើន។
“កម្មវិធីទាំងនេះត្រូវបានប្រារព្ធ​ជាច្រើនឆ្នាំមកហើយ​ដោយ​​ប្រជាជនម៉ូស្លីម ប្រជាជនចិន និងប្រជាជនឥណ្ឌា។ មិនដែលមានករណី​បែបនេះ​ដែលថា​​វា​ជាកម្មវិធីរបស់ គ្រឹស្តសាសនិកដែលអ្នកមិនគួរប្រារព្ធនោះទេ។ ពេលនេះអ្វីៗដែល​ប្រជា​ជន​ម៉ូស្លីមធ្វើ គឺខុស​ ព្រោះវាមាន អ្វីម្យ៉ាងដែលត្រូវធ្វើជាមួយគ្រឹស្តសាសនិក។ ដូច្នេះអ្វី​ក៏ដោយ​ដែល​គ្រឹស្តសាសនិកធ្វើគឺខុស ព្រោះអ្វីដែល អ្នកធ្វើ អ្វីដែលអ្នកនិយាយ គឺប្រឆាំងនឹងម៉ូស្លីម។ នេះជាគំនិតខុសឆ្គងមួយ។ សំរាប់ខ្ញុំ វាច្បាស់ និងសាមញ្ញ ណាស់ទៅហើយ ថានេះជា​នយោបាយ។

ជំនួសឲ្យការចូលរួមនៅក្នុងជម្លោះ រដ្ឋមន្ត្រីព័ត៌មានម៉ាឡេស៊ីបានសង្កត់​ធ្ងន់ទៅលើសារៈ​ប្រយោ​ជន៍នៃ ពហុវប្បធម៌និយម និងការគោរពវប្បធម៌ខុសៗគ្នា។ ការចោទ​ប្រកាន់​ប្រឆាំង​នឹង​ប្រជាជនមិនមែនជាជន ជាតិម៉ាឡេ ដែលព្យាយាមដណ្តើមឋានៈពិសេសរបស់អ៊ីស្លាម ហើយ​ប្រជាជនម៉ាឡេបានកើនឡើងតាំងពី ការបោះឆ្នោតទូទៅចុងក្រោយគេបង្អស់ក្នុង​ឆ្នាំ២០០៨ ដែលរដ្ឋាភិបាលកំពុងកាន់អំណាចបានបាត់បង់រដ្ឋ ចំនួន៥ទៅលើគណបក្ស​ប្រឆាំង។

ក្នុងឆ្នាំ២០១០ វិហារគ្រឹស្ត៣នៅរដ្ឋធានីគូឡាឡាំពួរត្រូវបានវាយប្រហារដោយគ្រាប់បែក។ ការវាយ​ប្រហារ បានកើតឡើងបន្ទាប់ពីតុលាការកំពូលគូឡាឡាំពួរ បានដាក់ចេញការហាម​ប្រាមរយៈពេល៣ឆ្នាំលើជន មិនមែនម៉ូស្លីមក្នុងការប្រើពាក្យ អាឡស់(Allah)។  

កាលពីឆ្នាំមុន រដ្ឋាភិបាលដែលមានតភ្ជាប់គ្នាជាបណ្តាញមួយ  ដែលមានពួកស្តាំនិយម ក្រុមPerkasa ម៉ាឡេ និង សារព័ត៌មានក្នុងស្រុក “Utusan Malaysia” បានចោទ​ប្រកាន់បក្សប្រឆាំងពីបទរួមគំនិតក្បត់ ក្នុងការកែប្រែ​ប្រទេសម៉ាឡេស៊ីទៅជារដ្ឋ​​គ្រឹស្តសាស​​និក។ បន្ទាប់មក ព្រះវិហារគ្រឹស្តនៅSelangor ត្រូវបានវាយឆ្មក់ក្នុង​គោលបំណង​ដើម្បីកែ​ប្រែ​ម៉ូស្លីម អោយទៅជារបស់មហាជន។Noor Akmal មកពីអង្គការបងប្អូនស្រីនៅអ៊ីស្លាម។  

“ខ្ញុំគិតថានៅចុងបញ្ចប់ វាអាស្រ័យលើមនុស្ស​ដែលជាប់​ពាក់ព័ន្ធ​​ក្នុងសកម្ម ភាពនោះ។ តើគោលបំណងប្រភេទណាដែលពួកគេមាន នៅពេលគេប្រ​ព្រឹត្តិ​​បែបនោះ។ តើអ្នកអាច និយាយបានទេថា ពេលគេចាប់ផ្តើមរាំ poco poco គឺពួកគេចាប់​ផ្តើមគិតពីសាសនាគ្រឹស្ត? ពួកគេនឹង ទទួលឥទ្ធិពល ហើយប្តូរទៅជាគ្រឹស្តសាសនិក។ ខ្ញុំគិតថា នោះជាគំនិតដែលរាក់កំហែលនិងចង្អៀតចង្អល់ ពេកហើយ ក្នុងការមើលវត្ថុផ្សេងៗ។ សំរាប់ប្រជាជនម៉ាឡេស៊ីធ្វើចលនាទៅមុខ ទាំងប្រជាជនម៉ូស្លីម និងមិនមែនម៉ូស្លីម ខ្ញុំគិត​ថាការដាក់កម្រិតព្រំដែនទាំងនោះ ពិតជាគួរតែត្រូវបានពិចារណាឡើងវិញ។

ដូច្នេះសំរាប់ថ្ងៃបុណ្យនៃក្តីស្រឡាញ់ វានឹងមានផ្កាកុលាបសំរាប់មនុស្សមួយចំនួន និងពេល​វេលា​ជាប់ ពន្ធនាគារសំរាប់អ្នកដទៃ នៅឆ្នាំនេះ។
បាន​បន្ទាន់​សម័យ​ចុង​ក្រោយ​បំផុត ( ថ្ងៃច័ន្ទ ទី20ខែ​កុម្ភៈឆ្នាំ2012ម៉ោង09:11 )