AsiaCalling

Home News Pakistan រថយន្តក្រុងព័ណផ្កាឈូកសំរាប់ស្ត្រី ប៉ាគិស្ថាន

រថយន្តក្រុងព័ណផ្កាឈូកសំរាប់ស្ត្រី ប៉ាគិស្ថាន

សំបុត្រអគ្គិសនី បោះពុម្ព PDF

Download 

ប៉ាគីស្ថានគឺជាប្រទេសទីមួយនៅអាស៊ីខាងត្បូង ដែលមានប័ណ្ណសំគាល់ដើម្បីការពារ​ស្ត្រី​​ប្រឆាំង​​នឹងការ យារយីផ្លូវភេទនៅកន្លែងធ្វើការ។ ស្ត្រីត្រូវបានគេតាមយាយីខាង​​ផ្លូវ ភេទនៅ​តាមដងផ្លូវ និងនៅតាមមធ្យោ បាយធ្វើដំណើរសាធារណៈជារៀងរាល់ថ្ងៃ។ តែពេលនេះ សេវាកម្មថ្មីរបស់ឡានក្រុងពណ៌ផ្កាឈូក កំពុង ផ្តល់សេវាកម្មធ្វើដំណើរដោយឥតគិតថ្លៃ។ ដោយដាក់ឲ្យដំណើរការនៅក្នុងទីក្រុងLahore វាជាសេវាកម្ម ឡានក្រុងតែមួយគត់​សំរាប់​ស្រ្តី​ជា​​​លើកដំបូង​នៅក្នុងប្រទេស។

ណាអ៊ីម សាហ៊ូតារ៉ា (Naeem Sahoutara) បានជិះលើឡានក្រុងនោះដែលបានរកឃើញនូវ​ភាព​ខុស​ប្លែក​ពីមុន។ លោកនួន បូរិនសូមជូនសេចក្តីពិស្តារដូចតទៅនេះ។


ឡានក្រុងមួយបានមកទទួលអ្នកដំណើរជាស្ត្រី នៅឯចំណតឡានក្រុងដែលនៅខាង​ក្រៅ​សកល​​វិទ្យាល័យ Punjab។ វាជាឡានពណ៌ផ្កាឈូក ហើយផ្តល់នូវការ​ធ្វើដំណើរដោយ​សុវត្ថិ​ភាព​​និងឥតគិតថ្លៃ​សំរាប់ស្ត្រី។បុរសត្រូវបាន​ហាមឃាត់ពីការធ្វើដំណើរ​លើមធ្យោ​បាយ​តែមួយ​​​គត់នេះរបស់ស្ត្រី ប្រសិនបើពួកគេមិន បានធ្វើដំណើររួមជាមួយសមាជិក​គ្រួសារ​ទេនោះ។ បើមិនដូច្នេះទេ ពួកគេនឹងត្រូវចាប់ខ្លួន។

និស្សិតសកលវិទ្យាល័យម្នាក់ឈ្មោះMadiha Shah​ គឺម្នាក់ក្នុងចំនោមអ្នកដំណើរទាំងអស់។

“ខ្ញុំគិតថា វាល្អខ្លាំងណាស់។ វាជាគំនិតដ៏ល្អមួយ​ដែលស្ត្រីគួរតែធ្វើ ដំណើរបំបែកគ្នាពីបុរស។ វាពិតជាមានផាសុកភាព​ណាស់សំរាប់​ពួកយើង។ ចាស ដូចអ្នកដឹងហើយ ថា មានអ្វីកើតឡើង នៅពេលបុរសនិង​ស្ត្រីធ្វើដំណើររួម​គ្នានៅ​ក្នុង​ឡានតែមួយ។
 

ថ្វីត្បិតតែមានផ្នែកធំគ្រប់គ្រាន់នៅលើឡានក្រុងសាធារណៈដ៏ដោយ ជារឿយៗបុរសៗបាន​ច្រាន​ចូលទៅ ក្នុងបន្ទប់ធ្វើដំណើររបស់ស្ត្រី អំឡុងម៉ោងដែលចង្អៀតបំផុត។ កៅអីទំនេរសំរាប់​ស្ត្រី កំរនឹងមានណាស់ ហើយការរំខានយាយីគឺជារឿងដែលកើតឡើងដដែលៗ។

នៅក្នុងឡានក្រុងពណ៌ផ្កាឈូកនេះមាន​អ្នកដំណើរចំនួន៤០នាក់ ហើយវានៅមានកន្លែង​អង្គុយ​​​​ទំនេរពីរបី កន្លែងទៀត។ ស្ត្រីមួយចំនួនមមាញឹកនឹងការជជែកគ្នាលេង ខណៈ​ដែលអ្នកដទៃទៀតកំពុងអានសៀវភៅ ឫស្តាប់ចំរៀង។ វាជាផ្ទាំងទស្សនីយភាព​ដែលមិនអាច​នឹងនឹក​ស្រមៃដល់មួយ សំរាប់ស្ត្រីក្នុងការធ្វើដំណើរនៅលើឡានក្រុង សាធារណៈធម្មតាៗនៅ​ក្នុងប្រទេសប៉ាគីស្ថាន។
Hina Fatima Kaneezនិយាយថា នាងស្អប់ឡានក្រុងសាមញ្ញទាំងនោះណាស់។

“ឡានក្រុងសាធារណៈ តែងតែ​ផ្ទុកអ្នកដំណើរដែលតែង ជាន់ជើងគ្នាទៅវិញទៅមក។ អ្នកត្រូវតែប្រុងប្រយ័តកាបូប​របស់អ្នក​ពេលនៅក្នុង​ហ្វូងមនុស្ស ហើយនឹង នៅពេលអ្នកយកសំបុត្រជាបុរសចូលមក​ក្នុងកន្លែង​អង្គុយ​របស់ស្ត្រី ដើម្បីឲ្យសំបុត្រ។ បុរសៗមានកន្លែង សំរាប់ការធ្វើដំណើរធំ ហើយយើងមាន​កន្លែង​តូចប៉ុណ្ណោះ។ ការឈរកាន់ប្រដាប់តោងរយៈពេលយូរ​ គឺលំបាកណាស់។”

ជាមួយនឹងសេវាកម្មឡានក្រុងពណ៌ផ្កាឈូកថ្មីនេះ បុរសតែម្នាក់គត់ដែលអាចនៅក្នុងឡាន​នេះបាន​​គឺអ្នក បើកបរ​ ហើយសូម្បីតែអ្នកយកសំបុត្រក៏ជាស្ត្រីដែរ។


ឈរនៅមាត់ទ្វារឡាន Yasmin Ahmedស្រែកប្រាប់ពីឈ្មោះ​ទីកន្លែងនីមួយៗខណៈ​ដែលនាង​លក់សំបុត្រ។ឯកសណ្ឋាន​របស់នាង គឺរ៉ូបប្រពៃណីពណ៌ផ្កាឈូក។

“វាជាបទពិសោធន៍ដ៏អស្ចារ្យមួយ។ មនុស្សគោរពខ្ញុំ ហើយពួកគេ មានអារម្មណ៍មានផាសុកភាពជាមួយខ្ញុំ។ នៅទីនេះ ស្ត្រីធ្វើការនៅក្នុងផ្នែក​ខុសៗគ្នា​តាំង​ពីអាកាសយានិក រហូតដល់អ្នកវិជ្ជាជីវៈផ្សេងៗទៀត តែមិនមែនការងារដូចខ្ញុំ​នេះទេ។ នេះជាភស្តុតាងមួយផ្សេងទៀតដែល បង្ហាញថា ស្ត្រីមានភាពស្មោះត្រង់ និងសកម្ម​នឹង​ការ​​ងារដូចបុរសដែរ។ (laughing)”

“ខ្ញុំគិតស្ត្រីគ្រប់គ្នាចូលចិត្តពណ៌ផ្កាឈូក។ ដូច្នេះ ប្រសិនបើវាជា ឡានក្រុងសំរាប់ស្ត្រី យើងជ្រើសរើសពណ៌ផ្កាឈូក។”

Huma Daha គឺជាអ្នកផ្តើមគំនិតដែលនៅពីក្រោយគំរោងនេះ។ គាត់ជាអ្នកគ្រប់​គ្រងនៅ​ក្រុមហ៊ុន មធ្យោបាយធ្វើដំណើរឯកជន Lahore។

“ជាមូលដ្ឋាន យើងបានធ្វើការស្រាវជ្រាវ​មួយចំនួនដើម្បីទទួល បានគំនិតយោបល់ ថាតើការប្រតិបត្តិការដំណើរការនៅ​លើផ្លូវដោយ​របៀប​ណា ហើយថាតើបញ្ហាអ្វីដែល អ្នកប្រតិបត្តិការប្រឈមមុខ ឫផ្ទុយទៅវិញ​ តើអ្វីដែល​​​អ្នកដំណើរបានឆ្លងកាត់។ ដូច្នេះ នៅក្នុងប្រតិបត្តិ ទាំងនោះ យើងបានរកឃើញ​ថាបញ្ហាជា​ច្រើន​​មានជាប់ទាក់ទងជាមួយការធ្វើដំណើររបស់ស្ត្រីនៅលើមធ្យោបាយ​សាធារ​ណៈ​។ ពិត​មែន​ហើយ មានតំបន់តិចណាស់ដែលត្រូវបានលៃលក​សំរាប់​ពួកគេ បើ ប្រៀប​ធៀប​ទៅនឹង​បន្ទប់​ធ្វើដំណើររបស់បុរស។ ដូច្នេះ គំនិតដែលនៅពី​ក្រោយ​​សេវា​កម្មឡាន​ក្រុងពណ៌ ផ្កា​ឈូក​នេះ គឺផ្តល់ឲ្យពួកគេនូវទីកន្លែងសំរាប់ធ្វើ​ដំណើរ​កាន់​តែ​ទូលាយ និងកាន់តែ​ងាយ​ស្រួល​នៅលើ ឡានក្រុង។ អ្នកគ្រប់គ្រងរដ្ឋ Punjab បានសំរេច​លើគំនិតនេះ​នៅក្នុងខែមករា ហើយយើង​បានចាប់ផ្តើម សេវាកម្មឡានក្រុងពណ៌ផ្កា​ឈូកនេះ​នៅ​លើផ្លូវ៣​ខ្សែ។

Lahore គឺជាទីក្រុងធំបំផុតលំដាប់ទី២របស់ប្រទេសប៉ាគីស្ថាន ហើយក្នុងចំនួនប្រជាជន​ដែល​មាន១២ លាននាក់នោះ មានពាក់កណ្តាលគឺជាស្ត្រី។

Hamza Shahbaz Sharif អ្នកតាក់តែងច្បាប់ បានសម្ពោធសេវាកម្មឡានក្រុង​ពណ៌ផ្កា​ឈូក​នេះ។

“ស្ត្រីត្រូវបានទទួលរងនូវការអាម៉ាស់ ដោយ​​ការ​ធ្វើដំណើរ នៅក្នុងឡានក្រុងដែលចង្អៀតហួសជាមួយបុរសៗ។ ដូច្នេះ រដ្ឋាភិបាល​Punjab បានដាក់​ឲ្យដំណើរការ សេវាកម្មឡានក្រុងនេះនៅលើមូល​ដ្ឋាននៃការសាកល្បងសិន ហើយចំ​នួន​អ្នកជិះ​នឹងកើនឡើង នៅពេល ឡានក្រុង៥០០ទៀតត្រូវបាននាំចូល​មកឆាប់​ៗ​នេះ។

គំរោង​​នេះ ក៏មានគោលបំណងដើម្បីបណ្តុះបណ្តាលស្ត្រីឲ្យក្លាយជាអ្នកបើកបរផងដែរ។ បច្ចុ​ប្បន្ន មាន ឡានក្រុងចំនួន៣ដែលធ្វើដំណើរ១២ម៉ោងក្នុងមួយថ្ងៃ ដើម្បីសម្រួល​ដល់ការ​ធ្វើ​ដំណើរ​​​របស់ស្ត្រីក្នុងការ ទៅធ្វើការនិងទៅសិក្សា។ ការពង្រីកគម្រោងនេះ គឺអាស្រ័យ​លើអ្នក​ប្រើប្រាស់ នេះបើតាមសម្តីរបស់ Huma Daha ដែលមកពីក្រុមហ៊ុនឡានក្រុង។

“វាជាគំរោងសាកល្បង។ ថ្មីៗនេះ យើង​កំពុងសំលឹងមើលពីចំនុច ខ្សោយ និងបញ្ហានានាដែលឡានក្រុងពណ៌ផ្កាឈូក​នេះ​​ជួបប្រទះ ហើយ​​ព្យាយាមបំពេញតំរូវការនិង ការ ចាំបាច់នានា។ អ្វីៗផ្សេងទៀតដែល​នៅសល់ គឺស្ថិត​នៅលើការទាមទាររបស់អ្នកដំណើរ។ មនុស្សច្រើន ទៀតនឹងត្រូវធ្វើដំណើរ វានឹងមាន​ឡាន​ក្រុងបន្ថែមទៀត។ បើមានប្រជាជនសហគមន៍តិច ការធ្វើដំណើរ តិច នោះវាច្បាស់​ជានឹង​នៅដូចមុន គឺមានឡានក្រុងតែ៣ប៉ុណ្ណោះ។


ស្រ្តីភាគច្រើនបានស្វាគមន៍សេវាកម្មធ្វើ​ដំណើរដាច់ដោយឡែកនេះ តែសកម្មជនសិទ្ធិស្ត្រី Mumtaz Mughal គិតផ្សេងពីនេះ។

“នេះជាការរើសអើងខាងយេនឌ័រ។ វាបានចាប់ផ្តើម នៅពេល ដែលតំបន់បែងចែកពីគ្នាត្រូវបានប្រកាសជាកន្លែងសំរាប់ស្ត្រីនៅក្នុងឡានក្រុង ដោយសារតែ​សង្គមអភិរក្ស និយមរបស់យើង ចោទសួរពួកគេផ្ទាល់ថាជាបញ្ហាសាសនា ដោយ​គិតថាការបញ្ចូលគ្នារវាងស្ត្រី និងបុរស នៅក្នុងឡានក្រុង គឺជារឿងអាក្រក់។ ហើយ​ជំនួសឲ្យការធ្វើអ្វីម្យ៉ាងដើម្បីផ្លាស់ប្តូរទស្សនៈអភិរក្សនិយមនេះ ហេតុអ្វីក៏​រដ្ឋាភិបាល​កាន់តែ​​រុញ​​ច្រានវា ដោយការបំបែកស្ត្រីនៅក្នុងឡានក្រុង​សំរាប់ស្ត្រីនេះទៅវិញ? អ្វីដែលសំខាន់​នោះ​គឺថា អាកប្បកិរិយារបស់មនុស្ស​ត្រូវតែត្រូវបាន​​​ផ្លាស់ប្តូរ។   

តែសំរាប់ពេលនេះ គ្រូបង្រៀនFouzia Jamil និយាយថា នាងមានអារម្មណ៍ថាទទួល​បានព​រ​ជ័យដែល នាងអាចធ្វើដំណើរទៅធ្វើការជារៀងរាល់ថ្ងៃដោយសុខសន្តិភាព។
“ឡានក្រុងនេះ គឺល្អខ្លាំងណាស់ព្រោះមាន​ក្មេង​​ប្រុសៗតែងតែរំខានយើងនៅក្នុងឡានក្រុងសាធារណៈ។ ពួកគេបានឡើងជិះ​មុនពេល​ពួក​​យើង​ឡើង ហើយនៅក្នុងឡាន យើងត្រូវបានគេនិយាយលូកលាន់។ ពេលនេះ ខ្ញុំអាចធ្វើ​​ដំណើរបាន​​ដោយសុវត្ថិភាព និងមានផាសុក ភាព ខណៈដែលនិយាយ​ពីនេះពីនោះ​ជាមួយ​មិត្ត​ភ័ក្ត្រនៅក្នុងឡាន។ ឡានក្រុងធម្មតា បើកលឿនណាស់ ដើម្បីទៅទទួលអ្នកដំណើរ​ តែ​ឡាន​នេះមានសុវត្ថិភាពច្រើនជាងសំរាប់ពួកយើង។


បាន​បន្ទាន់​សម័យ​ចុង​ក្រោយ​បំផុត ( ថ្ងៃច័ន្ទ ទី20ខែ​កុម្ភៈឆ្នាំ2012ម៉ោង09:37 )