
ស្រីលង្កា គឺជាប្រទេសមួយនៅអាស៊ីខាងត្បូងដែលសង្រ្គាមស៊ីវិលរបស់ប្រទេសជាងបីទស្សវត្សដែលបានបញ្ចប់នៅខែមិនា ឆ្នាំ២០០៩ វាបានបន្សល់ទុកនូវកេរ៍តំនែងហិង្សាកើតមាន
មិនឈប់ឡើយ។ ប្រព័ន្ធផ្សព្វផ្សាយនៅតែបន្តប្រឈមមុខនឹងការគាបសង្កត់ ក្នុងខណះពេលដែលពួកអ្នកកាសែតរាប់សិបនាក់រស់នាក់រស់នៅក្នុងភាពនិរទេស។ ដូស៊ី យានធីនី កាណាកាសាបាផាធីភីឡៃ (DushiYanthini Kanagasabapathipillai ) បានរាយការណ៍ពីការតវ៉ាដោយកំររបស់អ្នកកាសែតក្នុងប្រទេសស្រីលង្កាភាគខាងជើងដោយបានទាមទា រអោយមានការពារមួយដ៍រឹងមាំសំរាប់អ្នកកាសែត ហើយកញ្ញាចាបកវីជូនសេចក្ដីប្រែសម្រួល។
ពាក្យស្លោកមួយថា បន្តការនិពន្ធរបស់យើង“Keep Writing” ចេញពីការតវ៉ារបស់អ្នកកាសែត៣៥០នាក់នៅក្នុង ចាហ្វណា(Jaffna)។ ពួកគេបានបញ្ឈប់ចរាចរណ៍ជាងមួយម៉ោងនៅក្នុងទីក្រុងលើផ្លូវដ៏ចង្អៀតមួយ។ ពួកគេនៅទីនេះដើម្បីឆ្លើយតបការវាយប្រហារដ៏ឃោរឃៅទៅលើការីនិពន្ធនៅ ចាហ្វណា(Jaffna) នេះបើតាមយោងទៅតាមពត៌មានតាមីល(Tamil)។ ជីណាណាសុនដារាម កុងចាន់ណាថាន់(Gnansundaram Kuganathan) ទទួលរងការឈឺចាប់យ៉ាងធ្ងន់ដោយសារតែការវាយប្រហារពីបុរសមិនស្គាល់មុខកាលពី៤សប្តាហ៍កន្លងទៅ។តែពេលនេះ គាត់ធូរស្រាលបន្តិចហើយ ។ រដ្ឋាភិបាលស្រីលង្កា តាមីល មីដៀ អាឡែន បារាទី រាចានាយាហ្កាម(Tamil Media Alliance Bharati Rajanayagam) បាននិយាយថាវាមិនមែនមានតែព្រឹត្តការណ៍មួយនេះទេ។
BHARATI CLIP 1 (Male, Tamil): “អ្នកកាសែតតាមីល(Tamil) តែងតែទទួលរងការវាយប្រហារនៅចាហ្វណា(Jaffna)។ មុននេះ អ្នកកាសែត នីម៉ាឡារាចាន់(Nimalarajan) ទទួលរងការវាយប្រហារនិងសំលាប់នៅចាហ្វណា(Jaffna)។ការវាយប្រហារអ្នកកាសែតនៅតែបន្ត នៅចាហ្វណា(Jaffna)។ អ្នកកាសែតស៊ីនហាឡា(Sinhala )មកពីខូឡុមបូ(Colombo) បានទៅចាហ្វណា(Jaffna) ជាច្រើននាក់ដើម្បីទាមទារសេរីភាពជាលើកដំបូង។ នៅពេលដែលពួកអ្នកកាសែតក្នុង ចាហ្វណា(Jaffna) រស់នៅដោយភាពភ័យខ្លាចនិងធ្វើការតវ៉ាដោយភិតភ័យ អ្នកកាសែតស៊ីនហាឡា(Sinhala )ក៏បានចូលរួមជួយ។
ដើម្បីបង្ហាញការគាំទ្រការងាររបស់ពួកអ្នកកាសែតភាគខាងជើងដែលទទួលរងភាពជិះជាន់ ។ក្រុមអ្នកកាសែតនិងពួកសកម្មទាំង៤៧ នោះបាននាំគ្នាធ្វើដំនើរពីខូឡុមបូ(Colombo) ទៅចាហ្វណា(Jaffna) តាមផ្លូវអាកាស A9ដើម្បីចូលតវ៉ា។
ពួកគេបានបិទប្រកាសនិងបន្តស្រែកនៅក្នុងរដ្ឋ តាមីល(Tamil)និងស៊ីនហាឡា (Sinhala) សុំកុំសំលាប់ កុំសំលាប់ពួកយើង កុំសំលាប់ អ្នកកាសែត កុំសំលាប់ ប្រជាធិបតេយ្យ ។ សានីល ចាយាសីកឺរ៉ា (Sunil Jayasekera) គឺជាអ្នកកាសែតសីហាឡា (Sinhala) និងជាអ្នកតំណាង សមាគមនៃសេរីភាពចំពោះការផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសស្រីលង្កា។
SUNIL CLIP 1: (male, Sinhalese) “យើងបានសំរេចចិត្តថាមកចាហ្វណា Jaffna ដើម្បីបង្ហាញពីការតវ៉ាប្រឆាំងនឹងការជិះជាន់ និងការរំពឹងទុកចំពោះភាពក្លាហានតស៊ូរបស់អ្នកកាសែតនៅទីនេះ។ យើងមិនអាចនៅស្ងៀមទេ។ យើងចង់យកការគាបសង្កត់ដោយអំណាចនេះទៅដល់អ្នកធ្វើខុសមុនពេលប្រគល់ឲ្យច្បាប់ ហើយការការពារសេរីភាពសារពត៌មានអាចកើតមានឡើង។ កាសែតអ៊ុតថាយ៉ាន( Uthayan ) ដែលបានបោះផ្សាយនៅក្នុង ចាហ្វណា Jaffna ទទួលរងការវាយប្រហារពីរបីដងមកហើយ។ អ្នកកាសែតនៅក្នុង ចាហ្វណា Jaffna រស់នៅដោយភាពភ័យខ្លាច។ ថ្មីៗនេះការីនិពន្ធនៃកាសែតអ៊ុតថាយ៉ាន( Uthayan ) រងការវាយប្រហារយ៉ាងព្រៃផ្សៃ។ គ្មានសកម្មភាពតបតដើម្បីផ្លាស់ប្តូរស្ថានភាពនេះទេ។ កុងចាណាថាន Kuganathan ក៏ទទួលរងការគំរាមកំហែងដែរ។ បុរសម្នាក់បានមកស្វែងរកពត៌មានសំរាប់គាត់ទៅលើការបង្ហាញពីសិទ្ធសេរីភាពទូទាំងពិភពលោកក្នុងឆ្នាំ២០០៦។ ពួកគេបានបាញ់សំលាប់អ្នកកាសែតនិងបំផ្លាញសំភារះរបស់អ្នកកាសែត។ ពួកគេកំពុងតែស្វែងរក កុងចាណាថាន Kuganathan ដើម្បីសំលាប់គាត់។ គ្មានអ្នកណាម្នាក់ហ៊ានដាក់ទោសពីរឿងនេះទេ ហើយក៏គ្មានសកម្មភាពអ្វីតបតនឹងបញ្ហានេះដែរ។
នេះគឺជាលើកដំបូងដែលអ្នកកាសែតតាមីលនិងស៊ីនហាឡា បានតវ៉ាជាមួយគ្នានៅចាហ្វណា(Jaffna)។ រដ្ឋាភិបាលស្រីលង្កា តាមីល មីដៀ អាឡែន បារាទី រាចានាយាហ្កាម(Tamil Media Alliance Bharati Rajanayagam) បាននិយាយថាពួកគេមិននៅស្ងៀមនោះទេ។
BHARATI CLIP 2: “ ទោះបីជានិយាយថាសង្គ្រាមបានកន្លងផុតទៅហើយប្រទេសទទួលបានសន្តិភាព ក៏សេរីភាពឋិតនៅក្រោមការគាបសង្កត់ដដែរ ពីព្រោះសំលេងតស៊ូប្រាប់ថាពួកគេឋិតនៅក្នុងភាពទន់ខ្សោយ។ ភាពភ័យខ្លាចនៅក្នុងចាហ្វណា(Jaffna) កាន់តែធ្ងន់ធ្ងរឡើង។ អ្នកកាសែតតាមីលនិងស៊ីនហាឡា កំពុងឈរនិងតវ៉ាជាមួយគ្នាអំពីស្ថានភាពដ៏លំបាកនេះ។.
នៅរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ នៃអ្នកឃ្លាំមើលសិទិ្ធរបស់អ្នកកាសែត បញ្ជាក់យ៉ាងច្បាស់ថាពួកគេបានពឹងអ្នកមានអំណាចឲ្យនាំយកការវាយប្រហារលើអ្នកកាសែតនៅភាគខាងជើងនេះទៅរកភាពយុត្តិធម៌។












