AsiaCalling

Home News Timor Leste ការបាត់កូននៃប្រជាជនទីម័រ

ការបាត់កូននៃប្រជាជនទីម័រ

សំបុត្រអគ្គិសនី បោះពុម្ព PDF

Download

វារហូតដល់ពេលដែល Alexhia Cordova da Silva អាយុ១៨ឆ្នាំ ទើបនាងរកឃើញថា ការពិតនាងជាជនជាតិទីម័រ មិនមែនជាជនជាតិឥណ្ឌូនេ ស៊ីនោះទេ។នាងជាក្មេងម្នាក់ក្នុងចំនោមក្មេងជិត ៤០០០នាក់ផ្សេងទៀតដែលមកពី TimorLeste ដែលត្រូវបាននាំមកដោយប្រជាជន ឥណ្ឌូនេស៊ីអំឡុងពេលគ្រប់គ្រង 24ឆ្នាំ។​ពួកគេត្រូវបាននាំ​យកមក​ទីនេះ​ដោយ​ពួក ទា ហាន ក្រុមសង្គ្រោះឥណ្ឌូនេស៊ី និងគ្រួសារជនរងគ្រោះ។ ក្នុងករណីជាច្រើន  ម្ដាយចិញ្ចឹម​​ឥណ្ឌូ​នេស៊ីបានសន្យាចំពោះឪពុកម្តាយជនជាតិទីម័រថា ពួកគេនឹង អប់រំកូនៗរបស់ពួកគេ ហើយបន្ទាប់មកនឹងបញ្ជូនពួកគេត្រលប់មករកគ្រួសារពួកគេវិញ។រឿងនេះ តែងតែមិនកើតឡើងនោះទេ។ស៊ីត្រា ប្រាស្ទូទី (Citra Prastuti) បាននិយាយប្រាប់ពីរឿងរ៉ាវរបស់ Alexhiaថា វាចាប់ផ្តើមក្នុងឆ្នាំ១៩៩២ នៅLospalos តំបន់ភាគខាងកើតនៃTimor Leste។  លោកនួន បូរិន ជូនសេចក្ដីប្រែសម្រួល។


គ្រីស្ទីណាស៊ីធី (KristinaSity) ទើបតែមានអាយុ១០ឆ្នាំពេលដែលប្អូនស្រីរបស់នាងត្រូវបានគេនាំយក ទៅឆ្ងាយ តែនាងនៅតែចងចាំវាបានយ៉ាងច្បាស់។

“ពេលខ្ញុំកំពុងដងទឹកដាក់ធុង​ ខ្ញុំបាន ឃើញ ឪពុក ម្តាយរបស់ខ្ញុំនឹងជនជាតិឥណ្ឌូនេស៊ីមួយចំនួននៅខាងក្នុងឡាន។ឡានបានឈប់ ហើយ បន្ទាបមកខ្ញុំបានសួរម្តាយខ្ញុំថាតើប្អូនស្រីតូចរបស់ខ្ញុំទៅណា?តើជនជាតិឥណ្ឌូនេស៊ីនេះនាំប្អូនស្រីខ្ញុំទៅដោយរបៀបណា? ម៉ាក់ខ្ញុំឆ្លើយថាជនជាតិឥណ្ឌូនេស៊ីនេះយក Alexhia ធ្វើ ជា កូនស្រី។ ”

ម្តាយរបស់ពួកគេឈ្មោះ SabinaXimenesមិនបានទទួលការព្រមានណាមួយថាប្តីប្រពន្ធ

មន្ត្រីរាជការដែលមានពួកទាហានអមមកជាមួយនេះនឹងមកនៅថ្ងៃនោះហើយមកយកកូនទី៩របស់គាត់នោះទេ។

“ពួកគេគ្រាន់តែមក ហើយនិយា យថាពួកគេ ចង់យកកូនស្រីរបស់ខ្ញុំ។ខ្ញុំមិនចង់បោះបង់នាងចោលទេ។ដូច្នេះពួកគេក៏ចាកចេញពីផ្ទះ

របស់ខ្ញុំតែក្រោយមកគេក៏មកម្តងទៀតដែលពេលនោះកូនរបស់ខ្ញុំមានអាយុតែ៤០ថ្ងៃប៉ុណ្ណោះ។ ជនជាតិឥណ្ឌូនេស៊ីទាំងនោះ និយាយថា ពួកគេនឹងថែរក្សាកូនស្រីរបស់ខ្ញុំ។ ពួកគេឲ្យទឹកដោះគោនាងបៅ។ ហើយបន្ទាប់មកយើង ត្រូវបានគេនាំទៅបន្ទាយទាហាន ហើយយើងសំរាកមួយយប់នោះទីនោះ។ប្តីរបស់ខ្ញុំសុំឲ្យខ្ញុំឈប់យំព្រោះពួកយើងកំពុងស្ថិតនៅបន្ទាយទាហាន ហើយប្រសិនបើពួកគេខឹង ពួកគេអាចសំលាប់យើង តើយើងគួរធ្វើអ្វី?”

Sabinaគឺជាអ្នកគាំទ្រក្រុមឯករាជ្យដែលមានឈ្មោះថា Fretilin។បងប្អូនប្រុសៗរបស់នាងគឺជាមេបញ្ជាការជាន់ខ្ព ស់នៅក្នុងចលនាកងប្រដាប់អាវុធប្រឆាំងនឹងកងទ័ពឈ្លានពានឥណ្ឌូនេស៊ី។  នាងនិយាយ ថា នាងគ្មានជំរើសនោះទេ តែត្រូវតែប្រគល់កូនស្រីនោះទៅឲ្យគេ។

“ខ្ញុំខឹងនឹងបងប្អូនប្រុសៗរបស់ខ្ញុំ ខ្ញុំពិតជាខឹង។ វាដោយសារតែពួកគេខ្ញុំត្រូវរងការឈឺចាប់ដូចនេះ។ខ្ញុំត្រូវតែលះបង់អ្វី ៗជាច្រើនដោយសារតែពួកគេ។ តែខ្ញុំ មានជំរើសតិចតួចប៉ុណ្ណោះ ដោយសារតែស្ថានភាពនយោបាយពេលនោះ ខ្ញុំត្រូវការពារបងប្អូនប្រុសៗ របស់ខ្ញុំ។ ”

“ឪពុកចិញ្ចឹមនោះនិយាយថា នាងនឹងនៅ តែជា កូនស្រីរបស់ ខ្ញុំ ពួកគេគ្រាន់តែយកនាងទៅថែរក្សា។ ខ្ញុំមិនចង់បោះបង់នាងនោះទេ។ តែនៅពេលនោះអ្នកមិនអាចប្រឆាំងនឹងគោលបំណងរបស់មនុស្សក្នុងឯកសណ្ឋានកងទ័ពនោះទេ។”

Sabina ត្រូវគេបង្ខំឲ្យចុះហត្ថលេខាលើឯកសារ។នាងមិនអាចអានអក្សរបានទេហើយមិនដឹងថា នាងកំពុងតែចុះហត្ថលេខាលើឯកសារអីនោះទេ។តែនាងបានរក្សាទុកឯកសារនោះជាប់ជាមួយរូបថតទា រកទើបនឹងចាប់កំណើតAlexhiaនៅក្នុងដៃរបស់នាងអស់រយៈពេល១៨ឆ្នាំមកហើយ។   

ឯកសារដែលនាងចុះហត្ថលេខានោះបានសរសេរថានា ងបានប្រគល់កូនស្រីរបស់នាងដោយមិនគិតថ្លៃអ្វីទាំងអស់។តែ Sabina និយាយថាគ្មានអ្វីអាចត្រូវបានបញ្ជាក់ថាជារឿងមេត្តា ករុណា នោះទេ។

“គ្រប់ពេល ដែលខ្ញុំឃើញម្តាយ ដទៃបំបៅ ដោះកូនរបស់គេខ្ញុំនឹកឃើញដល់កូនស្រីរបស់ខ្ញុំ។ដោះរបស់ខ្ញុំឈឺខ្ញុំគួរតែបានបំបៅដោះកូនរបស់ ខ្ញុំតែខ្ញុំមិនអាចធ្វើបាន។ខ្ញុំយំគ្រប់ពេល។ប្តីរបស់ខ្ញុំបាននិយាយឲ្យខ្ញុំឈប់យំ គាត់ និយាយថាកូនស្រីរបស់យើងនឹងសុខសប្បាយជាទេនៅទីនោះ។គាត់ក៏យំដែរ។ គាត់ បាន និយាយថា ប្រសិនបើខ្ញុំយំ កូនស្រីរបស់ខ្ញុំក៏នឹង ឈឺដែរ។ ខ្ញុំមិនអាចហាមឃាត់វាបានទេ។ (sobbing).”

“យើងមានប្អូនប្រុសតូចមួយដែលតែងតែសួរថា​ តើប្អូនស្រីរបស់វាដែលរស់នៅប្រទេសឥណ្ឌូនេស៊ីនោះយ៉ាងម៉េចហើយ? ប្រសិន បើម្តាយ របស់ខ្ញុំបានឮសំដីរបស់វាគាត់ច្បាស់ជាសោកសៅភ្លាម។ មានពេល មួយដែល គាត់បាន សន្លប់ដោយសារតែគាត់នឹក Alexhia ខ្លាំងពេក។គាត់សុំឲ្យយើងកុំរំលឹកឈ្មោះរបស់នាងតទៅទៀត ប្រសិនបើពួកយើងចង់ឃើញគាត់នៅ រស់។ ”

Alexhia បានចំនាយពេល១៨ឆ្នាំរបស់នាងជាមួយនឹងគ្រួសារចិញ្ចឹមជនជាតិឥណ្ឌូនេស៊ីរបស់នាង ដំបូងនៅDilliហើយបន្ទាប់មកទៅរស់នៅកោះឥណ្ឌូនេស៊ីឈ្មោះកោះចាវ៉ា (Java)។ នាង​មិន​ត្រូវបានគេប្រាប់អ្វីនោះទេពីគ្រួសាររបស់នាងនៅ TimorLesteហើយពួកគេគ្មានព័ត៌មានអ្វីពីនាងនោះដែរ។  

វារហូតដល់ពេលដែលឪពុកចិញ្ចឹមរបស់នាងស្លាប់នៅមន្ទីរពេទ្យទើបគា ត់ប្រាប់នាងថានាងត្រូវបាន គាត់សុំគេយកមកចិញ្ចឹម។

“គាត់បាននិយាយថា ផ្ទះពិត​ប្រាកដរបស់​កូនមកពី Lospalos ។ Lospalos? ខ្ញុំមិនអាចស្វែងរកពាក្យនេះបានសូម្បីតែតាម Google! ខ្ញុំកំសត់ណាស់។ តើ កន្លែងនោះនៅឯណាពិតប្រាកដ? នៅភពព្រះអង្គារ? ឫនៅកន្លែង​ណា​ផ្សេង? ខ្ញុំមិនដឹងទេ។ ខ្ញុំគ្មាន គំនិតអីទេ!”

ពេលនេះនាងកំពុងរៀនផ្នែកច្បាប់នៅសកលវិទ្យាល័យឯកជនមួយនៅជាយរដ្ឋធានីហ្សាកាតា។

“ប្រហែលជាល្អដែរដែលត្រូវបានទៅឆ្ងាយ តើខ្ញុំនឹងមាន​អនាគតបែបណាបើខ្ញុំរស់នៅឌីលី (Dili)TimorLeste? នៅប្រទេសឥណ្ឌូនេស៊ីខ្ញុំរស់នៅក្នុងផ្ទះសមរម្យមួយជាមួយ ឪពុកម្តាយចិញ្ចឹមរបស់ខ្ញុំ។

តែនៅពេលនាងរកឃើញការពិតនាងបានចាប់ផ្តើមស្រាវជ្រាវរកមើលគ្រួសារពិតប្រាកដរបស់នាង។

“ខ្ញុំមិនច្បាស់ទេ​ថាឪពុកម្តាយពិតប្រាកដ​របស់ខ្ញុំនៅរស់។ដោយសារទីនោះមានសង្គ្រាម។ម្តាយចិញ្ចឹមរបស់ខ្ញុំបាននិយាយប្រាប់ខ្ញុំថា ”Alexhia ម្តាយរបស់ កូនក្រណាស់ គាត់ប្រហែលជាស្លាប់ហើយឥលូវនេះ”។ តែខ្ញុំ​ច្បាស់​ណាស់ថាគាត់និយាយមិនពិតហើយគាត់និយាយនេះគ្រាន់តែចង់ឲ្យខ្ញុំឈប់តាមរកឪពុកម្តាយពិតប្រាកដរបស់ខ្ញុំប៉ុណ្ណោះ។”

“ទោះបីម្តាយខ្ញុំជាស្ត្រីរកស៊ីផ្លូវភេទក៏ដោយ ក៏ខ្ញុំត្រូវតែតាមរកគាត់ដែរ។មិនថាមានអ្វីកើតឡើងនោះទេទោះបីជាខ្ញុំត្រូវគេបាញ់ក៏ដោយ។ អ្វីដែលខ្ញុំដឹងគឺថា ខ្ញុំ ត្រូវទៅផ្ទះ។”

រស្មីនៃក្តីសង្ឃឹមបានមកដល់តាមរយៈបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមមួយឈ្មោះហ្វេសបុខ (Facebook) ។វានាំឲ្យនាងបានជួបជាមួយនាយករដ្ឋមន្ត្រីបច្ចុប្បន្នរបស់ TimorLesteឯករាជ្យ គឺលោក Xanana Gusmao។

“ភ្លាមៗនោះ មានថ្ងៃមួយ ខ្ញុំបាន​ទទួល​ទូរស័ព្ទមួយបញ្ជាឲ្យខ្ញុំទៅជាបន្ទាន់ទៅជួបលោក Xanana Gusmao។ Whoa... ខ្ញុំស្គាល់លោក Xanana Gusmao!”

អំឡុងពេលសង្គ្រាមដើម្បីឯករាជ្យភាពពូរបស់ Alexhia គឺជាប្រធានកងសន្តិសុខរបស់លោក Xanana Gusmao។ 

កាលពីឆ្នាំមុនAlexhiaបានធ្វើដំណើរត្រលប់ទៅ TimorLeste វិញ។នាងបានចំនាយពេលមួយ សប្តាហ៍ជាមួយគ្រួសាររបស់នាង នៅក្នុងភូមិតូចមួយដែលរុំព័ទ្ធទៅដោយព្រៃក្រាស់ៗ នៅភាគខាង កើតប្រទេស។  

“ខ្ញុំមើលទៅដូចគ្នាបេះបិទនឹងម្តាយរបស់ខ្ញុំ។ ដូចឆ្លុះកញ្ចក់ អីញ្ចឹង។ ខ្ញុំគិតថា នេះជាគន្លឹះនៃការត្រលប់មក Timor Lesteវិញ ដោយសារតែមុខមាត់របស់ពួកយើង។វាគួរឲ្យកំប្លែងណាស់ព្រោះនៅក្នុងគ្រួសារពិតប្រាក ដរបស់ខ្ញុំគ្មាននរណាម្នាក់មានមុខមាត់ដូចម្តាយរបស់ខ្ញុំទេ។គឺមានតែខ្ញុំ ហើយខ្ញុំ​គឺជាកូន​ម្នាក់​ដែលបានឲ្យទៅគ្រួសារដទៃ។ នេះជាចំនុចគន្លឹះ របស់ខ្ញុំដែលត្រលប់មកវិញ។

ម្តាយរបស់នាងតែងតែប្រាកដណាស់ថាAlexhiaនៅរស់រានមានជិវិតហើយនឹងស្វែងរកផ្លូវត្រលប់មក ផ្ទះវិញ។

“នាងជាសាច់ជាឈាមរបស់ខ្ញុំ។ ប្រសិន​បើនាងស្លាប់ ខ្ញុំប្រាកដជាដឹង។ ព្រះជាម្ចាស់ដឹងថាខ្ញុំមិនបានលក់នាងទៅនរណានោះទេ។ ប្រសិនបើខ្ញុំលក់កូនស្រីនោះព្រះនឹងដាក់ទណ្ឌកម្មខ្ញុំនៅពេលឥលូវនេះ។ តែខ្ញុំមិន​បាន​លក់​នាងទេ។ ខ្ញុំច្បាស់ណាស់ថា នាងនៅរស់ ហើយនឹងត្រលប់មកផ្ទះមករកខ្ញុំ។”

“ខ្ញុំពិតជា​សប្បាយ​រីករាយ​ណាស់​ដែល​បាន​ជួបកូនស្រីរបស់ ខ្ញុំ។ តែពីដំបូង នាងខឹងនឹងខ្ញុំខ្លាំងណាស់។ នាងសួរខ្ញុំ ហេតុអ្វីខ្ញុំ​លក់នាងទៅឲ្យឥណ្ឌូនេស៊ី? ខ្ញុំបាន ពន្យល់នាងថា​ខ្ញុំមិនបានលក់នាងនោះទេ។ ខ្ញុំបាន​សុំឲ្យនាងទាក់ទងឲ្យម្តាយចិញ្ចឹមនាងមកទីនេះដូច្នេះខ្ញុំអាចប្រាប់នាងថាខ្ញុំមិនបានលក់កូនស្រីរបស់ខ្ញុំនោះទេ។”

Sabinaបានប្រាប់កូនស្រីរបស់នាង មិនឲ្យខឹងឫមានកំហឹងនៅក្នុងចិត្តនោះទេ។  

“ពីដំបូង ខ្ញុំស្អប់ឪពុកម្តាយចិញ្ចឹមនោះណាស់ តែពួកគេបានយកកូនស្រីខ្ញុំបាត់ទៅ ហើយដូច្នេះខ្ញុំក៏ត្រូវស្រឡាញ់គេដូចគ្នាដែរ ដូច្នេះ​កូន​របស់​ខ្ញុំនឹងសុខសប្បាយ ជាមួយពួកគេ។ ប្រសិនបើខ្ញុំស្អប់ពួកគេ នាងអាចឈឺ។ យើង​ត្រូវរៀនធ្វើចិត្តឲ្យត្រជាក់ អត់ធ្មត់។ ដរាប ណាកូនរបស់អ្នកមានសុខភាពល្អ ព្រះជា​ម្ចាស់​នឹងជួយយើង។”

ពេលនេះAlexhiaត្រលប់មកហ្សាកាតាវិញហើយដើម្បីបញ្ចប់ការសិក្សារបស់នាង តែ​នាង​នៅ​តែរក្សា ទំនាក់ទំនងជាមួយគ្រួសាររបស់នាងនៅ Timor Leste.

“បន្ទាប់ពីការធ្វើដំណើរទៅTimor Lesteលើក​ទី១របស់ខ្ញុំខ្ញុំដឹងថាខ្ញុំត្រូវតែត្រលប់ទៅទីនោះម្តងទៀតហើយលើកនេះវាមិនមែន គ្រាន់តែដើម្បីម្តាយរបស់ខ្ញុំនោះទេ។ខ្ញុំមានបងប្រុសប្អូនស្រីតូចៗខ្ញុំចង់ឲ្យពួកគេមានអនាគតល្អបំផុត!” ពេលខ្ញុំត្រលប់ទៅ Timor Leste ខ្ញុំនឹងរៀនពីការស្រឡាញ់ ប្រទេស។​ខ្ញុំទើបតែរកឃើញផ្ទះដែលបានបាត់ជាយូរមកហើយ។ ដូចជាទំនាក់ទំនងមួយ ដែលអ្នកត្រូវ តែកសាងវា រៀនស្រឡាញ់មនុស្ស។ ខ្ញុំប្រាក​ដ​ជាត្រលប់ទៅ Timor Lesteវិញម្តងទៀត។


បាន​បន្ទាន់​សម័យ​ចុង​ក្រោយ​បំផុត ( ថ្ងៃពុធ ទី28ខែ​ធ្នូឆ្នាំ2011ម៉ោង14:12 )