ប្រទេសឥណ្ឌូនេស៊ីបានកាន់ កាប់ប្រទេសជិតខាងរបស់ខ្លួន គឺប្រទេសទីម័រអស់រយៈពេល២៤ឆ្នាំ។ អំឡុងពេលនោះ មានក្មេងៗជនជាតិទីម័រប្រហែល ៤០០០នាក់ត្រូវបាននាំចេ ញពីប្រទេសដោយប្រជាជន ឥណ្ឌូនេស៊ី ដោយមាន និងដោយមិនមានការអនុញ្ញា ត្តិពីឪពុកម្តាយរបស់ពួកគេ។ ក្រោយពេលប្រទេស នេះទទួលបានឯករាជ្យ គ្រួសារដែលបែកបាក់គ្នាមួយចំនួន បានត្រលប់មកជួបជុំគ្នាវិញ តែអ្នកខ្លះនៅកំពុង ស្វែងរកគ្នានៅឡើយ។
ស៊ីត្រា ប្រាស្ទូទី (Citra Prastuti) បានជួបនឹងគ្រួសារមួយ។កញ្ញាចាបកវីជូនសេចក្ដីប្រែសម្រួល។
ដោយនិយាយតាមទូរស័ព្ទពីភូមិរបស់គាត់ ដែលមានចំងាយប្រហែល១០០ម៉ាយពីឌីលី (Dilli) មីហ្គូល អាម៉ារែល (Miguel Amaral) បានរំលឹកឡើងវិញពីថ្ងៃដែលកូនប្រុសអាយុ៦ឆ្នាំរបស់គាត់ ត្រូវបានគេនាំទៅ ឆ្ងាយពីគាត់។
“វាគឺនៅឆ្នាំ១៩៧៧។ ពួកឥណ្ឌូនេស៊ីបានមកទីនេះ ដោយជិះឧទ្ធម្ភាគ ចក្រកងទ័ព។ ប្រពន្ធរបស់ខ្ញុំ និងខ្ញុំមិនបាននៅផ្ទះទេ នៅពេលដែលកូនប្រុសបស់យើងត្រូវគេនាំយកទៅ នោះ។ យើងមិនបានទទួលការព្រមានអីនោះទេ។ យើងគ្រាន់តែឃើញឧទ្ធម្ភាគចក្រមួយហោះហើរទៅ ឆ្ងាយ ដោយកូនប្រុសរបស់យើងស្ថិតនៅក្នុងនោះ។ យើងមិនមានការព្រមានអ្វីទាំងអស់។ ”
សមាជិកព្រឹទ្ធសភាឥណ្ឌូនេស៊ីម្នាក់ បានចូលមកក្នុងភូមិរបស់គាត់ដោយសន្យាថាផ្តល់ការអប់រំដោយឥត គិតថ្លៃដល់ក្មេងៗដែលមកពីគ្រួសារក្រីក្រ តែគាត់មិនបានប្រាប់ឪពុកម្តាយថា កូនៗរបស់ពួកគេនឹងត្រូវនាំ យកទៅឆ្ងាយនោះទេ។
ពូរបស់ស៊ីព្រីយ៉ាណូ(Cipriano) ដែលពេលនោះមានអាយុ៦ឆ្នាំ ក៏ត្រូវបានគេនាំយកទៅដែរ។ គាត់និយាយ ថា អំឡុងពេលនៅក្មេងពួកគេរំភើបណាស់ដែលបានជិះក្នុងឧទ្ធម្ភាគចក្រជាលើកដំបូង។
“វាដូចជាជិះនៅក្នុងឡានដឹកទំនិញដ៏ធំមួយអីញ្ចឹង តែវាជាការយល់ ច្រឡំ តើយើងមកជិះនៅលើអាកាសក្នុងឧទ្ធម្ភាគចក្រនេះដោយរបៀបណា? ប្រហែលជាព្រះជាម្ចាស់ កំពុងបង្ហាញក្តីស្រឡាញ់របស់ទ្រង់ដល់ពួកយើង ហើយផ្តល់ឱកាសឲ្យយើង យើងមកពីគ្រួសារក្រីក្រ តែ យើងត្រូវបានផ្តល់ឱកាសឲ្យបានជិះឧទ្ធម្ភាគចក្រ! មិនមែនគ្រប់គ្នាសុទ្ធតែមានសំណាងបែបនេះទេ។ តែ ស៊ីព្រីយ៉ាណូ និងខ្ញុំមានសំណាងបែបនោះ។”
ស៊ីព្រីយ៉ាណូ(Cipriano) អ៊ូបាណូ (Urbano) និងក្មេងៗដទៃទៀតដែលមកពីភូមិ ត្រូវបានគេយកទៅទុកនៅ មណ្ឌលក្មេងកំព្រាមួយ ដែលគ្រប់គ្រងដោយកងទ័ពឥណ្ឌូនេស៊ី។ មួយឆ្នាំក្រោយមក ស៊ីព្រីយ៉ាណូត្រូវបាន គេនាំទៅឆ្ងាយម្តងទៀត។
“ក្នុងឆ្នាំ១៩៧៨ ប្រពន្ធរបស់ទាហានខ្លះមកលេងនៅក្នុងមណ្ឌល។ ស៊ីព្រីយ៉ាណូ ជាក្មេង ប្រុសម្នាក់ដែលស្អាត និងមានស្បែកស។ ស៊ីព្រីយ៉ាណូ និងក្មេងស្រីម្នាក់ទៀតត្រូវបានគេជ្រើសយក ហើយនាំយកទៅឆ្ងាយ។ខ្ញុំមិនចាំថានៅខែណានោះទេ។ ស៊ីព្រីយ៉ាណូ ក៏បានបាត់ខ្លួនតាំងពីពេលនោះ មក។”
ក្រោយមកអ៊ូបាណូ(Urbano) និងក្មេងៗទីម័រ២០នាក់ផ្សេងទៀតត្រូវបានគេនាំយកទៅរស់នៅក្នុងមណ្ឌល កុមារកំព្រាមួយនៅប្រទេសឥណ្ឌូនេស៊ី ហើយផ្តល់ការសិក្សាអប់រំដោយឥតគិតថ្លៃរហូតដល់ថ្នាក់វិទ្យាល័យ នៅក្នុងទីក្រុងបានឌុង(Bandung)។ ពេលនោះហើយដែលគាត់ត្រូវបានគេផ្តល់ឱកាសឲ្យត្រលប់ទៅផ្ទះនៅ ទីម័រវិញ តែគាត់បានសំរេចចិត្តនៅស្នាក់នៅ និងរៀនផ្នែកសេដ្ឋកិច្ចនៅសកលវិទ្យាល័យវិញ។ បន្ទាប់ពី គាត់បានបញ្ចប់ការសិក្សាក្នុងឆ្នាំ២០០៨ គាត់បានត្រលប់ទៅប្រទេសទីម័រវិញ ដែលពេលនេះជាជាតិ សាសន៍ដែលមានឯករាជ្យភាព។ គាត់បានត្រលប់ទៅភូមិរបស់គាត់ ហើយបានជួបជាមួយឪពុកម្តាយ របស់ស៊ីព្រីយ៉ាណូ ដែលនៅតែសួរគាត់ថា តើឯងមកផ្ទះវិញដោយរបៀបណា ហើយហេតុអីកូនប្រុសរបស់ យើងមិនមកវិញ?
មីហ្គូល(Miguel)និយាយថា គាត់មិនដឹងថាត្រូវចាប់ផ្តើមរកកូនប្រុសរបស់គាត់ពីកន្លែងណាមុននោះទេ។ វា ត្រូវបានគេប៉ាន់ប្រមាណថា មានប្រហែល១០០គ្រួសារផ្សេងទទៀតដែលដូចគ្រួសាររបស់មីហ្គូលដែរ ដែលនៅកំពុងស្វែងរកកូនៗរបស់ពួកគេ។ បន្ទាប់ពីបានទទួលឯករាជ្យភាព ពីប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ ១៩៩៩ ប្រទេសទីម័របានបង្កើតគណកម្មការមួយដើម្បីស្វែងរកការពិតដែលត្រូវបានគេឲ្យឈ្មោះថា CAVR ដើម្បីស៊ើបអង្កេត ថាតើមានអ្វីខ្លះបានកើតឡើងចំពោះប្រជាជនទីម័រ អំឡុងពេលការគ្រប់គ្រង របស់ឥណ្ឌូនេស៊ី។ មួយផ្នែកតូចនៃរបាយការណ៍ដែលបោះពុម្ពឡើងកាលពី៧ឆ្នាំមុនបានទទួលស្គាល់ថា ក្មេងៗត្រូវបានគេនាំចេញពីប្រទេស។ តែប្រធានបច្ចុប្បន្នរបស់ណកម្មការនេះ លោក Agustinho de Vasconcelosនិយាយថា មិនមានអ្វីច្រើនទេនៅពេលនេះ ដែលគេអាចធ្វើបានដើម្បីស្វែងរកក្មេងៗទាំង នោះ។
“ជាមូលដ្ឋាន អ្វីដែលយើងអាចធ្វើបានគឺ បន្តប្រមូលព័ត៌មាន ពីករណីបាត់បង់ក្មេងៗទាំងនោះ។ តែបន្ទាប់មក យើងត្រូវរង់ចាំមើលថា តើយើងអាចចាត់វិធានការ យ៉ាងដូចម្តេច ព្រោះនិយាយដោយស្មោះត្រង់ទៅ វាមានករណីច្រើនពេកសំរាប់យើងដោះស្រាយ។”
មានការប៉ាន់ប្រមាណថា មានក្មេងទីម័រ៤០០០នាក់ត្រូវបានគេនាំចេញពីប្រទេស អំឡុងពេលការកាន់កាប់ ប្រទេសដ៏ព្រៃផ្សៃអស់រយៈពេល២៤ឆ្នាំ របស់ឥណ្ឌូនេស៊ី។
Vitor da Costa ដែលជាក្មេងម្នាក់ក្នុងចំណោមក្មេងដែលបាត់ខ្លួន ពេលនេះកំពុងគ្រប់គ្រងសមាគមមនុស្ស បាត់បង់គ្រួសារ ដែលមានទីតាំងនៅទីក្រុងហ្សាកាតា។ ឪពុកម្តាយរបស់គាត់បានស្លាប់ ពេលគាត់នៅក្មេង ហើយគាត់ត្រូវបានគ្រួសារឥណ្ឌូនេស៊ីមួយយកមកចិញ្ចឹមនៅហ្សាកាតា។
“ឪពុកចិញ្ចឹមរបស់ខ្ញុំបាននិយាយថា ពេលគាត់ទៅធ្វើការនៅទីម័រ គាត់ឈឺ ហើយខ្ញុំធ្លាប់ទៅលេងនិងជួយម៉ាស្សាឲ្យគាត់រាល់ថ្ងៃ។ ខ្ញុំមានជម្ងឺប៉ោងពោះ ព្រោះខ្ញុំញ៉ាំអាហារ មិនបានគ្រប់គ្រាន់។ ខ្ញុំបានសុំអាហារគាត់ញ៉ាំ។ បន្ទាប់មក គាត់បានប្រាប់ជំនួយការរបស់គាត់ឲ្យប្រាប់ទៅ គ្រួសាររបស់ខ្ញុំថា គាត់នឹងយកខ្ញុំទៅប្រទេសឥណ្ឌូនេស៊ីជាមួយគាត់ ហើយគាត់នឹងមើលថែរក្សាខ្ញុំ។”
សាច់ញាត្តិរបស់គាត់បានយល់ព្រម ព្រោះពួកគាត់ក្រពេកដើម្បីមើលថែរក្សាគាត់។ ឪពុកចិញ្ចឹមរបស់ Vitor តែងតែបញ្ជាក់យ៉ាងច្បាស់ប្រាប់គាត់ថាគាត់ជាជនជាតិទីម័រ តែវារហូតដល់ពេលគាត់មានអាយុ៣៤ ឆ្នាំ ទើបគាត់ត្រលប់ទៅផ្ទះវិញ។
“អស់រយៈពេលជាយូរមកហើយ វាគ្រាន់តែជាសុបិន្តនៅក្នុងចិត្តរបស់ ខ្ញុំ។ ខ្ញុំមិនមានលុយ ឫក៏មិនដឹងថាតើខ្ញុំអាចទៅផ្ទះវិញបានដោយរបៀបណា។ ដូច្នេះ ខ្ញុំគ្រាន់ទុកគំនិត នោះនៅម្ខាង។ វារហូតដល់ឆ្នាំ២០០៤ ដែលខ្ញុំអាចមានលទ្ធភាពត្រលប់ទៅផ្ទះវិញ។”
គាត់បានឈប់សំរាកពីការងាររយៈពេល១ខែ ហើយធ្វើដំណើរទៅទីម័រ ដើម្បីទៅរកមើលសមាជិកគ្រួសារ របស់គាត់ដែលនៅរស់។
“ពេលខ្ញុំទៅដល់ទីម័រ ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយ ណាស់។ តែខ្ញុំក៏មានភាពច្របូកច្របល់ដែរ ខ្ញុំមិនដឹងទៅកន្លែងណា ទៅជួបនរណានោះទេ។ ខ្ញុំចង់ស្វែង រកគ្រួសាររបស់ខ្ញុំ តែខ្ញុំមិនដឹងថាត្រូវសួរអ្នកណានោះទេ។ មនុស្សដែលខ្ញុំអាចពឹងពាក់បាន មានតែមិត្តភ័ក្ត ដែលមកពីសហគមន៍សិទ្ធិមនុស្សនៅឌីលី(Dilli) ប៉ុណ្ណោះ។”
តាមរយៈពួកគេ ដែលគាត់អាចជួបទាក់ទងជាមួយគ្រួសាររបស់គាត់បាន។ តែគាត់មិនត្រូវបានស្វាគមន៍ឲ្យ ត្រលប់ទៅភូមិរបស់គាត់វិញ ដោយផ្លូវត្រង់នោះទេ។
“ពួកគេនិយាយថា ខ្ញុំត្រូវបានគេគិតថាស្លាប់បាត់ទៅហើយ ដូច្នេះពួក គាត់បានសង់ផ្នូរតូចមួយនៅចន្លោះផ្នូរឪពុកម្តាយរបស់ខ្ញុំ។ ខ្ញុំត្រូវតែនាំត្រលប់ចូលទៅក្នុងភូមិវិញ ដោយ ធ្វើពិធីសាសនាខ្លះៗ។ ខ្ញុំមានអារម្មណ៍ថាតូចចិត្ត និងខឹង។ ខ្ញុំខឹង ហេតុអ្វីគេធ្វើផ្នូរឲ្យខ្ញុំ? ហេតុអ្វីពួកគេមិន ស្វែងរកខ្ញុំ? ខ្ញុំខឹងនឹងគ្រួសាររបស់ខ្ញុំ។ តែពួកគាត់និយាយថា ស្ថានភាពនៅពេលនោះ វាមិនដូចគ្នានោះទេ វាលំបាកណាស់ពេលនោះ។ ពួកគាត់មិនដឹងថាត្រូវទៅរកខ្ញុំនៅទីណា និងដោយរបៀបណានោះទេ។ ពួក គាត់សុំឲ្យខ្ញុំយល់ពីស្ថានភាពដែលបំបែកបំបាក់ពួកយើង។ ”
៦ឆ្នាំក្រោយមក បន្ទាប់សន្សំលុយបានគ្រប់គ្រាន់ដើម្បីចំនាយលើថ្លៃធ្វើពិធីសាសនា Vitorបានត្រលប់ទៅ ទីម័រម្តងទៀត ហើយបានជួបនឹងគ្រួសាររបស់គាត់។
“នោះជាការសប្បាយរីករាយបំផុតក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំពិតជាអរគុណ ខ្លាំងណាស់ ដែលខ្ញុំមានបទពិសោធន៍នោះ។ ទោះបីជាខ្ញុំមិនបានជួបឪពុកម្តាយរបស់ខ្ញុំក៏ដោយ ក៏ខ្ញុំ សប្បាយរីករាយដែរ ដែលទីបំផុតខ្ញុំមានលទ្ធភាពត្រលប់មកផ្ទះវិញ ហើយជួបសាច់ញាត្តិរបស់ខ្ញុំ ដើម្បី ដឹងថាខ្ញុំកើតនៅទីណា។ខ្ញុំសប្បាយរីករាយណាស់។”
Vitorបង្ហាញខ្ញុំនូវរូបថតរបស់គាត់ជាមួយសាច់ញាត្តិរបស់គាត់នៅទីម័រ។ គាត់ពិតជាមានមោទនភាព ណាស់ដែលពេលនេះគាត់អាចហៅពួកគាត់ថា គ្រួសារ ទោះបីជាគាត់នៅមានឧបសគ្គដើម្បីចងចាំឈ្មោះ របស់ពួកគេក៏ដោយ។ ពេលនេះ គាត់រស់នៅក្នុងផ្ទះតូចមួយនៅហ្សាកាតា ជាមួយមីង និងក្មួយៗជនជាតិ ទីម័ររបស់គាត់ ដែលកំពុងរៀននៅរដ្ឋធានី។ ហើយគាត់ប្តេជ្ញាថា នឹងជួយគ្រួសារជនជាតិទីម័រដែលបែក បាក់គ្នាដទៃៗទៀតឲ្យជួបជុំគ្នាវិញ។
“វាសំខាន់ណាស់សំរាប់ប្រជាជនដូចជាពួកយើង ដើម្បីដឹងថាតើ គ្រួសារពិតប្រាកដរបស់យើងជាអ្នកណា។ វាអាស្រ័យលើបុគ្គលនោះ ថាតើគេជ្រើសរើសបន្តរស់នៅឥណ្ឌូ នេស៊ី ឫត្រលប់ទៅទីម័រវិញ។ តែប្រទេសទាំងពីរត្រូវតែជួយក្មេងដែលបាត់ ដូចជាខ្ញុំជាដើម ដូច្នេះយើង អាចសំរេចចិត្តដោយខ្លួនឯងបាន។”
ត្រលប់មកប្រទេសទីម័រវិញ អ៊ូបាណូ(Urbano) និងមីហ្គូល(Miguel) ច្បាស់ណាស់ថាស៊ីព្រីយ៉ាណូ (Cipriano)ជាទីស្រឡាញ់របស់ពួកគេដែលបាត់ខ្លួននោះគឺនៅមានជីវិតរស់នៅកន្លែងណាមួយជាមិនខាន។
“ខ្ញុំមានសារមួយសំរាប់ស៊ីព្រីយ៉ាណូ។ យើងបានរស់នៅជាមួយគ្នា នៅមណ្ឌលកុមារកំព្រាSeroja នៅDili។ ឪពុកនិងម្តាយរបស់អ្នកនៅរស់នៅឡើយទេ។ អ្នកឯងមានសាច់ ញាត្តិច្រើនណាស់។ យើងកំពុងរង់ចាំអ្នក។ គ្រប់ពេលដែលឪពុកម្តាយរបស់អ្នកបានឮឈ្មោះអ្នក ភ្នែក របស់ពួកគាត់ពោរពេញដោយទឹកភ្នែក។”
សំរាប់ មីហ្គោលវិញ អោយដឹងថា
“យើងសប្បាយរីករាយណាស់ដែលសារនេះនឹងត្រូវបានផ្សាយពេញ ហ្សាកាតា ដូច្នេះស៊ីព្រីយ៉ាណូនឹងដឹងថាឪពុកម្តាយរបស់គាត់នៅរស់នៅទីម័រនៅឡើយ។ យើងនឹកគាត់ ខ្លាំងណាស់។ ប្រសិនបើមានពេល សូមត្រលប់មកទីម័រវិញមក។ ”










