AsiaCalling

Home News Burma បញ្ហា សិទិ្ធពលរដ្ឋ របស់សហគមន៍រូហិងយ៉ានៅភូមា

បញ្ហា សិទិ្ធពលរដ្ឋ របស់សហគមន៍រូហិងយ៉ានៅភូមា

សំបុត្រអគ្គិសនី បោះពុម្ព PDF

Download 

បន្ទាប់ពី រងការរិៈគន់ជាខ្លាំង ពីក្រុមសិទិ្ធអន្តរជាតិ   រដ្ឋាភិបាលភូមា និយាយថា​ជន​ជាតិភាគតិចរូង​ហិងយ៉ា មានសិទិ្ធដាក់ពាក់សុំជាពលរដ្ឋ  ប៉ុន្តែមានលក្ខខណ្ឌ។
សហគមន៍រូហិងយ៉ា ត្រូវបាន​ចាត់ទុក ជាជនអន្តោប្រវេស មកពីប្រទេសបង់ក្លាដេស បើទោះ ជាពួកគេ បាន មករស់នៅ ប្រទេសភូមា ជាច្រើនទសវត្សក័ដោយ ។អសបបានចាត់ទុក ក្រុម​សហគមន៍​នេះជា ជាតិសាសន៍មួយ ដែលរងធ្វើការធ្វើទុក​បុក​ម្នេញ ខ្លាំងជាងគេ ។

Banyol Kong Janoiមានសេចក្ដីរាយការណ៍ពីជរុំ ជនភៀសខ្លួន រូហិងយ៉ា នៅក្រុង ស៊ិតវ៉េ ហើយ លោកនួន បូរិន ជូនសេចក្ដីប្រែសម្រួល។


អាយុ32 ឆ្នាំ នាង Ma Hnin  បានចង្អុលប្រាប់ខ្ញុំ ថាផ្ទះគាត់ មាននៅក្នុង ផែនទី របស់ ក្រុង នេះ ។ គ្រួសារគាត់ រស់នៅ ក្នុងរដ្ឋរ៉ាឃិន ជាច្រើនទសវត្ស មកហើយ ប៉ុន្តែ ដោយចាប់តាំងពីការរំជើបរំជួល តាំងពីខែមិថុនា ដោយបង្ខំអោយ ប្រជាជនពលរដ្ឋ

រាប់ពាន់នាក់ បានរត់មករកជំរុំនេះ ដើម្បីសុវត្ថិភាព ។

ខ្ញុំកើតនៅទីនេះ  ។ខ្ញុំមាន សំបុត្រកំណើត ភូមា ។ ឪពុក​ម្ដាយរបស់ខ្ញុំ មានអត្តប័ណ្ណ ភូមា ។ នៅពេលខ្ញុំ មានអាយុ 12ឆ្នាំ  រដ្ឋាភិបាល ដូរ​គោលនយោបាយ  ពេលនោះ ហើយ ខ្ញុំមិនត្រូវបាន គេផ្ដល់អត្តសញ្ញាណប័ណ្ណ អោយ ឡើយ ។  ជាជំនួសមកវិញ យើងគេអោយកាន់ អត្តសញ្ញាណ​ប័ណ្ឌ​បណ្ដោះ​អាសន្ន។

អត្តសញ្ញាណប័ណ្ណបណ្ដោះអាសន្ន នេះ ត្រូវបានផ្ដល់ ទៅអោយសហគមន៍ មូស្លិម នៅរដ្ឋរូហិងយ៉ា ។ ប៉ន្តែអត្តសញ្ញាណប័ណ្ណនេះ បានកគណត់ថា អ្នកមានឈ្មោះ ក្នុងអត្តសញ្ញាណប័ណ្ណនេះ មិន មែនជាពលរដ្ឋ ឬសញ្ជាតិ ភូមា ឡើយ ។

សម្រាប់នាង Ma Hnin  មានអត្តសញ្ញាណប័ណ្ណភូមា មែនតែ នាងនៅតែត្រូវ​បាន​ចាត់​​ទុកថា​ជាជនអន្តោប្រវេស ហើយ ត្រូវគេរឹតត្បិត។

ខ្ញុំចង់ ទៅរៀន នៅសាកលវិទ្យាល័យ  ហើយ រៀន មុខវិជ្ជា វិស្វករ ព្រោះពិន្ទុះរបស់ខ្ញុំនៅវិទ្យាល័យ គឺ គ្រប់គ្រាន់ ដែល ធ្វើអោយ​សាលា​ទទួល យកបាន ។ប៉ុន្តែ នៅពេល ខ្ញុំទៅ ចុះឈ្មោះ ចូលរៀន  អ្នក គ្រប់គ្រងសាលា មិនទទួលពាក្យខ្ញុំទេ  គេថាដោយសារ​តែខ្���ុំ​ជាជនអន្តោប្រវេស និងមិនមាន អត្ត​សញ្ញាណប័ណ្ណ បញ្ជាក់សញ្ជាតិ ។តែខ្ញុំត្រូវ រៀន សាលា​ច្បាប់ គឺបាន ចប់ឆ្នាំ ទីបួន តែ ទីបំផុត គេ មិនបានចេញ សញ្ញាប័ត្រ អោយខ្ញុំទេ គឺបញ្ហា ខ្ញុំគ្មាន អត្តសញ្ញាណ​ប័ណ្ណ សញ្ជាតិ ភូមា ។ នាយកសាលា និយាយថា គេមិនដឹងថា ខ្ញុំជាក្រុមរូហិងយ៉ា ពីមុន​ទើប អោយខ្ញុំ ចូលរៀន ។

បើទោះជានាងបានបញ្ចប់ ថ្នាក់បរិញ្ញា ក៍ដោយ តែនាង មិនអាច រកការងារ​បាន​ធ្វើទេ ។

ខ្ញុំបានបាត់បង់ឪកាស អស់ហើយ ព្រោះតែខ្ញុំគ្មាន​សញ្ញា​ប័ត្រដើម្បីបង្ហាញគេ ។ ខ្ញុំមិនត្រូវ បានគេ ផ្ដល់ លិខិតណាមួយ ថា ខ្ញុំបាន រៀនចប់ឡើយ ។ ខ្ញុំបាន ទៅ ជួបនាយក សាកលវិទ្យាល័យ ដើម្បីសុំលិខិតបញ្ជាក់

ការសិក្សា តែ គាត់នៅតែមុនព្រម ។  

តែនាង មានការងារមួយ ជាមួយអង្គការ ក្រៅរដ្ឋាភិបាល ហើយ ឥឡូវនេះ គេបាន​អោយ ខ្ញុំឈប់ ដោយសារតែគេថា ខ្ញុំជា ក្រុមអន្តោប្រវេសរូហិងយ៉ា ។

ច្បាប់ ស្ដីពីពលរដ្ឋឆ្នាំ 1982 បាន បែងចែង ពីប្រភេទពលរដ្ឋ ដែលរស់នៅក្នុង ប្រទេស ភូមា ប៉ុន្តែ ក្រុមរូងហិងយ៉ា មិនត្រូវ បានគេ រាប់ចូលក្នុងច្បាប់នេះទេ ។ បើតាម ច្បាប់នេះ ក្រុមរូហិងយ៉ា មិនមានសិទិ្ធជាពលរដ្ឋភូមា ហើយ មិនអាច រកការ​ងារ រដ្ឋធ្វើឬ ក៍រៀបការជាមួយ ជនជាតិណា​បានបានឡើយ ក្រៅពីជាតិ​សាសន​រូហិង​យ៉ាខ្លួនគេ​ប៉ុណ្ណោះ ។

មន្ត្រីការិយាល័យ អន្តោប្រវេសនៅ ក្រុង Sittwe   លោក Kyaw Swa Hla និយាយថា ក្រុមនេះ បាន កំពុងតស៊ូ ដើម្បីសុំចូលសញ្ជាតិ ។

យើង មិនអាចត្រូវត្រឹមនិយាយពី សិទិ្ធមនុស្សនោះ​ទេ។   ឥឡូវ យើង មិនអាចការពារពួកគេ ទៀតផង គឺសូម្បី ពលរដ្ឋដើមតិច យើង​ក័ដោយ ។រដ្ឋាភិបាល មិនមានលទ្ធភាព ផ្ដល់ សញ្ជាតិ អោយជន ភាគតិច បាន​ឡើយ ។ តើអោយខ្ញុំគិត យ៉ាងមេច  ចំពោះពួកគេ ដែល មានមិនសញ្ជាតិ ជាជន​ជាតិដើមរបស់ប្រទេសនេះ ?

អង្គការសិទិ្ធមនុស្ស ហៅថា NGO Arakan Project  បានកំពុង ធ្វើរបាយការណ៍ និយាយ​ពីការ រំលោភសិទិ្ធមនុស្ស ទៅក្រុម រូហិងយ៉ា ។

នាយក អង្គការនេះ គឺ Chris Lewa  ជឿថា ការផ្ដល់សញ្ជាតិ ទៅអោយ សហគមន៍ រូហិង​យ៉ា អាចនឹងដោះស្រាយបាន វិបត្តិដែល កំពុងកើតមាននេះ ។

ខ្ញុំជឿថា បញ្ហាសញ្ជាតិ គឺជារឿងធំ ។ ខ្ញុំចង់និយាយ​ថា សហគមន៍រូហិងយ៉ា មានកំណើតតកូនតចៅច្រើនជំនាន់មកហើយ ។  គឺដូច ពួក​គេ រស់នៅក្រុង  Sittwe នេះជាភស្តុតាង ។ ពួកគេ មានឯកសារស្នាក់នៅ ត្រឹម​ត្រូវ  ។ដូច្នេះ ខ្ញុំគិតថា ពួកគេ គួរ ទទួលបាន សញ្ជាតិ ជាពលរដ្ឋ របស់ប្រទេសនេះ ។ ឥឡូវយើង អាចមើលឃើញ  គឺ អ្នកជាពលរដ្ឋ តែអ្នកបែរជាមិនត្រូវគេរាប់ ជា​ពលរ​ដ្ឋ គេទៅវិញ  គឺវាអយុត្តិធម័ ចំពោះពួកគេ ដែល ពួកគេ រងការរើសអៀង ជាតិ​សាសន៍ ។ គឺ បញ្ហានេះ ហើយ ដែលខ្ញុំគិតថា អាចដដោះស្រាយបាន ។

ចំពោះនាង Ma Hnin  ដែលកំពុងរស់នៅក្នុងជំរុំ ជនភៀសខ្លួន មានរយៈពេល 5ខែ​មកហើយ ។ នាងនិយាយថា អនាគតរបស់នាង គឺមិនប្រាកដប្រជាឡើយ ។

អនាគតរបស់ ពួកយើង​មិនប្រាកដប្រជាឡើយ ។ យើង​ មិនដឹងជា​រស់​នៅ ទីនេះ​បានយូរប៉ុនណា ទៀតទេ ហើយ នៅពេលណា គេ​អោយយើងត្រឡប់ ទៅផ្ទះវិញ ។ ការរស់នៅ ទីនេះ អាចអោយយើង​ដាច់ពោះ​ស្លាប់  ។

For Asia Calling, this is Banyol Kong Janoi in Sittwe.


បាន​បន្ទាន់​សម័យ​ចុង​ក្រោយ​បំផុត ( ថ្ងៃច័ន្ទ ទី05ខែ​វិច្ឆិកាឆ្នាំ2012ម៉ោង14:21 )  

Search