
ការស៊ើមអង្កេតរបស់យើង បង្ហាញថា នៅសល់មិន
ដល់ 25 ភាគរយទេ។ យើង សូមព្រមាន ពីការហិចហោច ទៅថ្ងៃអនាគត ។ តែយើង ចង់អោយ រដ្ឋាភិបាល ការពារ កុំអោយ ការបំផ្លាញថែមទៀត ពីរានព្រៃធ្វើចំការកៅស៊ូ ។ យើងនៅសល់ តែព្រៃព្រហ្មចារីមួយនេះទេ ។ ឥឡូវវា កំពុងរងការបំផ្លាញ។
គាត់ គឺជា លោកChut Wutty សកម្មជនបរិស្ថាន កម្ពុជា ដ៍ល្បីល្បាញ ។ កាលពីពីរខែមុននេះ គាត់ បានដឹកនាំ ការស៊ើមអង្កេតមួយ ចូលទៅក្នុងព្រៃ ឡង់កម្ពុជា ដើម្បី តាមរឺបអូស ឧបកណ៍ដែលកាប់ឈើខុសច្បាប់ ។កាលពីសប្ដាហ៍មុន គាត់ ត្រូវបានបាញ់សំលាប់ ។ គាត់ គឺជា អ្នកសកម្មជន ដែលហ៊ានរិៈគន់ ខ្លាំងប្រឆាំងនឹង កាប់ឈើខុសច្បាប់ ហើយ គាត់តែងតែទទួលរងការគំរាមសំលាប់ផ្ដាច់ផ្ដិលជីវិត ។
លោកនួន បូរិន រាយការណ៍ថាអ្នកចូលរួម បុណ្យសព Chutt Wutty ពួកគាត់ម្នាក់ៗមាន ទឹកមុខក្រៀមក្រំ និងឈើចាប់ ដែលមានសេចក្ដីរាយការណ៍ដូចទៅនេះ ។កញ្ញាថុលស្រីលក្ខ ជូនសេចក្ដីប្រែសម្រួល ។














