
យុទ្ធនាការ បានចាប់ផ្ដើមហើយ ។ នៅទីក្រុង Dili យុទ្ធនាការមានភាពក្ដៅគគុក ។ វាជាព្រឹត្តិការណ៍ នៃការរកសម្លេងឆ្នោត សំរាប់ការបោះឆ្នោត ប្រធានាធិបតី។ តែជារើយៗអំពើហិង្សាបាន កើតមានតាមដងផ្លូវ ។ ការបោះឆ្នោតដំបូងឆ្នាំ2006 គឺជាការត្រួសត្រាយផ្លូវ អោយមានស្ថេរភាព នយោបាយ សំរាប់ រដ្ឋធិបតេយ្យថ្មីមួយនេះ ។ ដោយអត្រាការអតឪការងារធ្វើ មានកំរិតខ្ពស់ កំរិតការអប់រំ នៅមានចំនុចខ្សោយ វាធ្វើអោយ យុវជនក្មេងៗទីម័រ ច្រើនតែប្រើមធ្យោបាយហិង្សា ជាជាងដំណោះស្រាយ។
ក្រុមអ្នកវិភាគ និយាយថា បើមិនអាចរកច្រកចេញរួចទេ ករណីយុវជនអត់ការងារធ្វើ
វានឹងទាញអោយស្ថេរភាពសង្គមធ្លាក់ចុះ។Kate Lamb បានចុះស្រាវជ្រាវបន្ថែម ករណីនេះ នៅទីក្រុង Dili ហើយ កញ្ញាចាបកវី ជូនសេចក្ដីប្រែសម្រួល។













